ភ្លៀងធ្លាក់ខ្លាំង ខែ មីនា 31, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.3 comments
ថ្ងៃនេះបន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួចរាល់មក ក៏ត្រូវចេញមកក្រៅដើម្បីទៅផ្សារទិញរបស់របរខ្លះផ្ញើអ្នកផ្ទះ និងអ្នកម្ដាយ ដឹងអីស្រាប់តែបាងកកថ្ងៃនេះភ្លៀងអស់ស្ទះតែម្ដង ខានឃើញភ្លៀងបែបនេះយូរហើយនៅទីនេះ។ ចំណែកឯរន្ទះវិញក៏សាហាវមិនណយដែរ និងបាញ់ជាប់ៗគ្នា។ ខកខានទៅក្រៅតែម្ដងខំស្លៀកពាក់រួចរាល់ហើយ តែមិនថ្វីទេ ខ្ញុំដឹងច្បាស់ថាទីនេះ ភ្លៀងច្បាស់ជាមិនយូរទេ។
ខំនៅចាំយូរៗទៅដូចជាមើលទៅគ្មានស្រាកទេ ចាំមិនបានរត់ចេញទៅទាំងភ្លៀងហ្នឹងឯង អាងតែចំណតឡានក្រុងនៅមិនឆ្ងាយពីផ្ទះប៉ុន្មានដែរ។ ង៉ៃនេះចេញទៅយករូបថតប្អូនៗដែលមោបាងកកទៅឲ្យគេធ្វើសៀវភៅមួយក្បាល ស្អាតបស់គេដែរ អស់៣៧០បាត បន្ទាប់មកក៏ចេញទៅផ្សារទិញអាវមួយចំនួន។ មោផ្ទះវិញដូចចង់ឈឺតែម្ដង សង្ស័យតែត្រូវទឹកភ្លៀងទេ៕






