កម្មវិធីទូរទស្សន៍ថៃភីប៊ីអេស พันแสงรุ้ง ខែ មីនា 30, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, វេបសៃត៍ថ្មីៗ.1 comment so far
ល្ងាចម្សិលមិញនេះ ខ្ញុំបានទស្សនាកម្មវិធីមួយរបស់ស្ថានីយទូរទស្សន៍ថៃភីប៊ីអេស ដែលមានឈ្មោះថា พันแสงรุ้ง (ផាន់សែងរុង) ឬ ឥន្ទធនូ១០០០។
កម្មវិធីនេះជាប្រភេទបទយកការណ៍ប្រមាណ៣០នាទី ទស្សនាយូរៗទៅហាក់ផ្ដល់ចំណេះដឹងជាខ្លាំងណាស់ និងគួរសរសើរកម្មវិធីទូរទស្សន៍ថៃដែលផលិតបទយកការណ៍ល្អៗ។ បទយកការណ៍ដែលគេផ្សាយម្សិលមិញនេះ គេនិយាយអំពីពិធីចូលមេមត់របស់បងប្អូនជនជាតិថៃដើមកំណើតខ្មែរ ដែលរស់នៅខេត្តបុរីរម្យ, សុរិន្ទ្រ និងស្រីស្លាកែតជាដើម។
បន្ទាប់ពីទស្សនាចប់ភ្លាម ខ្ញុំក៏ចាប់ផ្ដើមមកឆែកមើលក្នុងអ៊ីនធ័រណេត។ គិតៗទៅបច្ចេកវិជ្ជាថ្មីនេះពិតជាល្អ និងជួយសម្បើមណាស់។ ខ្ញុំរកបានបទយកការណ៍ចាស់ៗក្នុងកម្មវិធីដដែលនេះ ដែលគេនិយាយពីភ្លេងកន្ទ្រឹម លោកអ្នកសាកល្បងទស្សនាបទយកការណ៍នេះទៅមើល។
កម្មវិធីផាន់សែងរុងនេះផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង៤:៣០នាទី ដល់ម៉ោង ៥:០០ ល្ងាច។
ទស្សនាបទយកការណ៍ពីលើកមុន៖
គេហទំព័រស្ថានីយទូរទស្សន៍៖ http://203.151.233.44/1000SR/






