ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ប្រចាំព.ស.២៥៥៣ ខែ ឧសភា 12, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
ព្រឹកមិញនេះខ្ញុំបានទៅចូលរួមពិធីច្រត់ព្រះនង្គ័លដូចឆ្នាំរាល់ដងដែរ។ ហេងដែរចំពេលមកស្រុកខ្មែរ កុំអីអត់បានចូលរួមបណ្ដោយ។ ពិធីនេះខ្ញុំចូលរួមរាល់ឆ្នាំ មិនដែលខានឡើយ ជាពិសេសផ្ដិតយករូបភាពនានាទុកតាមទម្លាប់ និងចំណូលចិត្តរបស់ខ្ញុំ តាំងពីនៅសម័យប្រើហ្វីលថតឯណុះ បើទោះបីស្នាដៃថតខ្ញុំមិនសូវល្អយ៉ាងណាក្ដី។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លព្រឹកមិញនេះ ត្រូវបានច្រត់ដោយលោក ឌិត មន្ទីរ និងលោកជំទាវ និងក្រោមព្រះរាជាធិបតីនៃព្រះករុណាជីវិតលើត្បូង រួមនិងខ្ញុំរាជការ អង្គទូត សិស្សានុសិស្សប្រជាពលរដ្ឋច្រើនកុះករ។ សូមទស្សនារូបភាពមួយចំនួនដូចតទៅ ប៉ុន្មានថ្ងៃទៀតខ្ញុំនឹងដាក់វីដេអូឲ្យមើល រវល់ពេកមិនទាន់បានអាប់ឡូត។
ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល កាលពីព្រឹកមិញនេះនៅឯទីព្រះស្រែវាលព្រះមេរុ

ក្បួនដង្ហែរស្ដេចមាឃ និងមេហួរ

ស្ដេចមាឃ

មេហួរ

ស្ដេចមាឃច្រត់ព្រះនង្គ័ល

មេហួរបាចស្រូវ

ស្រីហែហមមេហួរ

គោឧសុភរាជទាំងពីរបរិភោគអាហារ៧មុខ

ទិដ្ឋភាពព្រះពន្លាខាងមុនសារមន្ទីរជាតិ
____________________________________________________
អានប្រកាសទាក់ទង៖
១. ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល?
២. ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល
៣. គោអើយគោ!
៤. រូបភាពពីព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លប្រចាំព.ស.២៥៥២







Thanks for sharing! ស្តាយណាស់ឆ្នាំនេះ មិនបានទៅមើលផ្ទាល់នឹងគេ។
អត់បានមោថតរូបអួតគេទៀត ហាហា…
[...] ____________________________________________________ អានប្រកាសទាក់ទង៖ ១. ច្រត់ព្រះនង្គ័ល ពិធីបុណ្យដែលគួរលុបចោល? ២. គោអើយគោ! ៣. ចោរលួចកាបូបលុយពេលទៅមើលបុណ្យច្រត់ព្រះនង្គ័ល ៤. ព្រះរាជពិធីបុណ្យច្រត់ព្រះនង្… [...]
[...] ព្រះរាជពិធីបុណ្យច្រត់ព្រះនង្… [...]
អរគុណដែលបានចែករំលែកព័ត៌មាន និងរូបថត។ មើលទៅគួរអោយចាប់អារម្មណ៍មែន។ ស្នាដៃថតរូបមិនអន់ទេ។
ខ្ញុំចេះតែឆ្ងល់ហេតុអ្វីបានជាស្តេចមាឃ (រូបទី២និង៤) និងបរិវារពាក់ស្បែកជើងក្នុងពិធីច្រត់ព្រះន័ង្គលនេះ? ហើយហេតុអ្វីបានជាមេហួរនិងស្រ្តីហែរហមមិនពាក់ស្បែកជើង (រូបទី៣, ៤ និងទី៥)?
តាមពិតកសិករភ្ជួរស្រែមិនដែលពាក់ស្បែកជើងទេ។ ខ្ញុំដឹងថានេះជាសម័យទំនើប ប៉ុន្តែការដែលភ្ជួរស្រែពាក់ស្បែកជើងស្ទីលបារាំងបែបនេះ វាហួសឆ្ងាយពីការពិត។ សង្ឃឹមថាថ្ងៃណាមួយខ្ញុំនឹងបានសួរអ្នករៀបចំកម្មវិធីបុណ្យនេះផ្ទាល់។
បើថាកសិករភ្ជួរស្រែអត់ពាក់ស្បែកជើង មានតែឆ្ងល់មួយទៀតថា ម៉េចបានពាក់អាវពាក់មួកចឹង? ឬមួយកសិករពាក់អញ្ចឹងដែរ? បើឆ្ងល់ចឹង ត្រូវឆ្ងល់ឲ្យអស់!
ចំណែកខ្ញុំពុំបានឆ្ងល់សោះឡើយ ការដែលពិធីនេះគ្រាន់ជាការតំណាងការធ្វើកសិកម្មរបស់ប្រជានុរាស្ត្រ ដែលរៀបចំដោយក្សត្រ ។ ការស្លៀកពាក់របស់ខ្ញុំរាជការទាំងអំបាលម៉ាន ព្រមទាំងអ្នកតំណាងហ្លួង គ្រាន់តែតាក់តែងតាមសម័យកាលសព្វថ្ងៃដែលរាជការតម្រូវដូចនោះ ។ ឯនារីខ្មែរស្លៀកពាក់បែបប្រពៃណីដូចយ៉ាងខាងលើ ខ្ញុំឃើញច្រើនពុំសូវជាមានទ្រនាប់ជើងពាក់ផងទេ យូរៗប្រទះម្ដង គឺកម្រណាស់ ។ ម្យ៉ាងខាងលើពួកគាត់ពុំមែនមកធ្វើស្រែទេ បើថាធ្វើឲ្យដូចពិត ម៉េចនឹងហៅថាពិធីឧទ្ទឹសបួងសួងទៅ ណាមួយជាពិធីរបស់ព្រះរាជា ។ មិនដឹងនិយាយអ្វីទៀតទេ មានតែប៉ុននេះ ៕
បងភក្រ័ រួបថតទំាងនេះថតបានល្អមែនទែន។នៅថាស្នាដៃថតខ្លួនអន់ទៀត។ រូបថតនេះច្បាស់ ហើយ ថតបានល្អទៀត។
មកពីកាមេរ៉ាយោងទេ សំណាងអើយ!!
ខ្ញុំ មើល ឃើញតែតាមរូបថត ។ អគុណអ្នកថតរូប
អរគុណ លោកប្អូន ចំរើន ដែលបានណែនាំខ្ញុំ ឲ្យបានស្គាល់ ប្រព័ន្ធមួយនេះ។
ខ្ញុំ លឺ គេខ្សឹបថា រឿងរ៉ាវទាំងឡាយដែលអ្នកទាំងអស់ ចចេកគ្នានេះ សម្តេច អគ្គមហាសេបតី តេជោ មើលមិនឃើញទេ ត្បិចសម្តេច ជាប់រវល់ ឈ្លីភ្នែក។