jump to navigation

ភ្លើង​ដាច់​រាល់​ថ្ងៃ ខែ ឧសភា 2, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
9 comments

ពិបាក​ដល់​ហើយ​ស្រុក​យើង មិន​ដឹង​ថ្ងៃ​ណា​មាន​អគ្គីសនី​ប្រើប្រាស់​គ្រប់​គ្រាន់​ហ្នឹង​គេ​ទេ។ រដូវ​ក្ដៅ​នេះ​ភ្លើង​ដាច់​មហា​សែន​ដាច់​ហើយ ផ្ទះ​ខ្ញុំ​ដាច់​ម៉ា​ងៃ​បី​ដង​ឯណុះ ពេល​ព្រឹក ពេល​ថ្ងៃ និង​ពេល​រសៀល។ គ្រាន់​បើ​ដែរ​ពេល​យប់​មិន​សូវ​ដាច់​កុំ​អី​មិន​បាច់​ដេក​ទេ។

និយាយ​ពី​រឿង​ភ្លើង​កុំ​ថា​ឡើយ​តាម​ផ្ទះ សូម្បី​តាម​ផ្លូវ​សាធារណៈ​ក្នុង​ទីក្រុង​វិញ ក៏​គ្មាន​វាចារ​ថ្លែង​ដែរ ល្ងិត​ឲ្យ​ឈឹង ដូច​ចង់​ខ្មាស់​បរទេស​យ៉ាង​ម៉េច​មិន​ដឹង​ទេ។ ង៉ៃ​ណា​មាន​ភ្លើង​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ទៅ​ទីក្រុង​ជាប់​លេខ​របស់​ខ្ញុំ​អើយ!!!