ថៃនៅបន្តព្យាបាទព្រះវិហារ ខែ មិថុនា 17, 2009
Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយថ្ងៃនេះ, ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback

ថៃ, ញាតិជិតខាងដ៏អសោចរបស់កម្ពុជា នៅតែបន្តគុំគួននឹងខ្មែរឥតឈប់។ មិនដឹងជាកម្មអ្វីដែលនឹងអាចឲ្យប្រទេសមួយនេះឈប់ចងពៀរនឹងខ្មែរទៀត។
ចាប់តាំងពីនាយកមុខឌឺ អភិសិទ្ធិ ឡើងកាន់តំណែងមកទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែយ៉ាប់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ពិតមែនហើយវាគ្មានអ្វីដែលត្រូវឆ្ងល់ទេ ព្រោះនាយម្នាក់នេះធ្លាប់បានប្រកាសខ្លួនក្ដែងៗហើយប្រឆាំងនឹងជនជាតិខ្មែរ ប្រឆាំងនឹងប្រទេសកម្ពុជា។
ភាពនៅបន្តតាមព្យាបាទប្រាសាទព្រះវិហាររបស់សំណាក់រដ្ឋាភិបាលមួយនេះ គឺនាយករដ្ឋមន្ត្រីមុខឌឺនេះ នឹងស្នើសុំឲ្យគណៈកម្មាធិការនៃអង្គការយូណេស្កូ ពិនិត្យឡើងវិញចំពោះការសម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិពិភពលោកក្នុងកិច្ចប្រជុំលើកទី៣៣នៅប្រទេសអេស្ប៉ាញ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃ៣០ ខែមិថុនាខាងមុខនេះ។ ភាពបន្តមារយាទឥតអៀនខ្មាស់របស់ប្រទេសនេះ ធ្វើឡើងប្រៀបដូចជាប្រាសាទព្រះវិហារជាកម្មសិទ្ធិរបស់វាដូច្នោះដែរ! sic
នាយករដ្ឋមន្ត្រីមុខឌឺ ថែមទាំងពោលបែបមារយាទថោកថា ការដែរដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ធពិភពលោក បានធ្វើឲ្យមានបញ្ហាធ្ងន់ធ្ងរឡើងៗទៅវិញ! តើបញ្ហាវាធ្ងន់ធ្ងរឡើងដោយសារតែទាហានខ្លួន និងរដ្ឋាភិបាលខ្លួនឯងជាអ្នកបង្កឡើងឬយ៉ាងណា? បែរជាមកបន្ទោសប្រាសាទដែលគ្នាឥតដឹងខ្យល់អ្វីទៅវិញនោះ!
បញ្ហាដែលបន្តពីមួយថ្ងៃទៅមួយថ្ងៃនេះ វាកាន់តែធ្វើឲ្យប្រជាជនខ្មែរ និងថៃរឹតតែមើលមុខគ្នាលែងត្រង់ហើយ ជាពិសេសទៅទៀតវាធ្វើឲ្យកាន់តែសង្ស័យឡើងៗថាវាមានរឿងអ្វីពិតប្រាកដ នៅកំបាំងពីក្រោយឆាកនៅពេលដែលរដ្ឋាភិបាលខ្មែរហាក់ខ្លបខ្លាចមិនហ៊ានសម្ដីរឹងជាមួយនឹងថៃ ទាំងប្រាសាទជារបស់ខ្លួន បណ្ដោយឲ្យថៃស្រែកតាមអំពើចិត្តទៅវិញ! sic
ទស្សនកិច្ចមួយចម្អិនកំពិសដែលនាយកមុខឌឺ អភិសិទ្ធិ មកស្រុកខ្មែរកាលពីចុងសប្ដាហ៍នេះ វារឹតតែបង្ហាញពីកម្សោយខ្លាំងឡើងរបស់រដ្ឋាភិបាលខ្មែរ ព្រោះតាមរយៈទស្សនកិច្ចនេះ យើងមិនឃើញមានលទ្ធផលអ្វីជាផ្លែផ្កាឡើយ ផ្ទុយមកវិញបានត្រឹមលោកនាយករដ្ឋមន្ត្រីខ្មែរ ហ៊ុន សែន ស្នើសុំឲ្យភាគីថៃបញ្ជាឬធ្វើការណែនាំទាហានថៃធ្វើយ៉ាងណាចៀសវាងកុំឲ្យកើតមាននូវជម្លោះប្រដាប់អាវុធ ទៅវិញ! sic
ភាពតាមសងសឹក តាមចងវេន តាមចងកម្ម ពីមួយជំនាន់ទៅមួយជំនាន់ពីជនជាតិថៃលើប្រាសាទព្រះវិហារនេះ តើវាមិនមែនជាអំពើថោកទាបទេឬ? ប្រសិនបើមានសុឆន្ទៈមែន ម្ល៉េះសមមកដល់ថ្ងៃនេះ អ្វីៗវាចប់ស្រេចបាច់ទៅហើយ។ វាគួរណាស់ល្មមស្រុកថៃឈប់ប្រមាថជាតិជិតខាង រួមផ្ដល់កិត្តិយស ទទួលស្គាល់ការពិតហើយ។ ថៃប្រហែលជាគួរឆ្ងល់ និងសួរខ្លួនឯងហើយ ថាតើប្រទេសជុំវិញខ្លួនទាំងអស់មានប្រទេសណាស្រឡាញ់ខ្លួនដែរឬទេ?
_________________________________________________
អានបន្ថែម៖
១. ស្វាគមន៍អភិសិទ្ធិ
២. មេដឹកនាំខ្មែរស្នើសុំឲ្យថៃធ្វើយ៉ាងណាចៀសវាងជម្លោះប្រដាប់អាវុធ
៣. ថៃនឹងស្នើឲ្យយូណេស្កូពិនិត្យឡើងវិញអំពីការដាក់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក
៤. ក្មេងមិនដឹងខ្យល់, ក្មេងមិនដឹង១០
៥. បរាជ័យថៃឡេនដ៍!
៦. ប្រតិកម្មរបស់សម្ដេច ហ៊ុន សែន ចំពោះការឈ្លានពានរបស់ថៃលើប្រាសាទព្រះវិហារ
៧. ប្រសាសន៍សម្ដេច ហ៊ុន សែន ព្រមានប្រទេសថៃ







តើពេលណាទៅ ទើបរដ្ឋាភិបាលរបស់លោក ហ៊ុន សែន នឹងនាំរឿងរ៉ាវអស់ទាំងនេះ ទៅដោះស្រាយនៅចំពោះមុខតុលាការអន្តរជាតិ? ឬមួយក៏ខ្លាចថា ប្រសិនបើឡើងដល់តុលាការអន្តរជាតិ ចៅហ្វាយរបស់ ហ៊ុន សែន នៅឯទីក្រុងហាណូយ ក៏មិនរួចខ្លួនដែរ !!!
សូមកុំច្រឡំ! សៀមមិនបានព្យាបាទកម្ពុជាតែរឿងព្រះវិហារទេ! សូមអានបទវិចារណកថាសរសេរដោយបាងកកប៉ុស្ត៏ទៅដឹងហើយថាសៀមមិនសប្បាយចិត្តសោះនៅពេលលោកអូបាម៉ាដកកម្ពុជាចេញពីបញ្ជីស្បែកខ្មៅ ដែលការដកនេះនឹងធ្វើអោយកម្ពុជាអាចទទួលបានការបណ្តាក់ទុនដោយផ្ទាល់ពីក្រុមហ៊ុនធំៗអាមេរិក។ សៀមបានបៀមឈាមព្រោះដាក់កម្ពុជាទៀតថា ការដកកម្ពុជាចេញពីបញ្ជីស្បែកខ្មៅនោះនឹងធ្វើអោយប៉ះពាល់ដល់តំបន់អាស៊ីអាគ្េនយ៏ទាំងមូល។ គិតទៅកម្ពុជាមានសំណាងណាស់ដែលមានសៀមជាអ្នកជិតខាងល្អ។
សហរដ្ទអាមេរិកក៍លែងទុកចិត្តចោសៀមដែរតំាងតែពីចោសៀមលួចយក
ថ្នំាកាលិត្រារបស់អាមេរិកដួរដាក់ជាចោថ្នំាសៀមអាលួវិយ៉ាយកទៅលក់ប្រឆំាង
នីងថ្នំាអាមេរិកកាលិត្រាបានលុយរាប់កោដ្ផហើយជេអាមេរិកថែមទៀត។
ចោសៀមមើលងាយខ្មែរ មើ់លងាយហួណេសកួ មើលងាយដល់អូបាម៉ាឡើង
ឡប់ចោសៀមដោយមិនដឺងថាចោសៀមឡប់ផង។
ពួកអាឈាមថោកអស់ហ្នឹង ងាប់ទៅនរកស៊ីក្បាលអស់មិនខាន
ហេតុអ្វី ?
បើថៃនៅតែធ្វើអ្វីយ៉ាងនេះវានឹងធ្វើឲ្យយថៃខាតបង់។
ប្រទេសជិតខាងទាំងអស់អាចដើទាន់ជាមិនខាន ថៃគួរតែរៀបចំប្រទេសដើម្បី ស្តារស្ថានការនិងគ្រប់គ្រងដោយល្អ៕
[...] អានបន្ថែម៖ ១. ថៃនៅបន្តព្យាបាទព្រះវិហារ ២. [...]
[...] _________________________________________________ អានបន្ថែម៖ ១. យូណេស្កូច្រានចោលសំណើរបស់ថៃទាក់ទិននឹងប្រាសាទព្រះវិហារខ្មែរ ២. ក្មេងមិនដឹងខ្យល់, ក្មេងមិនដឹង១០ ៣. ថៃនៅបន្តព្យាបាទព្រះវិហារ [...]
[...] ៣. ថៃនៅបន្តព្យាបាទព្រះវិហារ ៤. ទេវតាបរាមុខប្រទេសថៃ ៥. [...]
[...] ៣. ថៃនៅបន្តព្យាបាទព្រះវិហារ ៤. ទេវតាបរាមុខប្រទេសថៃ ៥. [...]