jump to navigation

យ៉ាង​ម៉េច​ហើយ មហា​យក្ខ​ចិន ខែ កក្កដា 8, 2009

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, ពីនេះពីនោះ, 中文.
add a comment

ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​ខេត្ត​គ្រប់​គ្រង​ពិសេស ស៊ិនជែង (Xinjiang) របស់​ចិន កើត​មាន​ចលាចល​យ៉ាង​ខ្លាំង​មិន​នឹក​ស្មាន​ដល់ ឬ​ដែល​ជា​ចលាចល​ធំ​ដែល​មិន​​ធ្លាប់​មាន​ឡើយ​នៅ​ក្នុង​ប្រទេស​មហា​អំណាច​ថ្មី​មួយ​នេះ បន្ទាប់​ពី​ព្រឹត្តិការណ៍​ដ៏​មហា​ព្រឺ​ខ្លាច​នៅ​ឯ​ទី​លាន​ធាន​អាន​មិន (天安门) កាល​ពី​ឆ្នាំ​១៩៨៩​មក​នោះ។

ជម្លោះ​នៅ​ក្នុង​ខេត្ត​ស៊ីនជែង​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​ជម្លោះ​រវាង​ជន​ជាតិ​ចិន​ហាន និង​ជន​ជាតិ​ដើម​នៅ​ក្នុង​ខេត្ត​មួយ​នេះ ដែល​ភាគ​ច្រើន​ជា​ជន​មូស្លីម​នោះ។ វា​មិន​គួរ​ឲ្យ​នឹក​ស្មាន​សោះ​ថា​គ្រាន់​តែ​ពីរ​បី​ថ្ងៃ​នេះ​ប៉ុណ្ណោះ ​មាន​របាយការណ៍​ថា​មាន​បាតុករ​បាន​ស្លាប់​ជាង​១៥០​នាក់​ប្លាយ​បាន​ស្លាប់ និង​រាប់​ពាន់​នាក់​ទៀត​រង​របួស បន្ទាប់​ពី​ប្រជាជន​នៅ​ទីក្រុង Ürümqi ដែល​ជា​ទីក្រុង​ធំ​បំផុត​របស់​ខេត្ត​នេះ​នាំ​គ្នា​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​មក​នោះ។

ពេល​នេះ​រដ្ឋាភិបាល​មហា​យក្ខ​ចិន​បាន​ប្រកាស​ដាក់​ទី​ក្រុង​នេះ ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​ហើយ ព្រម​ទាំង​បាន​បន្ទោស​ដល់​អជ្ញាធរ​តំបន់​ថា​ធ្វើ​ការ​គ្មាន​បាន​ការ​ទៀត​ផង។

ព្រឹត្តិការណ៍​នេះ​បាន​ ចង់​ឬ​មិន​ចង់​ធ្វើ​ឲ្យ​ផ្អើល​ពិភព​លោក​តែ​ម្ដង ខណៈ​ដែល​ប្រទេស​នេះ​បាន​រង​ភាព​ស្ងប់​ស្ងាត​ជាង​២០​ឆ្នាំ​មក​ហើយ និង​បាន​នឹង​កំពុង​តែ​ល្បី​ពី​ភាព​រីក​ចម្រើន​ខាង​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង​ក្លា និង​កំពុង​ក្លាយ​ជា​មហា​អំណាច​ថ្មី​មួយ​របស់​ពិភព​លោក។

វា​ពិត​ណាស់​បញ្ហា​បែប​នេះ រដ្ឋាភិបាល​ចិន​មិន​ចង់​ឲ្យ​កើត​មាន​ឡើង​ឡើយ ដែល​វា​ប្រាកដ​ធ្វើ​ឲ្យ​មាន​ឈ្មោះ​អសោច​របស់​ខ្លួន ជា​ពិសេស​ពិភពលោក​កំពុង​តែ​រង់​ចាំ​មើល​ពី​ចំណាត់​ការ​របស់​មហា​យក្ខ​ចិន ចំពោះ​ព្រឹត្តិការណ៍​នេះ។ យ៉ាង​ណា​យ៉ាង​ណី យើង​ចង់​មើល​ចំណាត់​ការ​ដ៏​ទន់​ភ្លន់​ចំពោះ​រដ្ឋាភិបាល​ចិន និង​ចង់​ឃើញ​ឲ្យ​ភាព​ស្ងប់​ស្ងាត់​វិល​មិន​ជា​ប្រក្រតី​វិញ​នៅ​ក្នុង​ដែន​ដី​ដ៏​មហិមា​របស់​ចិន​មួយ​នេះ៕