jump to navigation

Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! ខែ កក្កដា 9, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback


កកន៖ ប៉ុន្មាន​ថ្ងៃ​នេះ​មាន​រំជើប​រំជួល​ជា​ថ្មី​ឡើង​វិញ​ស្ដី​អំពី​វីដេអូ​​ឃ្លីប​មួយ​ដែល​ធ្វើ​ដោយ​ជនជាតិ​ថៃ​ស្ដី​អំពី​ការ​បាត់​បង់​ដី​របស់​ពួក​គេ។ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ចំនួន ហើយ​ថ្ងៃ​នេះ​បាន​មើល​ព័ត៌មាន​ពី​ស្រុក​ខ្មែរ ក៏​ឃើញ​មាន​គេ​សរសេរ​ពី​រឿង​នេះ​ទៀត ជា​ពិសេស​ក្នុង​សារព័ត៌មាន​រស្មី​កម្ពុជា​តែ​ម្ដង បន្ទាប់​ពី​នាយករដ្ឋមន្ត្រី​ថៃ​បើក​បង្ហោះ​វេបសៃត៍​ថ្មី (www.ilovethailand.org) និង​ដែល​មាន​វីដេអូ​នោះ​នៅ​ក្នុង​វេបសៃត៍​នោះ​រួច​មក។

កាល​ពី​ប្រមាណ​ពីរ​ឆ្នាំ​មុន គឺ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០០៧ ខ្ញុំ​បាន​ដាក់​ប្រកាស​អត្ថបទ​មួយ​ដែល​មាន​ឈ្មោះ​ថា «ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!»។ អត្ថបទ​នេះ​ហើយ ដែល​ដូច​គ្នា​នឹង​វីដេអូ​ឃ្លីប​ដែល​គេ​កំពុង​រំជើប​រំជួល​នៅ​ស្រុក​ខ្មែរ​នា​ពេល​នេះ​នោះ។ ខ្ញុំ​សូម​អនុញ្ញាត​ដាក់​ប្រកាស​នេះ​ឡើង​វិញ​ដោយ​មិន​ធ្វើ​ការ​បរិយាយ​​បន្ថែម។

អត្ថបទ៖ ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!

កាល​ពី​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទទួល​អ៊ីមែល​មួយ​ពី​ពួក​ម៉ាក​ដែល​ជា​ជាតិ​សៀម​របស់​ខ្ញុំ។ វា​ផ្ញើ​ត​ៗ​គ្នា​ទៅ​ឲ្យ​ជនជាតិ​វា តែ​ប្រហែល​វា​ភ្លេច ក៏​ដោយ​ខ្ញុំ​ម្នាក់​នៅ​ទី​នោះ​ដែរ​ទៅ។ ខ្ញុំ​ថា​រក​ប្រែ​សេចក្ដី​ដាក់​ក្នុង​ប្លក់​ដែរ តែ​ចេះ​តែ​គ្មាន​ពេល។ ក្រោយ​មក​លោក​វី បាន​ផ្ញើ អ៊ីមែល​ដូច​គ្នា​នេះ​ដែរ បន្ត​មក​ខ្ញុំ។ ខ្ញុំ​មិន​ដឹង​គាត់​បាន​ពី​ណា​ទេ។

អ៊ីមែល​ដែល​គេ​ផ្ញើ​តៗ​គ្នា សឹង​ពេញ​នគរ​ថៃ​នោះ មាន​ចំណង​ជើង​ថា “ FW: แผ่นดินไทย..คงไว้..ให้ลูกหลาน..ส่งต่อ… ” ប្រែ​សេចក្ដី​ថា ផែន​ដី​ថៃ​នៅ​គង់វង្ស ឲ្យ​កូន​ចៅ​ជំនាន់​ក្រោយ សូម​ផ្ញើ​បន្ត…។ 

អ្វី​ដែល​ខ្ញុំ​បាន​ដាក់​នៅ​ទី​នេះ គឺ​គ្មាន​បំណង​ឲ្យ​នរណា​ម្នាក់​សឹង​សម្បារ​ជា​ពិសេស​បង​ប្អូន​រួម​ជាតិ ជាមួយ​ប្រទេស​ជិត​ខាង​ទេ។ តែ​នេះ​សុទ្ធ​សឹង​ជា​ព័ត៌មាន​មាន​តម្លៃ​មហាសាល​មួយ ដែល​យើង​ជា​ខ្មែរ គួរ​យល់​ដឹង ពី​អ្វី​ដែល​កើត​មាន​នៅ​ក្បែរៗ​យើង។ ពី​គំនិត​និង​ក្ដី​ប្រមាណ​ពី​ជាតិ​មួយ​ដែល​ចិញ្ចឹម​ចិត្ត​ថា​ខ្មែរ​បាន​លួច​ដី​ពី​គេ។

អ្វី​ដែល​គួរ​អស់​សំណើច និង​រក​អ្វី​និយាយ​មិន​បាន​នោះ​គឺ​គេ​បាន​និយាយ​ថា​នៅ​គ្រា​ទី​៧ និង​គ្រា​ទី​១០ គេ​បាន​បាត់​បង់​ផែន​ដី​ខ្មែរ និង​លាវ​ទៅ​ឲ្យ​បារាំង?!! គិត​ទៅ​ពួក​នេះ អត់​កេរ្តិ៍​ខ្មាស​មែន!!!​

















គិត​ៗ​ទៅ ប្រទេស​ដែល​នៅ​ជុំ​វិញ​វា​សព្វ​ថ្ងៃ​នេះ សុទ្ធ​សឹង​ជា​ដី​ដែល​វា​ថា បាន​បាត់​បង់​មក ឬ​ប្រទេស​ទាំង​នោះ​បាន​លួច​ដី​វា ដែល​ម៉ែ​ឪ​គាត់​ដាំ​ទុក​មក​ឲ្យ៕

____________________________________________________
អាន​ផង​ដែរ
១. វីដេអូ​ឃ្លីប​ក្នុង​វែប “ នាយករដ្ឋមន្ត្រី​ថៃ” បំភ្លៃ​ពី​ការ​ខ្មែរ​យក​ទឹក​ដី​ថៃ
២. ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!
៣. KI-Media បាន​ធ្វើ​ឲ្យ​ប្លុក​ខ្ញុំ​ឡើង​ចំនួន​ចុច​ថ្ងៃ​នេះ​​លើស​សព្វ​ដង

វិចារ»

1. ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 9, 2009

[...] Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!!&nbsp… [...]

2. សុភា - ខែ កក្កដា 9, 2009
3. សុវុឌ្ឍី - ខែ កក្កដា 9, 2009

ហាហា ពិតជាអត់ចេះខ្មាសប្រវត្តិសាស្ត្រមែន ហាហាហា

4. TK - ខែ កក្កដា 9, 2009
5. Sophia - ខែ កក្កដា 10, 2009

នេះវាគិតថាដីទូទាំងអាស៊ីអាគ្នេយ៍ទាំងអស់ជារបស់វាហើយ !

6. ខេមរអធិរាជ្យ - ខែ កក្កដា 10, 2009

Siam regrets to lose what it robbed from Khmer! Go to hell Abhisit and Bumibol Aduljadet!

7. សាយ័ន្ត - ខែ កក្កដា 10, 2009

អរគុណសុភ័ក្រ្ត ខ្ញុំចុះឈ្មោះចូលវិបសាយហ្នឹងអត់ចូលទេ បានជាអត់បានមើល!
ឥលូវបានឃើញហើយ! អាចោរសៀមហ្នឹងពិតជាអត់និយាយអត់ខួរមែន!

8. engsamnang - ខែ កក្កដា 10, 2009

ឃើញភ្លាមក្តៅឈួងច្រមុះ ។បាត់ស្អីវា និយាយអញ្ជឹងណាស់ វាថាខែ្មរយើងយកដីវា ។និយាយរួមណាស់ ខ្ងុំមានបុព្វបុរសជាចិន (ខាងប្រុស)វៀតណាម(ខាងស្រី) ខ្ងុំមិនត្រឹមតែក្តៅត្រង់វាថាខែ្មរយកដឺទេ ពិសេសអាត្រង់គ្រា ទី6 បង់ដីអោយចិន ត្រង់នឹងមានតែពួកមោកទេដែលជឿ នរណាកដឹងដែរថាចិនមានទឹកដឺធំទូលាយ នរណាកស្គាល់ចិន ហើយចិនមានទឹកដីធំ ទូលាយពេញអាស៊ីមុនពួកនេះកើតទៅទៀត។ ចំាមើល អោយពួកជនជាតិចិនទំាងធំទំាងតូចផ្អើលម្តងទៅមើលដែលពួកថៃបើចាវាថាចិនលួច ដីវាវិញ (សំគាល់ ថៃគឺកើតចេញពីចោរដែលជនជាតិចិនស្អប់)

9. sokha - ខែ កក្កដា 12, 2009

យី! ខ្ញុំដូចជាហួសចិត្តមែនទែន ខ្ញុំកោតតែវាមិនចេះខ្មាសគេ…មិនមែនតែប្រទេសខ្មែរទេ អានេះវាលេងទៅដល់ប្រទេសចិន ភូមា អីទៅទៀត អានេះ ជួញរលាយរូបមែនទែនហើយ…។

10. Ly - ខែ កក្កដា 12, 2009

Thai bull shit history only incites hatred and perpetuates war in the region.

11. khmeryoeung - ខែ កក្កដា 12, 2009

ប្រហែល​ដី​ទាំងអស់​ខាងលើ​នេះ ជា​គោល​បំណង​​​របស់​ស្ដេចម័​ថៃ​​ពីមូយ​ជំនាន់​ទៅ​មួយ​ជំនាន់​ចង់​បាន​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​ថ្ងៃ​អនាគត​ រហូត​ឡើង​ចង់​ឆ្កួត​ពួក​អា​ជំនាន់​ក្រោយ​​​របស់​វា​ និពន្ធ​វីដេអូ​ស្រមៃ​ឆ្កួត​ៗ​តែ​ឯង

12. KI-Media បាន​ធ្វើ​ឲ្យ​ប្លុក​ខ្ញុំ​ឡើង​ចំនួន​ចុច​ថ្ងៃ​នេះ​​លើស​សព្វ​ដង « -:- កំណត់ហេតុ​សុភ័ក្ត - ខែ កក្កដា 13, 2009

[...] Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! ស… រួច​មក​នោះ។ [...]

13. បណ្ឌិត - ខែ កក្កដា 13, 2009

ខ្ញុំធ្វើម៉េចអាចដោនឡូតវិដេអូហ្នឹងមើលបានអត់ចេះអានអក្សរពួកអាជាតិចោរ​ហ្នឹងផង​ អ្នកណាមានលីងជួយប្រាប់ឲ្យដោនឡូតតិចមើល ក្រភាក់??

សុភ័ក្ត្រ - ខែ កក្កដា 13, 2009

ចុះ​ខំ​បក​ប្រែ​ឲ្យ​មើល​ហើយ​តើហ៍ ដូច​តែ​ស្លាយ​នឹង​ចឹង http://www.youtube.com/watch?v=5n9Jb6AJGKk&feature=related

យាយ​ចឹង​ង៉ៃ​ការ​ឯង​ខំ​ផ្ញើ​សារ​ទៅ​មាន​ឃើញ​អត់?
កុំ​ខំ​ពេក ហាហា…

14. សម្ដេចអគ្គមហាអប្រិយ - ខែ កក្កដា 13, 2009

ពួកស្ដេចស្រុកនឹងងាប់ដោយគ្មានដីកប់​​​ ពួកវាខំអត់ធ្មត់រង់ចាំថ្ងៃតាយហោង

15. បូរមី - ខែ កក្កដា 14, 2009

:-) be nice… there are still some thai people who know the history well. This is just from ignorant being. We are human, we were born on the same planet. In reality the whole planet belongs to everybody.

16. ចោសៀម!!! - ខែ កក្កដា 17, 2009

Thais know well history ever protested against the Thai govt lacking of history?
Who represent Thailand to the world court and to the world education?
The Thai people or the Thai govt?
We are all human being with a limit of capacity and Khmer are one of them. Khmers argue only with Thais who created the problem with Khmer. Thais who know well history for what? If their Thai govt is so ignorant about history and those Thais can’t do anything against their Thai govt.
Thailand uses its tongue to say nice like those Thais know well history but at the same time Thailand uses it arms and legs invading Cambodia like the Thai govt.