jump to navigation

អាហារ​ថ្ងៃ​នេះ ខែ ឧសភា 26, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
12 comments

ព្រឹក​មិញ​នេះ​ប្រហែល​ជា​ប្រវត្តិសាស្ត្រ​ហើយ​ដឹង ស្រាប់​តែ​ភ្ញាក់​ឡើង​ម៉ោង​១២​កន្លះ បើក​ទូរទស្សន៍​មើល​គេ​ថា​ព័ត៌មាន​ថ្ងៃ​ត្រង់​ទៅ​ហើយ មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ យ៉ាប់​ម្រ៉ង​ខ្ញុំ។

ឃ្លាន​ក៏​ឃ្លាន ង៉ៃ​នេះ​មិន​ដឹង​ចេញ​ទៅ​ណា មើល​ទៅ​មេឃ​ដ៏​ជា​ចង់​ភ្លៀង​ទៀត បើក​មើល​ទូរទឹក​កក​ក៏​ឃើញ​មាន​សាច់​ប្រឡាក់​គ្រឿង​ស្រេច​នៅ​សល់ ខ្លាច​ខូច​ផង​ក៏​យក​មក​ឆា​ជាមួយ​ម្ទេស​ប្លោក​ទៅ ហេហេ… មើល​​ទំនង​ណាស់​តែ​រស​ជាតិ​ដូច​ជា​ម្តេច​មិន​ដឹង​ទេ ថា​មិន​ត្រូវ ដំបូង​រាង​ដូច​សាប​ក៏​ចាក់​ទឹក​ត្រី​ចូល ស្រាប់​តែ​ប្រៃ​ក៏​ដាក់​ស្ករ​ចូល តែ​មិន​ថ្វី ទម្រាំ​បាន​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់​ថ្ងៃ​នេះ ម៉ោង​២​ល្មម!

_________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. អាហារ​ស្នាដៃ​ដំបូង​នៅ​ស្រុក​ថៃ
២. អាហារ​ខ្ញុំ​ ល្ងាច​នេះ
៣. ទឹក​ក្រឡុក​បែប​ខ្មែរ ស្នាដៃ​ខ្ញុំ
៤. ត្រី​ប្រម៉ា​ពងទា​ចំហុយ
៥. ការី​សាច់​មាន់