សុង សេងហ៊ន ល្បីក្នុងពិភពប្លក់ខ្មែរ ថ្ងៃ អាទិត្យ 31 ខែឧសភា 2009
Posted by សុភ័ក្ត្រ in ចម្រៀង, អំពីស្រុកខ្មែរ.15 comments
តារាចម្រៀងអនិកជនខ្មែរ ដែលមានឈ្មោះល្បីគួរសមកាលពីទសវត្សរ៍៩០ បច្ចុប្បន្ននេះកំពុងមានឈ្មោះឡើងវិញ ជាពិសេសក្នុងស្រទាប់យុវជនខ្មែរជំនាន់ថ្មីវិញម្ដង។
អ្នកចម្រៀង សុង សេងហ៊ន ដែលស្ថិតក្នុងសង្កាត់បណ្ណាល័យសាយណ្ហារ៉ា ពេលនេះបានឈប់ផលិតបទចម្រៀងទៅហើយ។ បទចម្រៀងរបស់លោកស្រី ដែលល្បីក្នុងប្រទេសកម្ពុជាកាលពីសម័យក្រោយសង្គ្រាមនោះ មានដូចជាបទ បោកកូនជ្រូកទៅលេងស្រុក, ស្រៈអួយ, ជាដើម បទទាំងនោះត្រូវបានស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក យកមកធ្វើជាចម្រៀងកាយវិការទៀតផង។
អ្នកចម្រៀងបុរសដែលជាដៃគូរបស់អ្នកស្រីគឺលោក ទឹង ភិរម្យ ដែលបទរបស់លោកក៏មានការគាំទ្រសម្បើមដែរកាលពីសម័យនោះ មានបទ លាតាមបណ្ដាំម្ដាយ ជាដើម។
មួយរយៈកាលចុងក្រោយនេះ ចម្រៀងរបស់អ្នកស្រី ត្រូវបានស្រទាប់ក្មេងជំនាន់ក្រោយ ជាពិសេសអ្នកលេងនៅតាមបណ្ដាញអ៊ីនធ័រណេត និងប្លក់ បាននាំគ្នាដាក់បទចម្រៀងរបស់លោកស្រី នេះប្រហែលជាការគាំទ្រសំឡេងលោកស្រី ដែលស្ដាប់មើលទៅបទចម្រៀងរបស់លោកស្រីក៏សុទ្ធតែពីរោះ និងមានអត្ថរសផងដែរ។
សាកល្បងស្ដាប់ចម្រៀងរបស់លោកស្រីម៉ាបទទៅមើល៖ បណ្ដាំទិសឦសាន, បទនេះអ្នកស្រីហាក់ច្រៀងប្រាប់ទៅសង្សាររបស់អ្នកស្រីពីការរឭកនឹកគ្នា ដែលសង្សារឃ្លាតឆ្ងាយ បន្ទាប់ពីបានទទួលបណ្ដាំហើយសង្សារដែលនៅឯនាយក៏ច្រៀងតបមកវិញ។ បទនេះជាបទពីរដាច់ដោយឡែកពីគ្នា ដែលបទទីមួយច្រៀងដោយអ្នកស្រី សុង សេងហ៊ន និងបទទីពីរច្រៀងដោយលោក ទឹង ភិរម្យ តែខ្ញុំបានភ្ជាប់បទនេះជាមួយគ្នាដើម្បីងាយស្រួលស្ដាប់។
សូមអញ្ជើញស្ដាប់នៅខាងក្រោមនេះ។ «គាំទ្រសិល្បករ ដោយនាំគ្នាជាវស៊ីឌីផ្ទាល់!»
បណ្ដាំទិសឦសាន (សុង សេងហ៊ន)
វាយោរំភើយរហើយប្រាណ បក់ពីទិសឦសានផាត់នាំបណ្ដាំទៅឆ្ងាយ
ល្វើយៗកណ្ដាលរាត្រី សំដៅទៅនិរតី ប្រាប់ថ្លៃនឹកឃើញស្រីផង។
តាំងពីឦសានខានជួបភ័ក្ត្រ សែនរឭករូបអ្នក បន់ព្រះសូមជួបទៀតម្ដង
ឱសមុទ្ទនិងផ្នត់រលក ជួយបក់នាំស្នេហ៍វិលមក រកប្រុសពុំងារជាថ្មី។
ឦសានកំពុងជាប់ក្នុងអន្លុងទុក្ខកម្ម សូមផ្ញើបណ្ដាំរំលែកទុក្ខផងប្រុសថ្លៃ
មិនដូចសម្ដីឲ្យស្រីអភ័ព្វ ស្នេហ៍ដែលមិនត្រូវព្រាត់ បែរជាបាត់សូន្យសុង។
ឱទិសឦសានឋានភពស្នេហ៍ លុងលោចអ្វីម្ល៉េះទេ តាំងពីបាត់ស្នេហ៍ក្រៀមក្រោះ
ហេតុអ្វីក៏ក្លាយដូច្នោះ ខ្យល់អើយមេត្តាស្រណោះ ប្រាប់ប្រុសឲ្យខ្ញុំកុំខាន៕
បណ្ដាំទិសឦសាន (ទឹង ភិរម្យ)
វាយោរំភើយរហើយប្រាណ បក់ពីទិសឦសានផាត់នាំបណ្ដាំទៅឆ្ងាយ
ល្វើយៗកណ្ដាលរាត្រី មកដល់ទិសនិរតី ប្រាប់ថារូបស្រីនឹកបង។
អស់ឱឦសានខានជួបភ័ក្ត្រ សែនរឭករូបអ្នក បន់ព្រះសូមជួបទៀតម្ដង
ឱសមុទ្ទនិងផ្នត់រលក សូមនាំបណ្ដាំវិលរក ប្រាប់ពុំងាររៀមនឹកស្រី។
ថ្វីត្បិតឦសានជាប់ក្នុងអន្លុងទុក្ខកម្ម រៀមផ្ញើបណ្ដាំវិលវិញមិនខានណាថ្លៃ
មិនក្បត់សម្ដីឲ្យស្រីអភ័ព្វ ស្នេហ៍យើងមិនត្រូវព្រាត់ មិនរលត់សូន្យសុង។
ឱទិសឦសានឋានភពស្នេហ៍ ស្រណោះអ្វីម្ល៉េះទេ តាំងពីព្រាត់ស្នេហ៍ក្រៀមក្រោះ
ព្រោះស្នេហ៍ព្រាត់មួយគ្រាចុះ ឦសាននាងកុំស្រណោះ ប្រុសគង់វិលវិញមិនខាន៕
________________________________________________________
បទចម្រៀងផ្សេងទៀតរបស់អ្នកស្រី សុង សេងហ៊ន
១. ដប់ឆ្នាំចាំស្នេហ៍
២. សុំបេះដូងមួយចំណែក
៣. ម្ចាស់បទ “ ទឹកភ្នែកសម្ងាត់” មកកម្ពុជា
៤. ស្ដាប់ចម្រៀងផ្សេងទៀត៖ ចុចទីនេះ
បាងកកពីបន្ទប់ខ្ញុំ ថ្ងៃ សៅរ៍ 30 ខែឧសភា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.11 comments

រូបភាពនេះខ្ញុំថតពេលថ្ងៃមិញ និងពេលយប់អម្បាញ់នេះ។ មើលទៅមើល៍ទិដ្ឋភាពក្រុងបាងកក ទាំងពេលថ្ងៃ និងពេលយប់ យ៉ាងម៉េចដែរ? ឡូយបស់គេ។ ចុចទីនេះ ដើម្បីមើលរូបធំ>>
____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ដូរបន្ទប់ថ្មី
២. បន្ទប់ខ្ញុំក្រោយពេលតុបតែង
៣. ពពកខ្មៅលើផែនដីបាងកក
ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៩ ថ្ងៃ សុក្រ 29 ខែឧសភា 2009
Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.4 comments
ថ្ងៃទី៩, ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៨)
ថ្ងៃនេះជាថ្ងៃចុងក្រោយរបស់យើងនៅមន្ដលេះហើយ ពួកយើងត្រូវត្រឡប់មករ៉នកុនវិញ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួចស្រេចបាច់ហើយ ពួកយើងធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិមន្ដលេះ ដើម្បីធ្វើដំណើរមករ៉នកុន ដែលត្រូវចំណាយពេលជាង២ម៉ោងឯណោះ តាមជើងយន្តហោះ អ៊ែរ បាកាន ដដែលលេខ W9 009។ នៅពេលមកដល់ភ្លាម ពួកយើងបន្តដំណើរទៅទស្សនាព្រះបដិមាផ្ទុំ Chautthta gyi និងទទួលទានអាហារថ្ងៃត្រង់បែបមុស្លីមភូមាដ៏ឆ្ងាញ់ មុននឹងចូលទៅឆែកអ៊ីននៅសណ្ឋាគារដែលស្នាក់នៅដដែលកាលពីមកថ្ងៃទីមួយ និងថ្ងៃទីពីរ គឺសណ្ឋាគារ Chatrium។
បន្ទាប់ពីចូលសណ្ឋាគារសម្រាកបានប្រហែលកន្លះម៉ោង ថ្ងៃនេះ កម្មវិធីរបស់យើងបានផ្លាស់ប្ដូរតាមគម្រោងដើមដែលត្រូវទៅទស្សនាសារមន្ទីរនៅថ្ងៃស្អែកនោះ ត្រូវយកមកដាក់នៅរសៀលថ្ងៃនេះវិញ។ ហេតុដូចនេះម៉ោងប្រមាណ២ ពួកយើងធ្វើដំណើរទៅទស្សនាសារមន្ទីរជាតិ ក្រុងរ៉នកុន ដែលនៅទីនោះគេហាមប្រាមដាច់ខាតមិនឲ្យថតរូបទេ។
នៅក្នុងសារមន្ទីរមិនសូវមានរបស់របរច្រើនប៉ុន្មានទេ កន្លែងដែលពិសេសនោះ ប្រហែលជាបល្ល័ង្កស្ដេចភូមា ដែលត្រូវអង់គ្លេសប្រគល់មកឲ្យវិញជាកាដូសម្រាប់ឯករាជ្យភាពនៃប្រទេសនេះហើយមើលទៅ។ បល្ល័ង្គនេះត្រូវបានអង់គ្លេសយកទៅឥណ្ឌានៅពេលដែលអង់គ្លេសបានកាន់កាប់ភូមាទាំងស្រុង។
បន្ទាប់ពីទស្សនាសារមន្ទីរហើយ ពួកយើងបន្តដំណើរមកដើរផ្សារម្ដង កន្លែងដែលម្នាក់ៗទទ្ទឹងរង់ចាំ គឺផ្សារ Scott ដែលមានលក់ប្រហាក់ប្រហែលនឹងផ្សារទួលទំពូងយើងដែរ តែប្រហែលជាមិនសូវសម្បូរបែបទេ។
ល្ងាចនេះពួកយើងបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសភូមា ដោយការទៅទស្សនាកន្លែងដែលជាទីសក្ការបំផុតរបស់ជនជាតិនេះគឺវត្ត ស្វេតិកុន។ ចេតិយវត្តនេះពិតជាធំអស្ចារ្យណាស់ស័ក្តិសមជាតំណាងប្រទេសនេះពិតប្រាកដមែន។ ពួកយើងចូលទៅទស្សនាតាមជណ្ដើរយន្តដែលគេដាក់ឲ្យឡើងវត្ត ដោយមានជនជាតិភូមាច្រើនឡើងៗ រហូតដល់ពេលងងិតកាន់តែច្រើនឡើងៗ ដោយម្នាក់ៗមានជំនឿក្រៃលែងចំពោះព្រះពុទ្ធសាសនានៅទីនោះ។
ម្នាក់ៗពិតជាអស់កម្លាំងខ្លាំងណាស់នៅថ្ងៃនោះ ដោយហាក់ដូចជាគ្មានពលំគ្រប់គ្រាន់និងការបរិយាយរបស់មគ្គុទេសក៍យើងឡើយ ព្រោះអស់រយៈពេល៩ថ្ងៃពេញពួកយើងធ្វើដំណើរដូចព្យុះ ហើយចាប់ផ្ដើមហេវជាខ្លាំង។ ល្ងាចនោះ ម៉ោងជាង៨ ទើបពួកយើងបានទៅទទួលទានអាហារនៅហាង Western Park Restaurant រួចចូលមកសណ្ឋាគារវិញ និងបក្សពួកដដែលនាំគ្នាមកច្រៀងការ៉ាអូខេនៅបន្ទប់ដដែល តែប្លែកត្រង់យប់នោះមានស្រាសម្បូរបែប និងខ្ញុំនេះឡើងស្រវឹងទ្រោល មុននឹងចូលដេកម៉ោងប្រមាណជាង១ ឡើងអត់ដឹងខ្លួន អត់លុបមុខ អត់មុជទឹកអីទាំងអស់
អានភាគទី១០ បញ្ចប់
រូបភាពមួយចំនួន

បរឌីងផាស្សមករ៉នកុនវិញ

អាហារលើយន្តហោះមករ៉នកុន មានប៉ុណ្ណេះឯង

ព្រះបដិមាផ្ទុំ

បាយថ្ងៃត្រង់នៅហាងអាហារមូស្លីម

ទិដ្ឋភាពក្នុងផ្សារស្កុតត៍

កន្លែងលក់វត្ថុអនុស្សាវរីយ៍មួយក្នុងផ្សារស្កុតត៍

ចេតិយនានានៅក្នុងបរិវេណវត្តស្វេតិកុន

ជាតិភូមានាំគ្នាថតរូបនៅមុខចេតិយវត្តស្វេតិកុន

មហាចេតិយវត្តស្វេតិកុន

ចេតិយនារាត្រីកាល
_________________________________________________
អានផងដែរ៖
១. ស្វេតិកុន នារាត្រីកាល
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ២
៣. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១
៤. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៨
៥. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១០-ចប់
ទៅលេងជលបុរី ថ្ងៃព្រហស្បតិ៍ 28 ខែឧសភា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, ภาษาไทย.2 comments
ទើបតែមកដល់ផ្ទះអម្បាញ់មិញនេះ បន្ទាប់ពីល្ងាចម្សិលមិញបានទៅលេងខេត្តជលបុរី (ថៃ៖ ชลบุรี) កាលពីប៉ុន្មានខែមុនបានទៅលេងពទ្យា ដែលស្ថិតនៅក្នុងខេត្តជលបុរីដែរ។
ម្សិលមិញនេះបានទៅលេងឆ្នេរនៅបាងសែន មើលទៅទីក្រុងគេរៀបចំបានស្អាតបាតដល់ហើយ គួរឲ្យច្រណែន និងអាណិតឆ្នេរយើងណាស់។ មិនត្រឹមតែស្អាតគេក៏មិនបានដាក់ឲ្យឯកជនកាន់កាប់ទេ គឺដាក់ឲ្យប្រជាពលរដ្ឋទូទៅបានសប្បាយកម្សាន្តបានយ៉ាងរីករាយទាំងយប់ទាំងថ្ងៃផងទៀត៕

_____________________________________________________
អានផងដែរ៖
១. គេហទំព័រខេត្តជលបុរី
២. ទៅហើយមោវិញ
៣. ទៅលេងរ៉ៈយ៉ង
ថ្ងៃនេះសម្ពោធស្ពានព្រះមុនីវង្សថ្មី ថ្ងៃពុធ 27 ខែឧសភា 2009
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.3 comments
តាមព័ត៌មានពីក្រុងភ្នំពេញ ស្ពានព្រះមុនីវង្សថ្មី ដែលបានសាងសង់ជាង៣ឆ្នាំមកហើយនោះ នឹងត្រូវធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រឹកថ្ងៃនេះហើយ (២៧ ឧសភា ២០០៩) ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើពិធីបើកការដ្ឋានសំណង់សង់ស្ពានអាកាសថ្មីមួយទៀត នៅពីលើផ្លូវជាតិលេខ២ឆ្លងចូលមហាវិថីព្រះនរោត្ដម រំលងគល់ស្ពានមុនីវង្សទាំងពីរផងដែរ ដោយសាលារាជធានីនឹងលុបបំបាត់ចោលរង្វង់មូលក្បាលថ្នល់ជំនួស និងមានដាក់ភ្លើងស្តុបចរាចរណ៍នៅឯគល់ស្ពានទាំងពីត្រើយច្បារអំពៅផងដែរ។
បើតាមដំណឹងស្ពានព្រះមុនីវង្សទាំងពីរនឹងដាក់ឲ្យមួយទៅមួយមក ដោយស្ពានចាស់សម្រាប់អ្នកធ្វើដំណើរពីច្បារអំពៅចូលក្រុង និងស្ពានថ្មីសម្រាប់អ្នកធ្វើដំណើរចេញពីក្រុង។ ស្ពានថ្មីព្រះមុនីវង្សនេះសាងសង់អស់ប្រមាណជាង១០លានដុល្លារឯណោះ ចំណែកឯស្ពានអាកាសថ្មីនឹងសាងសង់អស់ប្រមាណ៦លានដុល្លារ និងចំណាយពេលប្រមាណ១២ខែ៕
រូបទាំងនេះខ្ញុំថតមុនពេលមកស្រុកថៃ ប្រមាណ១សប្ដាហ៍មុន

ស្ពានព្រះមុនីវង្សទាំងពីរ

ស្ពានព្រះមុនីវង្សថ្មី ថតពីត្រើយច្បារអំពៅ

រង្វង់មូលក្បាលថ្នល់ ដែលនឹងត្រូវឈូសចោល ដើម្បីសាងសង់ស្ពានអាកាសនៅទីនោះ

គម្រោងស្ពានអាកាសថ្មីរបស់សាលារាជធានីភ្នំពេញ
________________________________________________________
អានផងដែរ៖
១. នាយករដ្ឋមន្ត្រីសម្ពោធស្ពានព្រះមុនីវង្សថ្មី និងបើកការដ្ឋានសាងសង់ស្ពានអាកាស
២. ស្ពានព្រះមុនីវង្សថ្មីត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
៣. តំណាលរង្វង់មូលក្បាលថ្នល់
៤. ស្ពានអាកាសទី១របស់កម្ពុជាបើកឲ្យប្រើប្រាស់ហើយ
អាហារថ្ងៃនេះ ថ្ងៃ អង្គារ 26 ខែឧសភា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.12 comments
ព្រឹកមិញនេះប្រហែលជាប្រវត្តិសាស្ត្រហើយដឹង ស្រាប់តែភ្ញាក់ឡើងម៉ោង១២កន្លះ បើកទូរទស្សន៍មើលគេថាព័ត៌មានថ្ងៃត្រង់ទៅហើយ មើលទៅមិនគួរឲ្យជឿ យ៉ាប់ម្រ៉ងខ្ញុំ។
ឃ្លានក៏ឃ្លាន ង៉ៃនេះមិនដឹងចេញទៅណា មើលទៅមេឃដ៏ជាចង់ភ្លៀងទៀត បើកមើលទូរទឹកកកក៏ឃើញមានសាច់ប្រឡាក់គ្រឿងស្រេចនៅសល់ ខ្លាចខូចផងក៏យកមកឆាជាមួយម្ទេសប្លោកទៅ ហេហេ… មើលទំនងណាស់តែរសជាតិដូចជាម្តេចមិនដឹងទេ ថាមិនត្រូវ ដំបូងរាងដូចសាបក៏ចាក់ទឹកត្រីចូល ស្រាប់តែប្រៃក៏ដាក់ស្ករចូល តែមិនថ្វី ទម្រាំបានញ៉ាំបាយថ្ងៃត្រង់ថ្ងៃនេះ ម៉ោង២ល្មម!

_________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. អាហារស្នាដៃដំបូងនៅស្រុកថៃ
២. អាហារខ្ញុំ ល្ងាចនេះ
៣. ទឹកក្រឡុកបែបខ្មែរ ស្នាដៃខ្ញុំ
៤. ត្រីប្រម៉ាពងទាចំហុយ
៥. ការីសាច់មាន់
ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៨ ថ្ងៃ ចន្ទ 25 ខែឧសភា 2009
Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.2 comments
ថ្ងៃទី៨, ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៧)
-
ទស្សនាមន្ដលេះ
ថ្ងៃនេះពួកយើងចំណាយពេលពេញមួយថ្ងៃនៅក្រុងមន្ដលេះ។ មន្ដលេះគឺជាអតីតរាជធានីនៃមហាក្ស័ត្រិយ៍ចុងក្រោយនៃអាណាចក្រភូមា បន្ទាប់ពីត្រូវអង់គ្លេសចូលរឹបអូស និងបណ្ដេញស្ដេចចេញពីវាំង។
ពួកយើងត្រូវក្រោកពីព្រលឹមប្រមាណម៉ោង៤ និង៤កន្លះដើម្បីចេញទៅទស្សនាពិធីស្រង់ទឹកព្រះដ៏ស័ក្តិសិទ្ធព្រះនាមមហាមុនី ដែលគេប្រារព្ធជារៀងរាល់ថ្ងៃតាំងពីព្រលឹមអុរបែបនេះ និងបន្តដោយពិធីបួងសួងបិទមាសរបស់ប្រជាជន។ ក្រោយពីទស្សនាពិធីនេះសព្ធគ្រប់ហើយពួកយើងនាំគ្នាត្រឡប់មកសណ្ឋាគារវិញដើម្បីដេកបន្តទៀត។ ពួកយើងបានដេកប្រហែលជា១ម៉ោងទៀតនាំគ្នាញ៉ាំអាហារពេលព្រឹក រួចម៉ោងប្រមាណ៨កន្លះចេញដំណើរទៅមើលផ្ទះសិប្បកម្មធ្វើមាសសន្លឹក, រួចនាំគ្នាទិញមាសដើម្បីយកមកបិទព្រះ។ ខ្ញុំក៏បានទិញនឹងគេដែរ។
បន្ទាប់ពីនោះមកពួកយើងបានត្រឡប់មកវត្តកាលពីព្រឹកឡើងវិញ ដើម្បីបិទមាសព្រះមហាមុនី។ ការឡើងទៅបិទព្រះនេះ ធ្វើបានតែបុរសភេទទេ ចំពោះនារីដែលមានបំណងបិទអាចអធិដ្ឋាន រួចអាចឲ្យគេ (បុរស) ជួយបិទឲ្យបាន។ បន្ទាប់មកពួកយើងបាននាំគ្នាទៅទស្សនារូបចម្លាក់ទង់ដែងដែលជាប្រភេទរបស់ខ្មែរ ដែលត្រូវបានប្រទេសស្យាមលុកលុយយកពីអង្គរទៅអយុធ្យា និងភូមាបានយកបន្តមកប្រទេសនេះ នៅពេលដែលភូមាបានលុកលុយអយុធ្យានោះ។ ក្រោយមកពួកយើងបន្តដំណើរទស្សនាកន្លែងធ្វើរូបចម្លាក់ថ្មកែវនានា និងជាចុងក្រោយទៅទស្សនាព្រះបរមរាជវាំងមន្ដលេះ មុនពេលទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Koe kitchen។
ពេលរសៀល យើងបន្តទៅទស្សនាសាលាសំណាក់ព្រះសង្ឃមាស ដែលជាអតីតវាំងស្ដេច និង Kuthodaw សៀវភៅដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលនៅវត្ត Taw gyi រួចបន្តដោយការឡើងភ្នំមន្ដលេះ ដើម្បីទស្សនាថ្ងៃលិចនៅលើភ្នំនេះ និងទស្សនាក្រុងមន្ដលេះទាំងមូល។ ការទស្សនាមន្ដលេះត្រូវបានបញ្ចប់ ពេលល្ងាចយើងទៅទទួលទានអាហារនៃហាងចិនឈ្មោះ Golden duck៕
អានភាគទី៩
រូបភាពមួយចំនួន

ជនជាតិភូមា និងអ្នកទេសចរជាតិថៃរាប់ពាន់នាក់នាំគ្នាមកចូលរួមពិធីស្រង់ព្រះតាំងពីព្រលឹមអុរ

ពិធីលុបលាងព្រះភ័ក្ត្របដិមាមហាមុនីប្រព្រឹត្តឡើងដោយអាចារ្យ និងព្រះសង្ឃមួយរូប

កន្លែងសិប្បកម្មធ្វើមាសសន្លឹក ដើម្បីយកទៅបិទព្រះ

បដិមាព្រះមហាមុនី

ព្រះមហាមុនី តាំងពីដើមរហូតដល់បច្ចុប្បន្ន

សាលាដែលដាក់រូបចម្លាក់ខ្មែរ

ចម្លាក់ខ្មែរ និងក្បាលតោថ្មីបែបរចនាបទភូមា

គំនូរផ្ទៃព្រះរាជវាំងមន្ដលេះទាំងមូល

ព្រះរាជវាំង

មហាក្ស័ត្រីយ៍ និងមហាក្ស័ត្រិយ៍ភូមាចុងក្រោយបង្អស់ដែលរស់នៅព្រះរាជវាំងនេះ

សាលាសំណាកព្រះសង្ឃ ដែលជាអតីតវាំងស្ដេច

សាលាសំណង់ដាក់គម្ពីសៀវភៅ

ថ្ងៃលិចពីលើភ្នំមន្ដលេះ មើលទីក្រុង និងសណ្ឋាគារដែលខ្ញុំបានសម្រាក
_____________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៧
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៩









