ថ្ងៃនេះសម្ពោធស្ពានព្រះមុនីវង្សថ្មី ខែ ឧសភា 27, 2009
Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.2 comments
តាមព័ត៌មានពីក្រុងភ្នំពេញ ស្ពានព្រះមុនីវង្សថ្មី ដែលបានសាងសង់ជាង៣ឆ្នាំមកហើយនោះ នឹងត្រូវធ្វើការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការព្រឹកថ្ងៃនេះហើយ (២៧ ឧសភា ២០០៩) ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ថ្ងៃនេះដែរ លោកនាយករដ្ឋមន្ត្រីក៏នឹងធ្វើពិធីបើកការដ្ឋានសំណង់សង់ស្ពានអាកាសថ្មីមួយទៀត នៅពីលើផ្លូវជាតិលេខ២ឆ្លងចូលមហាវិថីព្រះនរោត្ដម រំលងគល់ស្ពានមុនីវង្សទាំងពីរផងដែរ ដោយសាលារាជធានីនឹងលុបបំបាត់ចោលរង្វង់មូលក្បាលថ្នល់ជំនួស និងមានដាក់ភ្លើងស្តុបចរាចរណ៍នៅឯគល់ស្ពានទាំងពីត្រើយច្បារអំពៅផងដែរ។
បើតាមដំណឹងស្ពានព្រះមុនីវង្សទាំងពីរនឹងដាក់ឲ្យមួយទៅមួយមក ដោយស្ពានចាស់សម្រាប់អ្នកធ្វើដំណើរពីច្បារអំពៅចូលក្រុង និងស្ពានថ្មីសម្រាប់អ្នកធ្វើដំណើរចេញពីក្រុង។ ស្ពានថ្មីព្រះមុនីវង្សនេះសាងសង់អស់ប្រមាណជាង១០លានដុល្លារឯណោះ ចំណែកឯស្ពានអាកាសថ្មីនឹងសាងសង់អស់ប្រមាណ៦លានដុល្លារ និងចំណាយពេលប្រមាណ១២ខែ៕
រូបទាំងនេះខ្ញុំថតមុនពេលមកស្រុកថៃ ប្រមាណ១សប្ដាហ៍មុន

ស្ពានព្រះមុនីវង្សទាំងពីរ

ស្ពានព្រះមុនីវង្សថ្មី ថតពីត្រើយច្បារអំពៅ

រង្វង់មូលក្បាលថ្នល់ ដែលនឹងត្រូវឈូសចោល ដើម្បីសាងសង់ស្ពានអាកាសនៅទីនោះ

គម្រោងស្ពានអាកាសថ្មីរបស់សាលារាជធានីភ្នំពេញ
________________________________________________________
អានផងដែរ៖
១. នាយករដ្ឋមន្ត្រីសម្ពោធស្ពានព្រះមុនីវង្សថ្មី និងបើកការដ្ឋានសាងសង់ស្ពានអាកាស
២. ស្ពានព្រះមុនីវង្សថ្មីត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
៣. តំណាលរង្វង់មូលក្បាលថ្នល់






