ឆាយណាថោន នៅរ៉នកុន ខែ មិថុនា 16, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.trackback
និយាយពីជនជាតិចិន មើលទៅរស់នៅពាសពេញពិភពលោកទាំងមូលនេះហើយ។ កាលពីទស្សនាប្រទេសភូមានាខែមេសានោះ ពួកយើងក៏បានទៅលេងដើរម៉ាត្រួសដែរនៅឯសង្កាត់ចិននាទីក្រុងភូមា ដែលគេស្គាល់ថាឆាយណាថោននោះ។
តាមពិតទៅឆាយណាថោននៅរ៉នកុនមិនធំទេ និងថែមទាំងមិនសូវមានជនជាតិចិន ឲ្យសមនឹងឈ្មោះថាសង្កាត់ចិននោះឡើយ ផ្ទុយមកវិញ សឹងសុទ្ធតែជនជាតិស្អីមិនដឹងទេ មើលទៅទំនងនឹងឥណ្ឌា ប៉ាគីស្ថានធ្វើការ និងលក់ដូរឲ្យពេញនឹង។ ក្រៅពីមានហាងលក់ដូរដែលមានជនជាតិចិនមួយចំនួន រួមនិងវិហារចិនមួយ សង្កាត់ចិនប្រៀបដូចជាកន្លែងដែរគេលក់ដូរប្រមូលផ្ដុំគ្នា មើលទំនងដូចជាផ្សារទូទៅដែរ ប្រហែលហេតុនេះទេដឹងទើបគេហៅសង្កាត់ចិន។
តាមហាងនីមួយៗ សុទ្ធតែមានម៉ាស៊ីនផ្ទាល់ខ្លួន មើលទៅមិនខុសពីភ្នំពេញប៉ុន្មានទេ ព្រោះរដ្ឋាភិបាលមិនមានភ្លើងគ្រប់គ្រាន់ គឺចែកម៉ោង និងសង្កាត់គ្នាដាច់ភ្លើងគ្មានខុសអីបន្តិចទេ ហេហេ…៕
រូបភាពមួយចំនួននៃសង្កាត់ចិន ក្នុងទីក្រុងរ៉នកុន















_________________________________________________
ប្រកាសទាក់ទង៖
១. ទៅភូមា
២. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១
៣. រ៉នកុនក្នុងចក្ខុខ្ញុំ







[...] ក្រោយពីនេះមកយើងក៏បានឈប់នៅម្ដុំសង្កាត់ចិន នៃក្រុងរ៉នកុន។ មិនជាធំអស្វារ្យដូចយើងគិតមុននឹងទៅទេ តែមើលទៅក៏មិនមានចិនច្រើនដែរ តែជាសង្កាត់ជំនួញចាស់មើលទៅ ដ្បិតសំណង់ចាស់មហាសែនចាស់ដល់ហើយ និងគគ្រិចសម្បើមណាស់។ ប្រជាជននៅទីនេះមើលទៅមិនខុសពីជនប៉ាគីស្ថាន ឬឥណ្ឌាទេ (អានអត្ថបទ៖ ឆាយណាថោន នៅរ៉នកុន)។ [...]
[...] ________________________________________________ អានប្រកាសពាក់ព័ន្ធ៖ ១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១ ២. ទៅភូមា ៣. រ៉នកុន ធានីនៃព័ណ៌បៃតង ៤. ប្រទេសភូមា ៥. តាក់ស៊ីភូមា ៦. ឆាយណាថោន នៅរ៉នកុន [...]
បើតាមមើល រូបថតវិញ និយាយពីរឿងឡានស្រុកគេនឹង ឃើញថាប្រើឡានចាស់ៗមែនទែន ហេហេ