jump to navigation

អាវាហមង្គល​របស់​ជនជាតិ​ភូមា ខែ មិថុនា 28, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​ភូមា.
2 comments

កាល​ពី​ពេល​ដែល​ខ្ញុំ​ទៅ​ទស្សនា​ប្រទេស​ភូមា​នោះ ខ្ញុំ​បាន​មាន​ឱកាស​រួម​ពិធី​រៀប​អាពាហ៍ពិពាហ៍​មួយ​របស់​ប្រជាជន​ភូមា។ ពិធី​រៀបការ​របស់​ជនជាតិ​ភូមា​អធិកអធម​ដូច​តែ​នៅ​កម្ពុជា​យើង​ដែរ​ហ្នឹង គួរ​ឲ្យ​សោក​ស្ដាយ​ខ្ញុំ​មិន​បាន​ឃើញ​ពិធី​បែប​ប្រពៃណី​ទេ គឺ​ទៅ​ដល់​គេ​ទទួល​ទាន​អាហារ​ទៅ​ហើយ។

មិន​ដឹង​ថា​គេ​មាន​ពិធី​ជប់​លៀង​បន្ទាប់​នោះ ឬ​យ៉ាង​ណា​ទេ ពិធី​ដែល​ខ្ញុំ​ទៅ​ឃើញ គឺ​ភ្ញៀវ​កិត្តិយស​នាំ​គ្នា​ទទួល​ទាន​នំ ស្រា តាម​ទំនៀម ចំណែក​ឯ​កូន​ក្រមុំ កូន​កំឡោះ នាំ​គ្នា​ដើរ​អរគុណ​ភ្ញៀវ​ដែល​មក​ចូល​រួម​។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​គឺ នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​នេះ នៅ​ក្នុង​ប្រទេស​ភូមា ទាំង​សំបុត្រ​ការ​អញ្ជើញ​ភ្ញៀវ និង​ក្ដារ​ប្រកាស​នៅ​ក្នុង​ពិធីការ ក៏​ដូច​ជា​វត្ថុ​អនុស្សាវរីយ៍​ជូន​ភ្ញៀវ គេ​ដាក់​ឈ្មោះ​កូន​ក្រមុំ កូន​កំឡោះ អម​ជាមួយ​នឹង​កម្រិត​សិក្សា​របស់​អ្នក​ទាំង​ពីរ មើល​ទៅ​គេ​មាន​អំណរ​នឹង​ការ​សិក្សា​ណាស់​នៅ​ប្រទេស​នេះ។

ដើម្បី​កុំ​ឲ្យ​ខាត​ពេល​សូម​ទស្សនា​រូប​ភាព​ពី​ពិធី​រៀប​អាពាហ៍ពិពាហ៍​របស់​ជន​ជាតិ​ភូមា នៅ​​ឯ​ក្រុង​ប៉ាកាន់ជី។


កន្លែង​គេ​ប្រារព្ធ​ពិធី

នំ​ចំណី​ដែល​គេ​ទទួល​ភ្ញៀវ

កូន​ក្រមុំ កូន​កំឡោះ​ទទួល​ពួក​យើង

កន្លែង​កត់​ចំណង​ដៃ ពេល​ភ្ញៀវ​ចង​ដៃ​ជា​ថវិកា​រួច​គេ​ផ្ដល់​ផ្លិត​មួយ

ទិដ្ឋភាព​ទួទៅ​នៅ​កន្លែង​រៀប​អាពាហ៍​ពិពាហ៍

គេ​ជូន​ស្លឹក​នេះ​ដល់​ភ្ញៀវ​ចូល​រួម​ពិធី

ផ្លិត​ដែល​គេ​ជូន​ដល់​ភ្ញៀវ មាន​ដាក់​ឈ្មោះ​កូន​ក្រមុំ កូន​កំឡោះ​ដែល​រៀប​អាពាហ៍​ពិពាហ៍

កុមារ​៤​រូប (ប្រុស​ពីរ​ស្រី​ពីរ​) នេះ ដែល​ទំនង​ជា​អ្នក​កាន់​ថង់​រង ដូចខ្មែរ? (មិន​ច្បាស់)

_____________________________________________________
អាន​ផង​ដែរ
១. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៥
២. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា