jump to navigation

ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៥ ខែ ឧសភា 11, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ.
trackback

ថ្ងៃ​ទី​៥, ថ្ងៃ​សុក្រ ទី​០៥ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៤)

  • ទស្សនា​ប៉ាខាន​ជី

ថ្ងៃ​ទី​៥​របស់​យើង​នេះ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​បន្តិច​ពី​ផែន​ការ​កាល​ពី​មុន​មក ដ្បិត​យើង​ត្រូវ​នៅ​បន្ត​នៅ​បាកាន​នេះ​មួយ​ថ្ងៃ​ទៀត​ជំនួស​ឲ្យ​ការ​ធ្វើ​ដំណើរ​ទៅ​មន្ដលេះ​នៅ​ថ្ងៃ​ទី​៥​នេះ។ ថ្ងៃ​នេះ​យើង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​តែ​ម្ដង​ទស្សនា​ប៉ាខាន​ជី (Pakhan Gyi) ជា​ខែត្រ​មួយ​ដែល​ស្ថិត​ជាប់​នឹង​បាកាន​ដែរ។

បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​យើង​ត្រូវ​ងើប​ពី​ព្រឹក និង​ចេញ​ពី​សណ្ឋាគារ​តាំង​ពី​ម៉ោង​ប្រមាណ​៦​ព្រឹក​ឯណុះ ដើម្បី​ឲ្យ​ទៅ​ទាន់​សាឡាង​ដែល​ចេញ​នៅ​ម៉ោង​ប្រមាណ​៧​កន្លះ។ ពួក​យើង​ធ្វើ​ដំណើរ​ប្រមាណ​ជាង​១​ម៉ោង​ឯណុះ​ទម្រាំ​ទៅ​ដល់​។ គ្រាន់​តែ​ទៅ​ដល់​ម៉ា​សន្ទុះ​ភ្លាម រថយន្ត​ក៏​ត្រូវ​ចូល​សាឡាង និង​ចេញ​ភ្លាម​ៗ​ដែរ។

ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ផ្សង​ព្រេង​តាម​សាឡាង​កាត់​ទន្លេ Irrawaddy រហូត​ប្រមាណ​ម៉ោង​ជាង​៩​ទើប​មក​ដល់​ ប៉ាខាន​ជី ដែល​ជា​ក្រុង​បុរាណ​មួយ​ទៀត​នៃ​អតីត​អាណាចក្រ​ភូមា​ដ៏​ធំធេង។ អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​យើង​ភ្ញាក់​ផ្អើល​នៅ​ពេល​មក​ដល់​ក្រុង​ថ្មី​មួយ​នេះ គឺ​ពិធីអាវាហមង្គល​របស់​ជនជាតិ​ភូមា​នៅ​ក្នុង​ហាង​មួយ។ ពួក​យើង​ទាំង​អស់​គ្នា​បាន​ចូល​រួម​ដោយ​មាន​ការ​រាក់​ទាក់​យ៉ាង​ខ្លាំង​ពី​សំណាក់​កូន​ក្រមុំ​កូន​កំឡោះ និង​ញាតិ​មិត្រ​ (អាន​អត្ថបទអាវាហមង្គល​របស់​ជនជាតិ​ភូមា)។ បន្ទាប់​ពី​នៅ​ចូល​រួម​ប្រមាណ​៣០​នាទី​មក​ពួក​យើង​បន្ត​ដំណើរ​មក​ក្រុង​បុរាណ​ប៉ាខាន​ជី។

ការ​ធ្វើ​ដំណើរ​មាន​ចម្ងាយ​ឆ្ងាយ​គួរ​សម​គឺ​ប្រមាណ​១​ម៉ោង​ជាង​ឯណុះ​ទម្រាំ​មក​ដល់​គោលដៅ​របស់​យើង​គឺ​​ទី​សំណាក់​ព្រះ​សង្ឃ​បុរាណ​ចំណាស់​មួយ​ដ៏​ល្អ​វិចិត្រ​មាន​អាយុ​ជាង​១០០​ឆ្នាំ​គឺ​កសាង​តាំង​ពី​ឆ្នាំ​១៨៦៨​មក​ម្ល៉េះ ដោយ​អភិបាល​ក្រុង​ប៉ាខាន​ U Bo Thar នៅ​ក្នុង​ជំនាន់​ស្ដេច Mindon។

អាគារ​ទី​សំណាក់​ព្រះ​សង្ឃ​ចំណាស់​មួយ​នេះ​ធ្វើ​អំពី​ឈើ​ប្រណិត និង​ម៉ៃស័ក​មាន​ចម្លាក់​ល្អ​ឯក និង​កម្រ​ដោយ​មាន​ផ្ដែរ​ឆ្លាក់​រូប​រឿង​រាមកេរ្តិ៍​ផង​ដែរ។ ខ្ញុំ​ក៏​បាន​ចាប់​មគ្គផល​១០០០​ខ្យាត​ផង​ដែរ ដើម្បី​ចូល​រួម​អភិរក្ស​ឡើង​វិញ។ អ្វី​ដែល​ពួក​យើង​បាន​សិក្សា​នៅ​ទី​នោះ គឺ​ចំណុច​សំខាន់​៤​យ៉ាង​នៃ​សាលា​សំណាក់​ព្រះ​សង្ឃ​គឺ៖ ១. ទី​បល្ល័ង្ក ២. ទី​សម្រាប់​ប្រជុំ​ជន ៣. ទី​ធ្វើ​ម្ហូប និង​ទុក​ដាក់​សម្ភារៈ និង​ទី​៤. ថែវ​របៀង។ ទាំង​៤​នេះ​សាង​សង់​ក្នុង​អគារ​សាលា​តែ​មួយ ហេតុ​ដូច​នេះ​នៅ​ពេល​ដែល​យើង​ឃើញ​សាលា​សំណាក់​ព្រះ​សង្ឃ​នៅ​ភូមា​គឺ​សុទ្ធ​តែ​មាន​លក្ខណៈ​បែប​នេះ​ទាំង​អស់។ នៅ​ឯ​ក្បែរ​ម្ខាង​នៃ​សាលា​យើង​ក៏​ឃើញ​កន្លែង​កប់​ដំរី​ដែល​គេ​មាន​ជំនឿ​ថា​ជា​បណ្ដា​ដំរី​ដែល​គេ​យក​មក​សាង​សាលា​នេះ ព្រោះ​សាលា​នេះ​តម្រូវ​ឲ្យ​ចាក់​ដី និង​អូស​ឈើ​ពី​ម្ខាង​នៃ​ទន្លេ​ផង​ដែរ។

បន្ទាប់​មក​ពួក​យើង​បន្ត​ដំណើរ​មើល​កំពែង​រាជធានី​បុរាណ​នេះ​ដ៏​ធំ​មហិមារ ដែល​នៅ​សល់​តែ​សំណល់​មួយ​ចំនួន រួច​បន្ត​ដំណើរ​ទី​ទស្សនា​សារមន្ទីរ និង​ជា​ចុង​ក្រោយ​ទៅ​ទស្សនា​វត្ត Sithushin Paya មុន​នឹង​ត្រឡប់​ទៅ​ក្រុង​ថ្មី​វិញ ដើម្បី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ នៅ​កន្លែង​ដើម​ដែល​គេ​ប្រារព្ធ​ពិធី​ការ​ពី​ព្រឹក។ អាហារ​ដ្ឋាន​នោះ​មាន​ឈ្មោះ​ថា Pakukku។

បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​ម៉ោង​ប្រមាណ​ជាង​១​រសៀល ដែល​យើង​ត្រូវ​ទៅ​កំពង់​ចម្លង​វិញ​ឲ្យ​បាន​មុន​ម៉ោង​១​កន្លះ​ធ្វើ​ដំណើរ​ទៅ​បាកាន​វិញ។ មក​ដល់​សណ្ឋាគារ​វិញ​ល្ងាច​ល្មម និង​បន្ទាប់​ពី​សម្អាត​កាយ​រួច​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​មក​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ហាង​ពី​ម្សិល B B B ដែល​ថ្ងៃ​នោះ​ខ្ញុំ​បាន​ញ៉ាំ​ប៊ីស្ទេក​សាច់​គោ ហេហេ…៕

អាន​ភាគ​ទី​៦

រូប​ភាព​មួយ​ចំនួន


ជិះ​សាឡាង​ឆ្លង​ទៅ​ប៉ាខាន​ជី

ទិដ្ឋភាព​ពិធី​ការ កូន​កំឡោះ​ក្រមុំ​នៅ​ពី​ក្រោយ

សាលា​សំណាក់​ព្រះ​សង្ឃ

ចម្លាក់​ផ្ដែរ​រឿង​រាមកេរ្ដិ៍​ឆ្លាក់​លើ​ឈើ

សសរ​ធ្វើ​អំពី​ឈើ​ខ្លឹម​ច័ន្ទន៍

គ្រប់​ក្លោង​ទ្វារ​ចូល​មាន​ចម្លាក់​ស៊ុម​បែប​នេះ

កន្លែង​ដុត​ដំរី

ផែន​ទី​ក្រុង​បុរាណ​ដែល​មាន​ដាក់​តាំង​នៅ​ក្នុង​សារមន្ទីរ

រូប​នេះ​ថត​ចេញ​ពី​ប្រក្រតិទិន​នៅ​ក្នុង​វត្ត Sithushin Paya មើល​ទៅ​ដូច​របាំ​បង​ប្អូន​ជនជាតិ​កុឡា​នៅ​ប៉ៃលិន​យើង​ដែរ
ភោជនីយដ្ឋាន Pakukku ដែល​យើង​ញ៉ាំ​អាហារ​ពេល​ថ្ងៃ​ត្រង់

_____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤
២. My initial plan to Myanmar
៣. អាវាហមង្គល​របស់​ជនជាតិ​ភូមា

វិចារ»

1. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៤ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 11, 2009

[...] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​… – ខែ ឧសភា 11, [...]

2. My initial plan to Myanmar « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 11, 2009

[...] _________________________________________________ អាន​ផង​ដែរ៖ ១. បាន​វីសា​ភូមា ២. ទៅ​ភូមា ៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១ ៤. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ… [...]

3. រដ្ឋ - ខែ ឧសភា 12, 2009

មើល​គេ​ធើ ដូច​ប្រាំបីដណ្ដប់!! ការ​ពិត​ឡើង​កាចាស់​ហើយ​​បងប្អូន ហាហា៎

សុភ័ក្ត្រ - ខែ ឧសភា 12, 2009

haha…. ស្ងាត់! បិទ​បាបេ ការ៉ាត់

4. M|O|N|G|K|O|L - ខែ ឧសភា 12, 2009

មែន​ហ្នឹង! ពាក់​វ៉ែន​តា​សុទ្ធតែ​អីៗ​ណា… អ៊ែកៗ​ណាស់! កាចាស់​ហើយ​ហ្នឹង​អ៎ា…

សុភ័ក្ត្រ - ខែ ឧសភា 12, 2009

តា​កញ្ជ្រូក កុំ​ចេះ​បន្ទរ :P

5. duongchan - ខែ ឧសភា 13, 2009

ចូលចិត្តអគារធ្វើអំពីឈើទាំងនោះដល់ហើយ។ ពិសេសសាលាសំណាក់ព្រះសង្ឈ។ បើមានឱកាស ចង់ទៅមើលដោយផ្ទាល់។ តើខ្មែរត្រូវការវីហ្សាទេ ទៅលេងភូមា?

សុភ័ក្ត្រ - ខែ ឧសភា 14, 2009

need visa, but not expensive. only 20$

6. duongchan - ខែ ឧសភា 15, 2009

អូ ចឹងហ្អ…. ចុះថ្លៃសំបុត្រយន្ដហោះទៅមក?

សុភ័ក្ត្រ - ខែ ឧសភា 16, 2009

ចេញ​ពី​ថៃ​ទៅ​ប្រមាណ​៣០០​អ៊ុយ​អេស :D

7. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ ឧសភា 17, 2009

[...] ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៦ ខែ ឧសភា 17, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃ​ទី​៦, ថ្ងៃ​សុក្រ ទី​០៦ ខែ​មេសា ឆ្នាំ​២០០៩ (អាន​ភាគ​ទី​៥) [...]

8. អាវាហមង្គល​របស់​ជនជាតិ​ភូមា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ មិថុនា 28, 2009

[...] [...]