jump to navigation

ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៣ ខែ ឧសភា 12, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
10 comments

ព្រឹក​មិញ​នេះ​ខ្ញុំ​បាន​ទៅ​ចូល​រួម​ពិធី​ច្រត់​ព្រះ​នង្គ័ល​ដូច​ឆ្នាំ​រាល់​ដង​ដែរ។ ហេង​ដែរ​ចំ​ពេល​មក​ស្រុក​ខ្មែរ​ កុំ​អី​អត់​បាន​ចូល​រួម​បណ្ដោយ។ ពិធី​នេះ​ខ្ញុំ​ចូល​រួម​រាល់​ឆ្នាំ មិន​ដែល​ខាន​ឡើយ​ ជា​ពិសេស​ផ្ដិត​យក​រូប​ភាព​នានា​ទុក​តាម​ទម្លាប់ និង​ចំណូល​ចិត្ត​របស់​ខ្ញុំ តាំង​ពី​នៅ​សម័យ​ប្រើ​ហ្វីល​ថត​ឯណុះ បើ​ទោះ​បី​ស្នាដៃ​ថត​ខ្ញុំ​មិន​សូវ​ល្អ​យ៉ាង​ណា​ក្ដី។

ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ព្រឹក​មិញ​នេះ ត្រូវ​បាន​ច្រត់​ដោយ​លោក ឌិត មន្ទីរ និង​លោក​ជំទាវ និង​ក្រោម​ព្រះ​រាជាធិបតី​នៃ​ព្រះ​ករុណា​ជីវិត​លើ​ត្បូង រួម​និង​ខ្ញុំ​រាជការ អង្គ​ទូត សិស្សានុសិស្ស​ប្រជា​ពលរដ្ឋ​ច្រើន​កុះ​ករ។ សូម​ទស្សនា​រូបភាព​មួយ​ចំនួន​ដូច​ត​ទៅ ប៉ុន្មាន​ថ្ងៃ​ទៀត​ខ្ញុំ​នឹង​ដាក់​វីដេអូ​ឲ្យ​មើល រវល់​ពេក​មិន​ទាន់​បាន​អាប់ឡូត។

ព្រះ​រាជ​​​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល កាល​ពី​ព្រឹក​មិញ​នេះ​នៅ​ឯ​ទី​ព្រះ​ស្រែ​វាល​ព្រះ​មេរុ


ក្បួន​ដង្ហែរ​ស្ដេច​មាឃ និង​មេហួរ

ស្ដេច​មាឃ

មេហួរ
pp4o.jpg
ស្ដេច​មាឃ​ច្រត់​ព្រះ​នង្គ័ល

មេ​ហួរ​បាច​ស្រូវ

ស្រី​ហែ​ហម​មេហួរ

គោ​ឧសុភរាជ​ទាំង​ពីរ​បរិភោគ​អាហារ​៧​មុខ

ទិដ្ឋភាព​ព្រះ​ពន្លា​ខាង​មុន​សារមន្ទីរ​ជាតិ

____________________________________________________
អាន​ប្រកាស​ទាក់ទង
១. ច្រត់​ព្រះ​នង្គ័ល ពិធី​បុណ្យ​ដែល​គួរ​លុប​ចោល?
២. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៣. គោអើយគោ!
៤. រូបភាព​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​ប្រចាំ​ព.ស.​២៥៥២