កាលគ្រាមួយ៖ ភ្លេងជាតិកម្ពុជា ខែ កក្កដា 3, 2009
Posted by សុភ័ក្ត្រ in ចម្រៀង, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, អតីតភាព, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.11 comments
កាលរំលឹកនិយាយសម័យនៅរៀនបឋមសិក្សា មិនប៉ុណ្ណឹងទេ ឈានមកដល់អនុវិទ្យាល័យ និងវិទ្យាល័យហើយក៏នៅតែដដែរខ្ញុំ, គ្រូតែងតែហៅឲ្យឡើងទៅបង្ហូតទង់ជាតិនៅឯដងទង់ជាតិរៀងរាល់ពេលគោរពទង់ជាតិ។ មិនដឹងជារម៉េចដែរ? ម៉ោពីខ្ញុំចង់ហារជាងគេមិនដឹង? ហិហិ… ឬមោពីតូចជាងគេហ្នឹងឯងឈរមុខគេពេលតម្រង់ជួរគ្រូតែងតែហៅទៅ ហាហា…។ ចំពោះមិត្រនារីដែលត្រូវឡើងទៅបង្ហូតជាមួយខ្ញុំនោះ ច្បាស់ណាស់១០០ភាគរយ ត្រូវលោកៗមិត្ររួមថ្នាក់បង្អាប់ជាមួយខ្ញុំ ឡើងគាត់អៀនមិនដែលមើលមុខខ្ញុំទេ ធ្ងន់ធ្ងរជាងនេះទៅទៀតនេះគឺគាត់មិននិយាយរកខ្ញុំតែម្ដង ហាហា… បើនិយាយពីរឿងឡើងបង្ហូតទង់ជាតិនោះ យូរៗទៅវាបានក្លាយជាការងារប្រចាំថ្ងៃរបស់ខ្ញុំទៅវិញ។
អូខេ! បកមោនិយាយពីរឿងកាលនៅបឋមសិក្សាវិញ អ្នកដែលមានកិត្តិយសបានឡើងបង្ហូតទង់កាលសម័យនោះមានប្រមាណបីបួននាក់ប៉ុណ្ណោះឯង ក្នុងនោះរួមមានខ្ញុំមួយនឹងគេដែរ។ រាល់ពេលបង្ហូតយើងត្រូវច្រៀងភ្លេងជាតិបណ្ដើរផងធ្វើម៉េចឲ្យចប់ទាន់ពេលបង្ហូតដល់លើ ឬដល់ក្រោមវិញ (បង្ហូតពេលល្ងាច ដាក់ចុះ)។ គិតៗទៅចង់សើចដែរ យើងមិនមែនម៉ាស៊ីនឯណា ពេលខ្លះបង្ហូតយឺតពេក ដល់ពេលអ្នកច្រៀងជិតចប់ក៏ខំបង្ហូតលឿនឡើងៗ តែពេលខ្លះបង្ហូតលឿនពេក ពេលគេច្រៀងជិតចប់ ក៏បង្ហូតមួយៗមោវិញ ហាហា… ពេលខ្លះកញ្ញាដែលបង្ហូតជាមួយខ្ញុំនោះ គាត់ខឹងខ្ញុំណាស់។ ម្នាក់ហ្នឹងកាចណាស់សូមប្រាប់ទៅ បង្ហូតចប់សឹងមិនទាន់ទេ ចុះទៅជួរវិញបាត់ហើយ ទុកឲ្យខ្ញុំនៅម្នាក់ឯងបត់ទង់ជាតិ និងចងខ្សែម៉ង់ៗម្នាក់ឯង
មិនដឹងថាមាននរណានៅទីនេះ នៅចងចាំភ្លេងជាតិខ្មែរសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាដែរឬទេ? ខ្ញុំដូចជាភ្លេចអស់រលីងតែម្ដង បើមាននៅចាំសូមជួយបំពេញគ្នាផង។ អរគុណ!

ភ្លេងជាតិនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា
ពលរដ្ឋកម្ពុជា ជាកម្លាំងប្ដូរផ្ដាច់សច្ចាកម្ទេចពួកបច្ចមិត្រ…
…………. ………………..
(មិនចាំទេ សូមលោកអ្នកណាចាំជួយបំពេញផង)
______________________________________________
ប្រកាសប្រហាក់ប្រហែល




