jump to navigation

ទិញ​សៀវភៅ​ថ្មី ខែ ឧសភា 18, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
15 comments

ល្ងាច​មិញ​នេះ​ចូល​ទៅ​ផ្សារ​ឡាក់គី ព្រះ​សីហនុ​ ដើម្បី​រក​មើល​ទិញ​របស់​របរ​ខ្លះ​យក​ប្រើ​ប្រាស់​ តែ​មិន​ទាន់​បាន​ទិញ​ទេ គ្រាន់​ដើរ​មើល​មាន​របស់​អី​ខ្លះ​ត្រូវ​ទិញ។

បន្ទាប់​ពី​ដើរ​ម៉ា​ត្រួស​ហើយ ក៏​ត្រូវ​ចេញ​មក​វិញ ចេញ​តាម​ផ្លូវ​មុខ ក៏​ឆៀង​ចូល​បណ្ណាគារ​អន្តរជាតិ​ដែល​នៅ​ជាប់​នោះ​បន្តិច​ទៅ។ ជា​ធម្មតា​ខ្ញុំ​តែង​តែ​ទៅ​ដើរ​មើល​សៀវភៅ​អាន នៅ​ជាន់​លើ គ្រប់​តែ​បណ្ណាគារ​នេះ​ទាំង​បី​សាខា​ហ្នឹង​ឯង។ ថ្ងៃ​ខ្លះ​ទៅ​លួច​សៀវភៅ​គេ​អាន​ម៉ា​ល្ងាច​ក៏​មាន​ដែរ។

ង៉ៃ​នេះ​មិន​ដឹង​ម៉េច​ឈរ​ដើរ​ម៉ា​សន្ទុះ​ក៏​រើស​បាន​សៀវភៅ​៦​ក្បាល​ឯណោះ។ សុទ្ធ​តែ​សៀវភៅ​ល្អ​ៗ​ផង។ អា​រឿង​សៀវភៅ​នោះ​ខ្ញុំ​ចូល​ចិត្ត​ទិញ​ណាស់ តែ​អា​រឿង​អាន​ទុក​ម៉ា​កន្ដុប ហេហេ…។

សៀវភៅ​ទាំង​៦​ក្បាល​ដែល​រើស​បាន​ល្ងាច​នេះ​រួម​មាន៖

  1. អំពី​ព្រះរាជ​ប្រពៃណី​ព្រះ​មហាក្សត្រ និង​សម្ដេច​ព្រះ​សង្ឃរាជ តម្លៃ​៥,៥ ដុល្លារ
  2. រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​មាគ៌ា​ទៅ​រក​សន្តិភាព តម្លៃ​៣,៣ ដុល្លារ (សៀវភៅ​នេះ​ទើប​ចេញ សម្រាប់​អ្នក​ចូល​ចិត្ត​នយោបាយ សូម​អញ្ជើញ​ជាវ​ទៅ)
  3. ស្ថាន​នាម​វិទ្យា​ខ្មែរ របស់​ប. ឡុង សៀម តម្លៃ​១,៨៥ ដុល្លារ
  4. ប្រវត្តិ និង​ស្នាដៃ ភិរម្យ ង៉ុយ តម្លៃ​០,៦៥ ដុល្លារ
  5. ជីវប្រវត្តិ​អ្នក​និពន្ធ​ខ្មែរ តម្លៃ​២,៦ ដុល្លារ
  6. មហាសង្ក្រាន្ត​ឆ្នាំ​ឆ្លូវ ព.ស.​២៥៥៣ របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​បុណ្យ​ជាតិ អន្តរជាតិ តម្លៃ​១​ដុល្លារ (សៀវភៅ​ដែល​ខ្ញុំ​ចង់​បាន​ជាង​របស់​លោក​បុរិន្ទ ដែល​ទិញ​រួច​មក​ហើយ)

សរុប​ទៅ​អស់​ជិត​១៥​ដុល្លារ​អាគាំង​ដែរ​ង៉ៃ​នេះ ហេហេ..។

___________________________________________________
ប្រកាស​ស្រដៀង
១. នពតុល៖ “ខ្ញុំ​មិន​បាន​លក់​ជាតិ”
២. មហា​ចង់ក្រាន, ចង្ក្រាន?
៣. ទិញ​សៀវភៅ​ថ្មី
៤. ព្រលឹង​នាយ​រោង
៥. របស់​របរ​ពី​ស្រុក​ខ្មែរ
៦. ទិញ​សៀវភៅ​ថ្មី