ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៦ ខែ ឧសភា 17, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.trackback
ថ្ងៃទី៦, ថ្ងៃសុក្រ ទី០៦ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៥)
ថ្ងៃនេះជាថ្ងៃបញ្ចប់ទស្សនកិច្ចរបស់ពួកយើងនៅឯបាកានហើយ និងបន្តដំណើរបន្តទៀតទៅទីក្រុងមន្ដលេះ អានថា មន់.ដៈ.ឡេះ (Mandalay)។ ការពិតទៅពីបាកានទៅមន្ដលេះចម្ងាយផ្លូវមិនជាឆ្ងាយទេ តែប្រហែលជាផ្លូវពិបាកទើបពួកយើងត្រូវធ្វើដំណើរតាមយន្តហោះជំនួសឲ្យការធ្វើដំណើរតាមជើងគោកនោះ។
ពួកយើងចាកចេញពីព្រឹកតាមជើងយន្ដហោះអ៊ែរ បាកាន ដដែលដោយចំណាយពេលប្រមាណ២០នាទីប៉ុណ្ណោះឯង ពួកយើងបានមកដល់អាកាសយានដ្ឋានអន្តរជាតិមន្ដលេះប្រកបដោយសុវត្ថិភាព។ អាកាសយានដ្ឋានមន្ដលេះជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំមួយ និងស្ថិតនៅឆ្ងាយប្រមាណ៤០គីឡូម៉ែត្រឯណោះពីទីក្រុងពោលគឺរដ្ឋាភិបាលភូមាចំណាយថវិកាធ្វើថ្មីទាំងស្រុក និងមើលទៅអស្ចារ្យណាស់ តែស្ងាត់ជ្រាបមិនមានជើងយន្ដហោះចេញចូលទេ ភាគច្រើនយន្តហោះពីប្រទេសចិនចូលមកទីនេះ ដ្បិតនៅក្រុងមន្ដលេះនេះមានជនជាតិចិនមករកស៊ីច្រើនសម្បើមណាស់។
បន្ទាប់ពីមកដល់មន្ដលេះស្រេចស្រួលបួលហើយពួកយើងបន្តដំណើរចូលក្រុង និងតម្រង់ទៅទីក្រុងចាស់នៃរាជវង្ស Kone baung គឺក្រុងអមរបុរី (Amarayapura)។ ការធ្វើដំណើររបស់ពួកយើងគឺតាមរយៈទូកឆ្លងបឹងដ៏ធំមួយឈ្មោះ taung Thaman ដើម្បីទៅទស្សនាវត្តបុរាណមួយឈ្មោះ kyauk taw Gyi។ អ្វីដែលអស្ចារ្យសម្បើមចំពោះវត្តនោះគឺគំនូរបុរាណដ៏វិចិត្រមិនអាចពណ៌នាបាន ទីនេះហើយដែលធ្វើឲ្យខ្ញុំមានមោទនភាពចំពោះជនជាតិភូមាពីអតីតកាលជាខ្លាំង។ នៅក្នុងអារាមនេះដែរក៏ជាទីតាំងនៃបដិមារពីថ្មមាបដ៏អស្ចារ្យផងដែរ។ មុនពេលឆ្លងមកម្ខាងនៃបឹងវិញ ពួកយើងបាននាំគ្នាញ៉ាំបាយជាមួយនឹងពោតចៀន, ក្ដាមចៀន និងត្រីចៀនបែបភូមាឆ្ងាញ់សម្បើមណាស់។ នាំគ្នាញ៉ាំឡើងចង់ឆ្អែតបាយថ្ងៃត្រង់ទៅហើយ។
បន្ទាប់ពីនោះមកពួកយើងធ្វើដំណើរទស្សនាកន្លែងផលិតថាណាខាដ៏ល្បីឈ្មោះនៅមន្ដលេះនេះ ដែលស្ថិតក្នុងបរិវេណវត្ត kaungmudaw។ ថាណាខា គឺជាឈើម្យ៉ាងដែលជនជាតិភូមាយកមកដុសលើថ្មរួចយកមកលាបលើផ្ទៃមុខជាពិសេសចំពោះនារី ក្នុងប្រយោជន៍ការពារពន្លឺព្រះអាទិត្យ ដ្បិតនៅស្រុកនេះក្ដៅសម្បើមណាស់។ មុននឹងញ៉ាំអាហារថ្ងៃត្រង់នៅឯ Sagaing ពួកយើងក៏បានទៅទស្សនាកន្លែងធ្វើប្រាក់ដ៏វិចិត្របែបភូមាផងដែរ តែខ្ញុំមិនបានទិញអ្វីទេ ព្រោះថ្លៃណាស់ ហេហេ….
រសៀលថ្ងៃនេះពួកយើងបានចូលឆែកអ៊ីននៅសណ្ឋាគារ Mandalay Hill ដែលនៅមិនឆ្ងាយប៉ុន្មានពីព្រះរាជវាំងមន្ដលេះ និងអាហារពេលល្ងាចនៅភោជនីយដ្ឋានថៃឈ្មោះ Koe Kitchen។ ល្ងាចនោះដែរពួកយើងប្រុសៗបាននាំគ្នាទៅបៀរហ្កាដេនភូមាសាកល្បងមើល ហេហេ មានអីមិនខុសពីខ្មែរសោះឡើង មានទាំងនារីរាំបង្ហាញស្សូវ បង្ហាញម៉ូដ សម្បើមបស់គេ តែទាស់គេមិនឲ្យថតរូប៕
អានភាគទី៧
រូបភាពមួយចំនួន

រង់ចាំនៅឯអាកាសយានដ្ឋានបាកាន

រង់ចាំ ហេហេ…

បរដឌីងផាស្សទៅមន្ដលេះ

អាកាសយានដ្ឋានអន្តរជាតិមន្ដលេះ

ឆ្លងបឹងទៅអមរបុរី

វិហារវត្ត kyauk taw Gyi

គំនូរបុរាណនៅក្នុងវត្ត

គំនូរបុរាណនៅក្នងវត្ត

ដើមថាណាខា

រណាអាថាណាខា

ព្រះរាជវាំងមន្ដលេះ មើលពីសណ្ឋាគារ
________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៥
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៧
៣. កំពឹសចៀនភូមា
៤. ថាណៈខា, គ្រឿងសម្អាងជាប្រពៃណីនៃជនជាតិភូមា





[...] អានភាគទី៦ [...]
[...] ២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ… ៣. តាក់ស៊ីភូមា ៤. [...]
[...] ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៧ ខែ ឧសភា 20, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃទី៧, ថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៦) [...]
[...] [...]