ប្រាសាទព្រះវិហារ៖ មួយឆ្នាំនៃសម្បត្តិមនុស្សជាតិ និងមួយឆ្នាំនៃការប្រឈមមុខ ខែ កក្កដា 7, 2009
Posted by សុភ័ក្ត្រ in បរិយាយថ្ងៃនេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback

គិតមកដល់ថ្ងៃនេះ ០៧ កក្កដា ២០០៩ ប្រាសាទព្រះវិហារជាទីសក្ការៈរបស់ខ្មែរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកបានមួយឆ្នាំមកហើយ ក៏ប៉ុន្តែមួយឆ្នាំកន្លងមកនេះ ប្រាសាទដ៏អភ័ព្វមួយនេះ មិនបានទទួលសេចក្ដីសប្បាយពេញចិត្តនឹងវាសនារបស់ខ្លួនដែលពិភពលោកទទួលស្គាល់នោះទេ តែផ្ទុយមកវិញ ប្រាសាទព្រះវិហារបានត្រឹមទទួលនូវការប្រឈមមុខយ៉ាងតឹងតែងជាងពេលណាណាទាំងអស់នៃប្រវត្តិប្រាសាទនេះ។
វាគួរឲ្យអនិច្ចាណាស់ដែលប្រាសាទព្រះវិហារ មកដល់សតវត្សរ៍នេះមកហើយ នៅមិនទាន់បានស្គាល់ស្រាកស្រានពីមហិច្ឆតាឈ្លានពាន ចង់បានហួសហេតុពីប្រទេសសៀម ពីគ្រាមុន និងថៃបច្ចុប្បន្ននេះនោះ។
សម្រាប់កូនខ្មែរ ព្រះវិហារគឺជាសម្បត្តិដ៏មានតម្លៃ ជាមោទនភាពរបស់ខ្លួនមួយទៀតបន្ទាប់ពីប្រាសាទនគរវត្ត ហើយប្រាកដណាស់ ព្រះវិហារ ពិតជាកម្លាំងចលករនៃជាតិនិយមដែលអាចនឹងផុសចេញគ្រប់ពេលវេលាទាំងអស់នៃស្រទាប់ជនជាតិខ្មែរ។ ហេតុដូចនេះរដ្ឋាភិបាលខ្មែរ ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រាសាទព្រះវិហារ ដោយល្អិតល្អន់ និងយកចិត្តទុកដាក់បំផុត ដើម្បីបញ្ជៀសហេតុការណ៍អាក្រក់ណាមួយដែលអាចកើតចេញពីបញ្ហាព្រះវិហារនេះ ជាមួយនឹងប្រទេសថៃ។
ការដោះស្រាយបញ្ហាប្រាសាទព្រះវិហារឲ្យបានឆាប់រហ័សគឺជាវត្ថុបំណងដែលកូនខ្មែរគ្រប់រូបចង់ឃើញ។ ការអូសបន្លាយបញ្ហាព្រះវិហារ អាចនឹងធ្វើឲ្យអរិភាពរវាងជនជាតិថៃ និងខ្មែរ កាន់តែធ្ងន់ធ្ងរមិនខាន និងអាចបណ្ដាលឲ្យភាពស្អប់ខ្ពើម ប្រកាន់ពូជសាសន៍ រហូតមើលមុខគ្នាមិនចំ។
ប្រទេសថៃគួរតែល្មមដល់ពេល ឈប់ធ្វើឆ្អឹងទទឹងកចំពោះខ្មែរហើយ។ ដរាបណាខ្លួននៅចង់ធ្វើជាមិត្រជិតខាងដ៏ល្អជាមួយខ្មែរ ថៃគួរឈប់ស្រមើស្រមៃ និងចង់បានរបស់មិនមែនជារបស់ខ្លួន ហួសហេតុ ល្មោភលោភលន់ ឬដែលហៅម្យ៉ាងថាចោរនោះហើយ។ ប្រាសាទព្រះវិហារគឺជារបស់ខ្មែរពិតប្រាកដ ទាំងផ្នែកប្រវត្តិសាស្ត្រ និងគតិយុទ្ធ ដែលថៃខ្លួនឯងបានដឹងច្បាស់ រួមជាមួយបរាជ័យជាបន្តបន្ទាប់លើឆាកអន្តរជាតិ តាំងពីឆ្នាំ១៩៦២, ២០០៨ និងបច្ចុប្បន្នថ្មីៗនេះ ល្មមដែលគួរភ្លឺភ្នែក។
អបអរសាទរ ខួបគម្រប់មួយឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក! សូមឲ្យប្រាសាទព្រះវិហារឆាប់ទទួលបានឥស្សរភាព ពីការឈ្លានពានរបស់សត្រូវថៃកុំបីខាន!





យោ! យោ! សុំហោមួយ….៕
សុំហោ ឬក៏សុំហ៊ោ?
ហីមានបានទៅជួយសាទរគេនៅស្តាដអត់យប់មិញ?
ខ្ញុំទៅដែរប៉ុន្តែអត់បានចូលផង….ចង្អៀតពេក! តែពេលក្រោយពីហ្នឹងខ្ញុំក៏បានទៅលេងនៅមាត់ទន្លេឃើញសុទ្ធតែ ពួកស្ទាវៗស្នេហាជាតិ មិនដឹងជាស្អីវា ជិះមូតូទាំងហ្វូងៗ មួយក្រុមៗមាន ប្រហែលជា 15 ទៅ 16 មូតូ. ស្រែកអាយូ អាយ៉ា ពេញម៉ាផ្លូវ….ខ្ញុំធុញចង់ងាប់ហើយតែ អត់ហ៊ានថាស្អីទាំងអស់ព្រោះខ្លាចគេវ៉ៃ គេមានគ្នាច្រើនផង !
កុំសូវលេងជាមួយពួកអាស្ទាវអស់ហ្នឹងពេក ពួកអាហ្នឹងវាស្នេហាជាតិខ្លាំងជាងអ្នកដឹកនាំទៀតហ្ន៎ ហេហេ… ស្រួលមិនស្រួលវាវ៉ៃបែកក្បាលអត់អំពើ
ពួកវា ជិះមូតូស្រែក ជយោ ជយោ ព្រះវិហារ ឡើងពេញម៉ាផ្លូវ…ព្រោះតែខ្លាចពួកវា វ៉ៃហ្នឹងហើយបានជាខ្ញុំអត់មានលូកមាត់អីម៉ាម៉ាត់សោះ….
ជយោខ្មែរអមតះ!!!
ជយោ! ខ្មែរតែមួយ។
ជយោ! ប្រាសាទព្រះវិហារ ជាបេតិកភណ្ឌរបស់ពិភពលោក