ទៅវៀតណាមលើកនេះ ខែ ឧសភា 19, 2009
Posted by សុភ័ក្ត្រ in Tiếng Việt, ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.10 comments
ការទៅវៀតណាមលើកនេះមិនដឹងជាទីប៉ុន្មានហើយទេ (ទី៥ក៏មិនដឹង) តែគ្រប់លើកទៅស្រុកនេះពិតជាម្យ៉ាងៗរហូត។ ការពិតទៅតាមគំនិតខ្ញុំ ព្រៃនគរ ពិតជាកន្លែងដ៏ល្អមួយសម្រាប់ជនជាតិខ្មែរយើងទៅសម្រាកខួរក្បាលពីការងារណាស់ ដ្បិតមិនសូវចំណាយប្រាក់ច្រើន, មិនចំណាយពេលវេលា (ជិត) ទៀតផង។
ដំណើរតាមរថក្រុងទៅព្រៃនគរលើកនេះពិតជាលឿនជាងសព្វដងសម្បើមណាស់ ប្រហែលរថយន្តបើកលឿន ឬមកពីផ្លូវល្អក៏មិនដឹង។ កំពុងតែអង្គុយស្ដាប់ចម្រៀងសុខៗស្រាប់តែគេប្រាប់ថាដល់កំពង់ចម្លងអ្នកលឿងទៅហើយ ខ្ញុំស្មានតែគេនិយាយលេង ក្រឡេកទៅម្ខាងបង្អួចក៏ឃើញថាដល់មែន។ ថ្ងៃនេះសាឡាងក៏មិនរវល់ នៅរង់ចាំតែប្រមាណ២០នាទី រថយន្តក៏បានឡើងសាឡាងទៅ។ ម៉ោងប្រមាណ១០:១០នាទីប៉ុណ្ណោះឯងមកដល់ព្រំដែនទៅហើយ ដែលរថយន្តចេញពីច្បារអំពៅមកប្រមាណម៉ោង៧:២០នាទី។ រាល់ដងម៉ោងប្រមាណជិត១២ឯណោះបានមកដល់ព្រំដែន។
អ្វីដែលចំឡែកនោះគឺឡានត្រូវមកស្ទាក់ជាប់នឹងប៉ុស្តិ៍យាមត្រួតលិខិតឆ្លងដែនខាងវៀតណាមឯណោះវិញ គ្រាន់តែនៅចាំជិត២ម៉ោងឯណោះទម្រាំបានចេញ (អានអត្ថបទពាក់ព័ន្ធ៖ ភាពរញ៉េរញ៉ៃនៅឯប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនវៀតណាម ច្រកម៉ុកបាយ) ដោយហេតុមនុស្សខ្មែររាប់ពាន់នាក់ មកទាំងឡានៗភ្លូកទឹកដីសម្រុកចូលស្រុកយួន បូករួមទាំងការធ្វើការបែបរញេរញៃពីសំណាក់មន្ត្រីព្រំដែនយួននៅទីនោះ។ មកដល់ព្រៃនគរប្រមាណម៉ោង៣រសៀលល្មម៕
រូបភាពមួយចំនួននៅឯកំពង់ចម្លងអ្នកលឿង




_______________________________________________
អានផងដែរ៖
១. ទៅលេងព្រៃនគរ
២. ត្រឡប់ពីព្រៃនគរ
៣. ភាពរញ៉េរញ៉ៃនៅឯប៉ុស្តិ៍ត្រួតពិនិត្យព្រំដែនវៀតណាម ច្រកម៉ុកបាយ
៤. ព្រៃនគរសព្វថ្ងៃ






