jump to navigation

ទៅ​លេង​ឧដ្ដុង្គ ខែ ឧសភា 10, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
17 comments

ព្រឹក​មិញ​នេះ​ ខ្ញុំ​និង​បង​ប្អូន​ម៉ា​ឡាន​នាំ​គ្នា​ទៅ​លេង​ភ្នំ​ឧដ្ដុង្គ​ទៀត​ហើយ ហេហេ… តាំង​ពី​ង៉ៃ​ចូល​ឆ្នាំ​មោ មក​ដល់​ថ្ងៃ​នេះ​ទៅ​លេង​បាន​ពីរ​ដង​ហើយ។

នៅ​ឧដ្ដុង្គ​ព្រឹក​មិញ​នេះ​មិន​ជា​មាន​មនុស្ស​ប៉ុន្មាន​ទេ តែ​មាន​អ្នក​លក់​ដូរ​ច្រើន​គួរ​សម​ណាស់​ដែរ ដូច​នៅ​កៀនស្វាយ​ដែរ ជា​ពិសេស​នោះ​មាន​លក់​ផ្លែ​ត្នោត​ខ្ចី​ច្រើន​ណាស់។

ថ្ងៃ​នេះ​បាន​ឡើង​លើ​ភ្នំ​ដែរ កាល​ពី​មោ​ង៉ៃ​ចូល​ឆ្នាំ​មិន​បាន​ឡើង។ មុន​ពេល​ឡើង​ភ្នំ​ភ្លៀង​ដាក់​ម៉ា​រ៉ាវ​ដែរ ស្មាន​តែ​មិន​បាន​ឡើង​ហើយ។ មាន​អារម្មណ៍​ថា​ភ្នំ​ឧដ្ដុង្គ​របស់​យើង​គគ្រិច​សម្បើម​ណាស់ រួម​ទាំង​ព្រះ​សក្យមុនីចេតិយ​ផង​ដែរ ដូច​ជា​គ្មាន​នរណា​ថែ​ទាំ​ទេ៕

រូប​ភាព​មួយ​ចំនួន


ប្រជាពល​រដ្ឋ​លក់​ដូរ​នៅ​ជើង​ភ្នំ​ឧដ្ដុង្គ

ជ្រក់​ចេក លើក​ទី​មួយ​ហើយ​ដែល​ឃើញ មាន​អី​រស​ជាតិ​សម​គួរ​ដែរ

កង្កែប​បោក មើល​ទៅ​ទំនង​ដល់​ហើយ

ក្ដាម​ឆា?

ព្រះ​អង្គ​ធំ នៅ​លើ​ភ្នំ

បល្ល័ង្ក​ព្រះ​អង្គ​ធំ (បល្ល័ង្ក​ដើម និង​ធ្វើ​ថ្មី​ពី​លើ)

បណ្ដា​ព្រះ​ចេតិយ​ព្រះ​មហាក្ស័ត្រិយ៍ និង​ព្រះ​រាជវង្សានុវង្ស​ខ្មែរ រួម​និង​ព្រះ​សក្យមុនីចេតិយ​នៅ​លើ​ភ្នំ

សីមា​វត្ថុ​បុរាណ​ដ៏​មាន​តម្លៃ​របស់​ខ្មែរ​ត្រូវ​បាន​ដាក់​រប៉ាត់​រប៉ាយ​ពេញ​ខ្ទម​វត្ត​នៅ​លើ​ភ្នំ

ចេតិយ​មាន​បិទ​ការ៉ូ​ពណ៌​ទំនង​ជា​ទទួល​ឥទ្ធិពល​ថៃ​នា​សម័យ​នោះ

ចម្លាក់​ក្បាល​ដំរី​នៅ​ក្រោម​ចេតិយ

___________________________________________________
អាន​ផង​ដែរ
១. ទៅ​លេង​កៀនស្វាយ និង​ឧដ្ដុង្គ