ក្មេងមិនដឹងខ្យល់, ក្មេងមិនដឹង១០ ខែ មិថុនា 20, 2009
Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.trackback

«… បើសិនជាគេចង់បញ្ជូនកងទ័ពចូលមកកម្ពុជាលើកទី៣ម្ដងទៀត យើងសូមស្វាគមន៍…» នេះជាប្រសាសន៍របស់ប្រមុខការបរទេសខ្មែរ នាថ្ងៃនេះ ប្រកបដោយភាពម្ចាស់ការគួរឲ្យកោតសសើរ។
ពួកឆ្កួត មារយាទថោក ដឹកនាំក្បាលដោយនាយកកូនក្មេងមិនដឹង១០ អភិសិទ្ធិ និងគូកន ដែលនឹងទៅតវ៉ាជាមួយយូណេស្កូឲ្យដកប្រាសាទព្រះវិហារចេញពីបញ្ជីបេតិកភណ្ឌពិភពលោកនាសប្ដាហ៍ខាងមុខនេះ ត្រូវបានឆ្លើយតបវិញយ៉ាងល្អបកក្បាលនាថ្ងៃនេះ។
វាពិតមែនហើយ រឿងប្រាសាទព្រះវិហារគឺជារឿងរបស់ខ្មែរសុទ្ធសាធ មិនដឹងជាពួកលោកថៃអស់នោះគាត់មានខួរក្បាលបញ្ហាអីបានជាមកបរិយាយឡប់សតិមិនដឹងខ្យល់ ហើយថែមទាំងហ៊ាននិយាយថារឿងនេះជារឿងរបស់ថៃ និងអង្គការយូណេស្កូទៅវិញ sic
រឿងដែលស្ដែងឲ្យឃើញថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា អភិសិទ្ធិ គឺជាឆ្មាលាក់ក្រចកយ៉ាងច្បាស់ក្រឡែត ហើយអាម្សៀនេះបានបង្ហាញឲ្យច្បាស់ផងដែរនូវសុភាសិតបុរាណខ្មែរដែលថា “ សៀមមិនចោលក្បួននោះ“ ។
ថ្ងៃនេះសូមផ្ដល់មេដាយមួយចំពោះមន្ត្រីរដ្ឋាភិបាលខ្មែរចំពោះការព្រមានដល់ថៃ។ ពួកនេះច្បាស់ជាអាម៉ាសមុខនៅលើឆាកអន្តរជាតិជាថ្មីម្ដងទៀតមិនខាន។ យើងបន្តរង់ចាំមើលទៅទៀត ជាពិសេសសប្ដាហ៍ខាងមុខនេះដែលកិច្ចប្រជុំរបស់អង្គការយូណេស្កូនឹងចាប់ផ្ដើមឡើង៕
_________________________________________________
អានបន្ថែម៖
១. ថៃនៅបន្តព្យាបាទព្រះវិហារ
២. កម្ពុជាព្រមានថៃជុំវិញការអត្ថាធិប្បាយពីរឿងប្រាសាទព្រះវិហារ
៣. ថៃយកបញ្ហាប្រាសាទព្រះវិហារជាលេសពង្វាងវិបត្តិនយោបាយ
៤. នាយករដ្ឋមន្ត្រីខ្មែរប្រតិកម្មទៅនឹងការថ្លែងរបស់នាយករដ្ឋមន្ត្រីថៃអំពីប្រាសាទព្រះវិហារ
៥. រដ្ឋាភិបាលខ្មែរមិនសប្បាយចិត្តចំពោះឥរិយាបថប្រទេសថៃ
៦. បរាជ័យថៃឡេនដ៍!
៧. ប្រតិកម្មរបស់សម្ដេច ហ៊ុន សែន ចំពោះការឈ្លានពានរបស់ថៃលើប្រាសាទព្រះវិហារ
៨. ប្រសាសន៍សម្ដេច ហ៊ុន សែន ព្រមានប្រទេសថៃ







[...] [...]
សួស្តី សុភ័ក្ត្រ !!
តើសុខសប្បាយជាឬទេ?
ខ្មុំក៏រំភើបណាស់ ចំពោះការព្រមានពួកចោរសៀម ពីមន្ត្រីរដ្ឋាភិបាលខ្មែរយើង!!!
ចាំមើលសៀម វាយកអីមកយាយទៀត !!
ពួកអាសៀមនេះ! អោយវាទៅទៅ! ចាំមើលវាអាម៉ាស់មុខប៉ុណ្ណា?
The Royal Government of Cambodia has maintained its great patience in order for the cause of peace, tranquility, development, and regional stability and security not only for Cambodians, but for the Thai as well. We applaud the great works that our government has been doing and most of them have sacrificed their own money to support our brave soldiers at the border. God wishes our government!
[...] [...]
[...] [...]
[...] [...]