សែស្រឡាយនៃខ្ញុំ ខែ ឧសភា 5, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.4 comments
យប់មិញនេះនិយាយចុះនិយាយឡើងក៏ទៅទាក់ទងសែស្រឡាយញាតិមិត្រ, ខ្ញុំនិងឪខ្ញុំនាំគ្នាជជែកពីរឿងឫសគល់នៃគ្រួសារគាត់ ក៏ដូចជាសែស្រឡាយដើមរបស់ខ្ញុំផងដែរ (ខាងឪពុក)។
និយាយពីរឿងខាងឪខ្ញុំនោះមហានិយាយហើយ មកដល់បច្ចុប្បន្នខ្ញុំមិនស្គាល់អស់ទេ មិនដឹងនរណាត្រូវជាយ៉ាងណានឹងខ្ញុំផងដែរ សូម្បីតែគាត់នឹងក៏វង្វេងដែរ។ រឿងអីមិនវង្វេងបើម្នាក់ៗមានកូនរាប់មិនអស់ និងប្រពន្ធម្នាក់យ៉ាងតិចក៏២ដែរ។
ឯកុងរបស់ខ្ញុំ (ឪរបស់ឪខ្ញុំ) មានប្រពន្ធ២ និងកូនម៉ាឡូឯណុះ (ប្រពន្ធមុនកូន១ ប្រពន្ធក្រោយកូន១១) អស្ចារ្យហើយ។
ដោយសារខ្ញុំមិនមែនជាអ្នកស្និទ្ធចិនផង តែត្រូវរាប់ញាតិជាភាសាចិន ខ្ញុំឡើងវង្វេង មិនដឹងនរណាកូវ នរណាអ៊ី ចេច ប៉ិ អាគូ អាឡា អាឡូស្អីខ្លះទេ ញាតិមិត្រអើយ រាប់តាមខ្មែរយើងវិញដូចជាស្រូវជាង មីងៗ ពូៗ ទៅចប់ ហេហេ.. តែចិនគេរាប់ក៏ម្យ៉ាងដែរតើហ៍បងប្អូន គេហៅមោដឹងថានេះខាងម្ដាយ នេះខាងឪពុកបស់គេ ដែលខុសពីខ្មែរយើង។
និយាយចុះនិយាយឡើងខ្ញុំនេះឡើងវង្វេង ទាល់តែឪខ្ញុំរត់ទៅទាញក្រដាស និងប៊ិចមកគូសដ្យាក្រាមសែស្រឡាយគាត់មកឲ្យមើល ទើបបានរៀងយល់គ្រាន់បើ ថានរណាចេញពីនរណាមោ ត្រូវរម៉េចឲ្យប្រាកដគ្រាន់បានដឹង។ មិនអួតទេ បងប្អូនខ្លះនឹងឆ្ងាយទៅៗ ជាពិសេសកូនៗ ពេលខ្លះថែមទាំងមិនស្គាល់គ្នាផងក៏មាន៕

ប៉ាខ្ញុំគាត់គូសសែស្រឡាយគាត់ពន្យល់
________________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ម៉ាយហ្វេមីលី






