តាក់ស៊ីភូមា ខែ មេសា 20, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.trackback
វាជារឿងដែលមិនគួរឲ្យជឿទេដែលថាឡានរត់នៅប្រទេសភូមា ជាប្រភេទឡានចាស់ៗ ឬមហាចាស់ៗរកលេខដាក់គ្មាន។ ខ្ញុំសូមលើកយកករណីទីក្រុងរ៉នកុនមកនិយាយចុះ។ រ៉នកុន គឺជាអតីតរដ្ឋធានីនៃប្រទេសភូមា រដ្ឋាភិបាលមិនបានអនុញ្ញាតឲ្យមានម៉ូតូបើកនៅក្នុងទីក្រុងនេះទេ ហេតុដូចនេះនៅតាមផ្លូវក្នុងក្រុងមានតែរថយន្តក្រុង, រថយន្តតាក់ស៊ី និងរថយន្តផ្ទាល់ខ្លួនតែប៉ុណ្ណោះ។ យូរៗយើងឃើញមានឡានទំនើបសេរីថ្មីបើកតាមដងផ្លូវ ចំណែកឯរថយន្តគ្រប់ប្រភេទទៀតនោះមិនបាច់និយាយទេ។ លោកអ្នកសាកល្បងមើលរថយន្តតាក់ស៊ីខាងក្រោមនេះ និងគិតដោយខ្លួនឯងចុះ។ តាក់ស៊ីនេះខ្ញុំបានជិះពីសណ្ឋាគារស្នាក់នៅមកផ្សារមួយឈ្មោះស្កុតម៉ារ៍ឃីត ជាប្រភេទផ្សារទេសចរស្រដៀងនឹងទួលទំពូងយើងដែរ៕



________________________________________________
អានផងដែរ៖
១. ស្លាកលេខឡាននៅភូមា
២. កំពឹសចៀនភូមា
៣. ធនបត្រភូមា
៤. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១០-ចប់
៥. រ៉នកុនក្នុងចក្ខុខ្ញុំ







ចុ៎ម!!! ហ្នឹង ឡានតាក់ស៊ីគេ!!! ម៉េចក៏ថ្មីប្ល៉េះ!!
ឡានតាក់ស៊ីគេ ចូលលក្ខណៈជរាហ្មង
មើលមួយភ្លែតឃើញដូចគ្រាន់បើ! ដល់តែឃើញរូបថតពីក្នុងឡាន បានចាប់ផ្តើមចង់ ស្រក់ទឹកភ្នែក។ តែយ៉ាងណាមិញ រថយន្តចាស់ក៏ចាស់ចុះ អោយតែអ្នកបើកចរិកល្អ។ បើមនុស្សមួយចំនួនវិញនៅស្រុកខ្មែរ ជិះសុទ្ធតែឡានទំនើបផុតលេខ ជិះម៉ូតូធំប្រភេទ ហតនិច ស្ពធ៏។ល។ តែចរិក និងសំដីសំដៅវិញអន់ជាងឆ្កែទៅទៀត។ សរសេរដូចនេះ មិនបានន័យថា អោយតែអ្នកជិះឡានទំនើបផុតលេខ និងម៉ូតូធំនៅស្រុកខ្មែរសុទ្ធតែ មានចរិកអន់ជាងឆ្កែនោះទេ។
No comment.
បែបគេកែប្រែច្បាប់ហើយមើលទៅ ព្រោះកាលពីចុងឆ្នាំ ២០០៦ ខ្ញុំទៅប្រទេសភូមា ឃើញមានម៉ូតូពេញផ្លូវដូចនៅស្រុកខ្មែរដែរហ្នឹង ។
នៅស្រុកខេត្តផ្សេងៗមានបង លើកលែងតែរ៉នកុន មិនមានទេ រដ្ឋាភិបាលបានហាម ចាំមានពេលខ្ញុំនិយាយពីការហាមម៉ូតូនេះឲ្យស្ដាប់។
ហាហាហា ប្រយ័ត្នទៅ ស្រួលមិនស្រួលថ្ងៃក្រោយពេលដែលកំពុងតែជិះ ស្រាប់តែអ្នកបើកបរ ហុច ចង្កូត និងចង្កិះលេខ មកអោយ, អាហ្នឹងយ៉ាប់ហ្មង…!
ខ្ញុំខ្លាចតែ ជិះបាន 10 ម៉ែត របូត កងខាងស្តាំ 20 ម៉ែត របូតកង់ខាងឆ្វេង, 30 ម៉ែត ជ្រុះដំបូល……
ទោះបីយ៉ាងម៉េចក៏ដូចជាគ្រាន់បើជាង ឡានឈ្នួលរត់ផ្លូវព្រៃវែងដែរ ហាសហា!
ទាយមិនឲ្យខុសទេនៀក អាឡានហ្នឹងម៉ាក តូយូតា កូរ៉ូឡា ៧៩
[...] ____________________________________________________ អានផងដែរ៖ ១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១ ២. តាក់ស៊ីភូមា [...]
[...] អានផងដែរ៖ ១. កំពឹសចៀនភូមា ២. តាក់ស៊ីភូមា ៣. [...]
[...] (មើលប្រកាសទាក់ទង៖ តាក់ស៊ីភូមា)។ [...]
[...] ________________________________________________ អានប្រកាសពាក់ព័ន្ធ៖ ១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១ ២. ទៅភូមា ៣. រ៉នកុន ធានីនៃព័ណ៌បៃតង ៤. ប្រទេសភូមា ៥. តាក់ស៊ីភូមា [...]