ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៨ ថ្ងៃ ចន្ទ 25 ខែឧសភា 2009
Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
ថ្ងៃទី៨, ថ្ងៃពុធ ទី០៨ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៧)
-
ទស្សនាមន្ដលេះ
ថ្ងៃនេះពួកយើងចំណាយពេលពេញមួយថ្ងៃនៅក្រុងមន្ដលេះ។ មន្ដលេះគឺជាអតីតរាជធានីនៃមហាក្ស័ត្រិយ៍ចុងក្រោយនៃអាណាចក្រភូមា បន្ទាប់ពីត្រូវអង់គ្លេសចូលរឹបអូស និងបណ្ដេញស្ដេចចេញពីវាំង។
ពួកយើងត្រូវក្រោកពីព្រលឹមប្រមាណម៉ោង៤ និង៤កន្លះដើម្បីចេញទៅទស្សនាពិធីស្រង់ទឹកព្រះដ៏ស័ក្តិសិទ្ធព្រះនាមមហាមុនី ដែលគេប្រារព្ធជារៀងរាល់ថ្ងៃតាំងពីព្រលឹមអុរបែបនេះ និងបន្តដោយពិធីបួងសួងបិទមាសរបស់ប្រជាជន។ ក្រោយពីទស្សនាពិធីនេះសព្ធគ្រប់ហើយពួកយើងនាំគ្នាត្រឡប់មកសណ្ឋាគារវិញដើម្បីដេកបន្តទៀត។ ពួកយើងបានដេកប្រហែលជា១ម៉ោងទៀតនាំគ្នាញ៉ាំអាហារពេលព្រឹក រួចម៉ោងប្រមាណ៨កន្លះចេញដំណើរទៅមើលផ្ទះសិប្បកម្មធ្វើមាសសន្លឹក, រួចនាំគ្នាទិញមាសដើម្បីយកមកបិទព្រះ។ ខ្ញុំក៏បានទិញនឹងគេដែរ។
បន្ទាប់ពីនោះមកពួកយើងបានត្រឡប់មកវត្តកាលពីព្រឹកឡើងវិញ ដើម្បីបិទមាសព្រះមហាមុនី។ ការឡើងទៅបិទព្រះនេះ ធ្វើបានតែបុរសភេទទេ ចំពោះនារីដែលមានបំណងបិទអាចអធិដ្ឋាន រួចអាចឲ្យគេ (បុរស) ជួយបិទឲ្យបាន។ បន្ទាប់មកពួកយើងបាននាំគ្នាទៅទស្សនារូបចម្លាក់ទង់ដែងដែលជាប្រភេទរបស់ខ្មែរ ដែលត្រូវបានប្រទេសស្យាមលុកលុយយកពីអង្គរទៅអយុធ្យា និងភូមាបានយកបន្តមកប្រទេសនេះ នៅពេលដែលភូមាបានលុកលុយអយុធ្យានោះ។ ក្រោយមកពួកយើងបន្តដំណើរទស្សនាកន្លែងធ្វើរូបចម្លាក់ថ្មកែវនានា និងជាចុងក្រោយទៅទស្សនាព្រះបរមរាជវាំងមន្ដលេះ មុនពេលទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋាន Koe kitchen។
ពេលរសៀល យើងបន្តទៅទស្សនាសាលាសំណាក់ព្រះសង្ឃមាស ដែលជាអតីតវាំងស្ដេច និង Kuthodaw សៀវភៅដ៏ធំជាងគេបំផុតនៅលើពិភពលោក ដែលនៅវត្ត Taw gyi រួចបន្តដោយការឡើងភ្នំមន្ដលេះ ដើម្បីទស្សនាថ្ងៃលិចនៅលើភ្នំនេះ និងទស្សនាក្រុងមន្ដលេះទាំងមូល។ ការទស្សនាមន្ដលេះត្រូវបានបញ្ចប់ ពេលល្ងាចយើងទៅទទួលទានអាហារនៃហាងចិនឈ្មោះ Golden duck៕
អានភាគទី៩
រូបភាពមួយចំនួន

ជនជាតិភូមា និងអ្នកទេសចរជាតិថៃរាប់ពាន់នាក់នាំគ្នាមកចូលរួមពិធីស្រង់ព្រះតាំងពីព្រលឹមអុរ

ពិធីលុបលាងព្រះភ័ក្ត្របដិមាមហាមុនីប្រព្រឹត្តឡើងដោយអាចារ្យ និងព្រះសង្ឃមួយរូប

កន្លែងសិប្បកម្មធ្វើមាសសន្លឹក ដើម្បីយកទៅបិទព្រះ

បដិមាព្រះមហាមុនី

ព្រះមហាមុនី តាំងពីដើមរហូតដល់បច្ចុប្បន្ន

សាលាដែលដាក់រូបចម្លាក់ខ្មែរ

ចម្លាក់ខ្មែរ និងក្បាលតោថ្មីបែបរចនាបទភូមា

គំនូរផ្ទៃព្រះរាជវាំងមន្ដលេះទាំងមូល

ព្រះរាជវាំង

មហាក្ស័ត្រីយ៍ និងមហាក្ស័ត្រិយ៍ភូមាចុងក្រោយបង្អស់ដែលរស់នៅព្រះរាជវាំងនេះ

សាលាសំណាកព្រះសង្ឃ ដែលជាអតីតវាំងស្ដេច

សាលាសំណង់ដាក់គម្ពីសៀវភៅ

ថ្ងៃលិចពីលើភ្នំមន្ដលេះ មើលទីក្រុង និងសណ្ឋាគារដែលខ្ញុំបានសម្រាក
_____________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៧
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៩










[...] ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ… – ខែ ឧសភា 25, [...]
[...] ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៩ ខែ ឧសភា 29, 2009 Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ. trackback ថ្ងៃទី៩, ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០០៩ (អានភាគទី៨) [...]