jump to navigation

ភាព​គ្មាន​សណ្ដាប់​ធ្នាប់​នៃ​ចំណត​រថយន្ត​កណ្ដាល​ក្រុង​ភ្នំពេញ ថ្ងៃពុធ 1 ខែកក្កដា 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
6 comments

វា​​ពិត​ជា​អា​ក្រក់​មើល និង​ពិបាក​ភ្នែក​សម្បើម​ណាស់​ចំពោះ​ចំណត​រថយន្ត​ក្រុង​កណ្ដាល​បេះ​ដូង​ស្រុក​ខ្មែរ។ ប្រសិន​បើ​លោក​អ្នក​បាន​ទៅ​ភ្នំពេញ សាក​ល្បង​​ទៅ​មើល​​ចំណត​រថយន្ត​ទីក្រុង​នេះ​ក្បែរ​ផ្សារ​ថ្មី​នោះ លោក​អ្នក​នឹង​ឃើញ​នូវ​ទិដ្ឋភាព​ដ៏​មហា​វេទនា​ភ្នែក។

ក្រៅ​ពី​​បង​ប្អូន​អ្នក​រត់​តាក់ស៊ី​យើង​នាំ​គ្នា​ចត​ឡាន​សឹង​ពេញ​ផ្លូវ​ រក​អ្នក​ដំណើរ​ផ្សេង​ទៀត​ធ្វើ​ដំណើរ​មិន​បាន​នោះ ពួក​គាត់​ថែម​ទាំង​នាំ​គ្នា​ប្រសាច​ដណ្ដើម​អ្នក​ដំណើរ​ មើល​ទៅ​គួរ​ឲ្យ​រញេរញៃ និង​​អនិច្ចា​ពួក​គាត់​សម្បើម​ណាស់។

មិន​ដឹង​ជា​សាលា​រាជធានី​នៅ​បន្ត​អនុញ្ញាត​ឲ្យ​មាន​ចំណត​រថយន្ត​កណ្ដាល​ទីក្រុង​ដូច​នេះ​រហូត​ដល់​ពេល​ណា​ទេ។ សណ្ដាប់​ធ្នាប់​ទី​​នោះ មើល​ទៅ​ដូច​ជា​អាណាធិបតេយ្យ​រក​លេខ​ដាក់​គ្មាន​ទេ។ ក្រៅ​ពី​បង្ក​ភាព​កក​ស្ទះ ពួក​បង​ៗ​ទាំង​នោះ​បន្ថែម​នូវ​ភាព​គគ្រិច ដូច​ជា​ខាក​ស្ដោះ បោះ​សំរាម រួម​ទាំង​នោម​ផង បើ​នាំ​គ្នា​ដើរ​ម្ដុំ​នោះ ជា​ពិសេស​បណ្ដោយ​ការា​សាំង​ក្បែរ​នោះ យ៉ាប់​ហើយ។

សាលា​រាជធានី​គួរ​តែ​ពិចារណា​ដក​ចំណត​​នេះ ឬ​រៀប​ចំ​ឲ្យ​មាន​សណ្ដាប់​ធ្នាប់​ប្រសើរ​ឡើង​ជាង​នេះ​នៅ​ទី​នោះ ដ្បិត​កន្លែង​នេះ​ជា​បណ្ដុំ​ភ្ញៀវ​ជាតិ អន្តរជាតិ​ទាំង​ឡាយ និង​ដើម្បី​ស្ដារ​មុខ​មាត់​រាជធានី​យើង​ឲ្យ​ស្រស់​ស្រាយ​ជាង​នេះ​បន្តិច៕






ពិនិត្យ​មើល​ចុះ សឹង​តែ​គ្មាន​វាចារ​នឹង​ថ្លែង​ទេ ពួក​គាត់​យក​ផ្លូវ​អ្នក​ដំណើរ មក​ចត​ឡាន​ពេញ​ទ្រូង​ផ្លូវ​តែ​ម្ដង ជា​ហេតុ​បង្ក​ការ​កក​ស្ទះ និង​អសណ្ដាប់​ធ្នាប់ រញេរញៃ​សម្បើម​ណាស់

________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ជ្រុង​មួយ​នៃ​ក្រុង​ភ្នំពេញ

តាមដាន

Get every new post delivered to your Inbox.

Join 116 other followers

%d bloggers like this: