មកដល់បាងកក ខែ ឧសភា 21, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.4 comments
ហ៊ឺយ! មកដល់បន្ទប់ឯបាងកកក្រុងវិញហើយ ទើបតែមកដល់កាលពីល្ងាចមិញនេះ (ម៉ោងប្រមាណ៧យប់) តាមជើងយន្តហោះបងប្អូនយើង អ៊ែរអាស៊ី ហេហេ… គ្រាន់តែមកដល់អាកាសយានដ្ឋានសុវណ្ណភូមិវិញ ភ្លៀងខ្លាំងស្ទើរបាក់មេឃ ខ្មៅក្រិបរកឡានតាក់ស៊ីបើកមើលផ្លូវសឹងមិនឃើញ។
មកដល់ស្រុកថៃនឹកស្រុកខ្មែររម៉េចមិនដឹង ហេហេ…។ ទុកបន្ទប់ចោលជាងម៉ាខែ ម៉ែអឺយធំក្លិន ទូរទឹកកកដុះផ្សិតទៀត ចយអើយ! ស្អែកត្រូវចំណាយពេលពេញម៉ាង៉ៃដុសលាងហើយមើលទៅ៕

មើលចុះទូរទឹកកកខ្ញុំឡើងដុះផ្សិត ហេហេ… ចំណែកឯខោអាវវិញ រាយពាសពេញបន្ទប់ សល់តាំងពីពេលត្រឡប់មកពីប្រទេសភូមាវិញមកម្ល៉េះ។

__________________________________________________
ប្រកាសទាក់ទង៖
១. មកដល់បឹងកក់
២. របស់របរពីស្រុកខ្មែរ
៣. ទៅភូមា
៤. មន្ដលេះ យ៉ានកុន បាងកក ភ្នំពេញ
៥. មកដល់ទ្រនំឯបាងកក






