ប្រពៃណីមួយដែលខ្មែរបោះបង់ចោល ខែ កក្កដា 5, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.trackback
- ភូមារក្សាបានទម្លាប់ល្អជាប្រពៃណីបុរាណ
កាលពីខ្ញុំបានទៅប្រទេសភូមាកាលពីខែមេសាកន្លងទៅនោះ ខ្ញុំបានសង្កេតឃើញទម្លាប់ជាប្រពៃណីល្អមួយនៃជនជាតិភូមាជាបងប្អូន នោះគឺការដាក់ទឹកនៅតាមដងផ្លូវសាធារណៈសម្រាប់អ្នកធ្វើដំណើរទទួលទាន។
វាមិនមែនជារឿងអ្វីចំឡែកទេ គ្រាន់តែដាក់ទឹកបែបនេះ តែវាប្រាកដជាអស្ចារ្យព្រោះជនជាតិភូមាគាត់ធ្វើជាប្រចាំនិងជាទួទៅ គឺគ្រប់ទីកន្លែងទាំងអស់ (បើតាមការសាកសួរមគ្គុទេសក៍គាត់ថានៅទួទាំងប្រទេសឯណុះ) និងយើងឃើញជាញឹកញាប់ទៀតផង គឺប្រហែលជា៥០០ម៉ែត្រមានមួយកន្លែងហើយ។ លើសពីនេះទៅទៀតមិនថានៅជនបទទេ សូម្បីនៅទីក្រុងធំៗ ដូចជារ៉នកុនជាដើមក៏ឃើញមានដែរ។
ពិធីជាទម្លាប់បរិសុទ្ធបែបនេះកើតចេញពីការបូជាគោរពព្រះពុទ្ធសាសនាដែលកាលពីជំនាន់ដើមនៅប្រទេសកម្ពុជាក៏ឃើញមានដែរ តែសម័យបច្ចុប្បន្នប្រជាជនខ្មែរបានបោះបង់ចោលទម្លាប់បែបនេះបាត់ទៅហើយ ឬបើមាន គឺនៅតាមជនបទដាច់ស្រយាល និងតិចតួចណាស់។
ខ្ញុំពិតជារំភើបចិត្តណាស់នៅពេលដែលឃើញប្រជាជនភូមាគាត់សាមគ្គីគ្នាធ្វើកាយវិការនេះ គ្រប់នៅតាមផ្លូវពួកយើងឃើញទៅដោយតូប ឬជួនកាលសាលាមួយដែលគេសាងសង់ឡើងផ្ទុកនូវក្អមទឹក កន្លែងខ្លះចំនួនក្អមពីរ ឬបី ឬបួន តាមកន្លែងដែលមានមនុស្សច្រើនឬតិច។ ខ្ញុំបានចូលទៅមើលកន្លែងមួយ ឃើញថាប្រជាជនគាត់ដាក់ទឹកជាប្រចាំទៅក្នុងក្អម និងមានកាទឹកសម្រាប់ទទួលទាន ឯទឹកទៀតសោតក៏ពេញក្អម និងថ្លាត្រជាក់សម្បើមណាស់ដែលគួរឲ្យទទួលទាន។
លោកអ្នកដឹងទេ នៅប្រួទេសភូមាអាកាសធាតុក្ដៅសម្បើមណាស់ ហើយប្រជាជនទៀតសោតមានបញ្ហាកង្វះទឹកប្រើប្រាស់ វាពិតជាកាយវិការដ៏ប្រពៃណាស់ ដែលពួកគាត់មានទឹកចិត្តចែករំលែកបែបនេះ ហើយប្រាកដណាស់ពួកគាត់ទទួលបានអានិសង្សពីការធ្វើទានជាក់ស្ដែងបែបនេះ។ ប្រជាជនខ្មែរ គួរងាកក្រោយមកមើលខ្លួនឯងវិញ តើយើងបានបោះបង់អំពើជាកុសលអ្វីខ្លះនៅខណៈដែលប្រជាជនភូមាជាបងប្អូនគាត់នៅមានភាពលំបាកជាងយើង តែគាត់រក្សាបានកិរិយាដ៏គួរឲ្យគោរព៕

នៅតាមផ្លូវនានាទួទាំងប្រទេសភូមា យើងឃើញមានតូបបែបនេះ ឬធំជាងនេះសម្រាប់ដាក់ទឹក

នៅក្នុងតូបមានក្អមទឹក ពីរបីឬបួនតាមកន្លែងនានា សម្រាប់អ្នកដំណើរទទួលទាន

នៅក្នុងក្អម មានទឹកពេញយ៉ាងថ្លា និងត្រជាក់ គួរទទួលទាន
________________________________________________
អានផងដែរ៖
១. រ៉នកុនក្នុងចក្ខុខ្ញុំ
២. ទៅភូមា
៣. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១
៤. ថាណៈខា, គ្រឿងសម្អាងជាប្រពៃណីនៃជនជាតិភូមា
៥. សារៈសំខាន់នៃដើមត្នោតក្នុងទស្សនៈប្រជាជនភូមា





[...] _________________________________________________ ប្រកាសទាក់ទង៖ ១. ទៅភូមា ២. បានវីសាភូមា ៣. My initial plan to Myanmar ៤. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ២ ៥. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ១០-ចប់ ៦. រ៉នកុនក្នុងចក្ខុខ្ញុំ ៧. ឆាយណាថោន នៅរ៉នកុន ៨. ជំនឿលើណាតនៅក្នុងសង្គមភូមា ៩. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល [...]
[...] ប្រពៃណីមួយដែលខ្មែរបោះបង់ចោល [...]
ពិតជាចាប់អារម្មណ៏ណាស់ ជាពិសេសគឺនៅត្រង់ថា នៅប្រទេសភូមាអាកាសធាតុក្ដៅ ហើយមានការកង្វះទឹក ប៉ុន្តែគេនៅតែរក្សារទង្វើនេះគឹពិតជាល្អមែនទេ។ ខ្ញុំសូមសរសើរ
ម៉េចក៍ថាខ្មែរបោះបង់ចោលប្រពីណី។ខ្មែរនៅតែសង់សាលាសំណាក់នឺងមាន
ជីកអណ្តួងទីកផង។មានផ្ទះខ្មែរខ្លះនៅតែមានដាក់ពាងទឺកនៅមុខផ្ទះសំរាប់អ្នក
ដំណើរតាមផ្លួវដែរ។មកពីសម័យនេះអ្នកដំណើរអាចយកទឺកដបអនាម៍យមក
តាមខ្លួនតើ។ផ្ទះសំណាក់ដែលសំបួរជាងគេនៅស្រុកខ្មែរគីនៅក្នុងខេត្តក្រចេះ។
http://khmerenaissance.info/heritage_history/0013_gites_etape.html
ដូចខ្ញុំបាននិយាយអញ្ចឹង «… ឬបើមាន គឺនៅតាមជនបទដាច់ស្រយាល និងតិចតួចណាស់…» ពោលគឺទម្លាប់នេះបានស្ទើរតែបាត់មុខពីសង្គមខ្មែរហើយ កុំថាឡើយនៅទីក្រុង សូម្បីនៅទីជនបទក៏ពិបាកឃើញណាស់។ ខ្ញុំធ្វើការនៅខេត្តសៀមរាប និងកំពង់ចាម រាប់ឆ្នាំ ទៅតាមទីឆ្ងាយៗនៅខេត្តទាំងពីរ មិនទាំងដែលឃើញទម្លាប់បែបនេះទេ សូម្បីតែមួយ តែបើសាលាឆទាន ឃើញថាមានមែន (តែប្រធានបទខ្ញុំមិនបាននិយាយពីសាលាឆទានទេ)។ ចំពោះនៅប្រទេសភូមាវិញ គឺទូលំទូលាយណាស់ ដូចខ្ញុំបាននិយាយខាងលើ អញ្ចឹង សូម្បីនៅក្រុងធំបំផុតរបស់ប្រទេសនេះ គឺរ៉នកុន ក៏ឃើញមានទម្លាប់ដាក់ទឹកនេះដែរ។
សម៍យនេះខ្មែរលែងផឺកទឺកដាក់ចោលហើយខ្លាចមានជំងឺ។
ដល់ផឺកទឺកដាក់ចោលមានជំងឺតិចថាទំនៀបទំលាប់ខ្មែរអាក្រក់ទៅវិញ។
យកល្ហរខ្មែររៀនធ្វើទឺកម៉ាសីន (drinking water tap) តាមស្រុកជឿនលឿនដួចបារាំងអាមេរេកាំងកាណាដៀង
ដាក់តាមផ្លួវដួចស្រុកគេទៅទើបមានអនាម៍យ។
ខ្ញុំក៏គិតចឹងដែរ…ព្រោះអីបើធ្វើបែបហ្នឹងវាអាចបង្ករអោយមានជំងឺផ្សេងៗបានដូចជា ជងឺ (ស្អីកេទេ?) អា….(ប្រហែលជា អាសេនិក) ដែលមាននៅក្នុងអណ្តូងទឹក ក្នុងស្រុកខ្មែរមនាខេត្តមួយចំនួនដែលមិនអាចទទួលទានទឹកអណ្តូងបានទេ…ទោះបីជាយកទៅដាំអោយឆ្អិនក៏មិនអាចសម្លាប់មេរោគបានដែរ គឹបានត្រឹមតែប្រើប្រាស់ធម្មតា
[...] __________________________________________________ អានផងដែរ៖ ១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៦ ២. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល [...]
ភូមាពិតជារក្សាប្រពៃណីបានល្អមែន។ ប្រពៃណីច្រើនទៀតដែលខែ្មរបោះបង់៕ និយាយទៅ បើយើងមិនថែរក្សាប្រពៃណីខ្លួនឯងទេ នរណាទៅថែជំនួសយើង។
គួរឲ្យគោរព និងជាគំរូដ៏ល្អសម្រាប់រក្សាទំនៀមទម្លាប់ខ្មែរបុរាណឡើងវិញ៕
[...] ២. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល ៣. [...]