ទិញសៀវភៅថ្មី ខែ ឧសភា 18, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback

ល្ងាចមិញនេះចូលទៅផ្សារឡាក់គី ព្រះសីហនុ ដើម្បីរកមើលទិញរបស់របរខ្លះយកប្រើប្រាស់ តែមិនទាន់បានទិញទេ គ្រាន់ដើរមើលមានរបស់អីខ្លះត្រូវទិញ។
បន្ទាប់ពីដើរម៉ាត្រួសហើយ ក៏ត្រូវចេញមកវិញ ចេញតាមផ្លូវមុខ ក៏ឆៀងចូលបណ្ណាគារអន្តរជាតិដែលនៅជាប់នោះបន្តិចទៅ។ ជាធម្មតាខ្ញុំតែងតែទៅដើរមើលសៀវភៅអាន នៅជាន់លើ គ្រប់តែបណ្ណាគារនេះទាំងបីសាខាហ្នឹងឯង។ ថ្ងៃខ្លះទៅលួចសៀវភៅគេអានម៉ាល្ងាចក៏មានដែរ។
ង៉ៃនេះមិនដឹងម៉េចឈរដើរម៉ាសន្ទុះក៏រើសបានសៀវភៅ៦ក្បាលឯណោះ។ សុទ្ធតែសៀវភៅល្អៗផង។ អារឿងសៀវភៅនោះខ្ញុំចូលចិត្តទិញណាស់ តែអារឿងអានទុកម៉ាកន្ដុប ហេហេ…។
សៀវភៅទាំង៦ក្បាលដែលរើសបានល្ងាចនេះរួមមាន៖
- អំពីព្រះរាជប្រពៃណីព្រះមហាក្សត្រ និងសម្ដេចព្រះសង្ឃរាជ តម្លៃ៥,៥ ដុល្លារ
- រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ និងមាគ៌ាទៅរកសន្តិភាព តម្លៃ៣,៣ ដុល្លារ (សៀវភៅនេះទើបចេញ សម្រាប់អ្នកចូលចិត្តនយោបាយ សូមអញ្ជើញជាវទៅ)
- ស្ថាននាមវិទ្យាខ្មែរ របស់ប. ឡុង សៀម តម្លៃ១,៨៥ ដុល្លារ
- ប្រវត្តិ និងស្នាដៃ ភិរម្យ ង៉ុយ តម្លៃ០,៦៥ ដុល្លារ
- ជីវប្រវត្តិអ្នកនិពន្ធខ្មែរ តម្លៃ២,៦ ដុល្លារ
- មហាសង្ក្រាន្តឆ្នាំឆ្លូវ ព.ស.២៥៥៣ របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ តម្លៃ១ដុល្លារ (សៀវភៅដែលខ្ញុំចង់បានជាងរបស់លោកបុរិន្ទ ដែលទិញរួចមកហើយ)
សរុបទៅអស់ជិត១៥ដុល្លារអាគាំងដែរង៉ៃនេះ ហេហេ..។
___________________________________________________
ប្រកាសស្រដៀង៖
១. នពតុល៖ “ខ្ញុំមិនបានលក់ជាតិ”
២. មហាចង់ក្រាន, ចង្ក្រាន?
៣. ទិញសៀវភៅថ្មី
៤. ព្រលឹងនាយរោង
៥. របស់របរពីស្រុកខ្មែរ
៦. ទិញសៀវភៅថ្មី







[...] ទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០០៨ ៥. ទិញសៀវភៅថ្មី ៦. [...]
[...] ___________________________________________________ ប្រកាសស្រដៀង៖ ១. ទិញសៀវភៅថ្មី [...]
[...] ___________________________________________________ ប្រកាសស្រដៀង៖ ១. នពតុល៖ “ខ្ញុំមិនបានលក់ជាតិ” ២. ទិញសៀវភៅថ្មី ៣. ទិញសៀវភៅថ្មី [...]
សុំមើលផង
ធ្វើម៉េចខ្ញុំបានមើលដែរទៅ?
ទិញទៅ ហេហេ…
ចែកគ្នាមើល!
សុទ្ធតែសៀវភៅល្អ មានពេលចាំទៅរកមកអានដែរ!
មានអ្នកណាដឹងថាសៀវភៅ Seven Habit by Stephen, មានលក់នៅទីណាទេ? ខ្ញុំរកគ្រប់បណ្ណាគារធំៗហើយមិនឃើញសោះ។
Seven Habit នឹងធ្លាប់តែមានសៀវភៅកូពី, សាលាបញ្ញាសាស្រ្តគេកូពីលក់, តែបើទៅ រកទិញនៅបណ្ណាគារខ្ញុំមិនដឹងទេ…
Seven Habit នៅបញ្ញាសាស្ត្រមាន ព្រោះមានមុខវិជ្ជាមួយ (Personal Growth) ប្រើសៀវភៅហ្នឹង!
នេះបានចំជាអ្នកចូលចិត្តអានសៀវភៅមែន !
[...] សៀវភៅដែលទិញពីង៉ៃមុន [...]
[...] ___________________________________________________ ប្រកាសស្រដៀង៖ ១. ទិញសៀវភៅថ្មី ២. ទិញសៀវភៅថ្មី [...]