jump to navigation

របស់​របរ​ពី​ស្រុក​ខ្មែរ ខែ ឧសភា 22, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
7 comments

ព្រឹក​មិញ​នេះ​សាក​ល្បង​រើ​របស់​របរ​ដែល​យក​មោ​ពី​ស្រុក។ អ្នក​ម្ដាយ​ខ្ញុំ​ និង​ប្អូន​ស្រី​ខំ​វេច​ខ្ចប់​ឲ្យ​មោ​តាំង​ពី​ម៉ា​យប់​មុន​មក​ម្ល៉េះ។ លើក​នេះ​ខំ​ប្រាប់​គាត់​ថា​មិន​ឲ្យ​ដាក់​ច្រើន​មក​ទេ ព្រោះ​ខ្លាច​ញ៉ាំ​មិន​អស់​ដូច​លើក​មុន​ទៀត នាំ​តែ​ខូច​ឥត​ប្រយោជន៍ ចឹង​ហើយ មាន​អី​ គាត់​លេង​ដាក់​ម៉ា​មុខ​បន្តិច​​ៗ​ទៅ ហាហា…។

ម៉ា​កេស​នេះ​ឯង ដឹក​ពី​ស្រុក​ខ្មែរ​មក មើល​ខាង​ក្នុង​មាន​អ្វី​ខ្លះ គឺ​មាន​តែអង្រឹង​មួយ, ត្រី​ងៀត, សាច់​ក្រក, ស្វាយ, ដំណាប់​ស្វាយ​បស់​អ្នក​ផ្ទះ​ធ្វើ​ខ្លួន​ឯង, សៀវភៅ​ដែល​ទិញ​ពី​ង៉ៃ​មុន និង​អា​ក្រ​ឡ​តូច​ៗ​នឹង​មាន​ត្រី​ប្រម៉ា, ប្រហុក និង​កាពិ ម៉ា​មុខ​បន្តិច​ៗ ហេហេ… ជីវិត​នៅ​ស្រុក​គេ​តែ​ប៉ុណ្ណឹង​ឯង គ្មាន​អី​សំខាន់​ទេ ញាតិ​ញោម​អឺយ!

____________________________________________________
ប្រកាស​ទាក់ទង
១. មក​ដល់​បាងកក
២. ទិញ​សៀវភៅ​ថ្មី
៣. មក​ដល់​បឹងកក់