ថាណៈខា, គ្រឿងសម្អាងជាប្រពៃណីនៃជនជាតិភូមា ខែ កក្កដា 10, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.trackback
នរណាៗក៏ល្បី ក៏ឮដែរបើនិយាយអំពីគ្រឿងសម្អាងលើផ្ទៃមុខរបស់ជនជាតិភូមា នោះគឺ «ថាណៈខា»។
ថាណៈខា គឺជាប្រភេទដើមឈើម្យ៉ាងដែរគេយកមកដុស ដើម្បីឲ្យចេញជាម្សៅ ហើយគេយកមកលាបលើផ្ទៃមុខ។ នៅប្រទេសភូមា ថាណៈខា មានភាពល្បីល្បាញជាខ្លាំង ហើយដែលបានក្លាយទៅជាគ្រឿងសម្អាង សម្គាល់ជាតិនេះទៅហើយ។
ក៏ដូចជាវត្ថុដទៃទៀតដែរ ថាណៈខា មានចំណាត់ថ្នាក់របស់វាដែរ។ របស់ដែរសុទ្ធល្អបំផុតនោះមានតម្លៃថ្លៃ ហើយគឺជាដើមឈើដែលគេយកមកដុសដោយខ្លួនឯង ចំពោះ ថាណៈខា សម្រេចរូបដែលគេធ្វើជាម្សៅដាក់កំប៉ុងរួចជាស្រេចនោះ មិនសុទ្ធទេ។
កាលពីអំឡុងពេលខ្ញុំទៅលេងប្រទេសភូមា ខ្ញុំបានទៅទស្សនាកន្លែងលក់ដុំ ថាណៈខា ដ៏ល្បីឈ្មោះមួយនៅឯមន្ដលេះ និងបានមើលអំពីទំនៀម និងការធ្វើ ថាណៈខា នេះទៀតផង។
នៅភូមា ប្រជាជន ជាពិសេសនារីភេទ គ្រប់ស្រទាប់វណ្ណៈ សុទ្ធតែប្រើ ថាណៈខា នេះទាំងអស់ ចំពោះបុរសវិញ ភាគច្រើនជាកុមារ និងយុវជនតែប៉ុណ្ណោះ បុរសក៏ប្រើដែរ តែកម្រ។ តាមការសាកសួរ ផលប្រយោជន៍នៃ ថាណៈខា គឺជួយការពារសាច់មុខ ដោយសារនៅប្រទេសភូមា មានអាកាសធាតុក្ដៅសម្បើមណាស់។
គួរឲ្យសរសើរជនជាតិភូមា ដែលរកវិធីការពារខ្លួនសម្របនឹងធម្មជាតិ ហើយចេះរក្សាបានប្រពៃណីបុរាណឥតមានបោះបង់ឡើយ៕

ស្ត្រីភូមាលាប ថាណៈខា នៅលើថ្ពាល់ទាំងសង្ខាង

ដើមថាណៈខា

រណាអាថាណៈខា
__________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៦
២. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល





[...] [...]
[...] [...]
ចុះមានសាកល្បងប្រើនឹងគេអត់?
សាកល្បងបន្តិចដែរ តែអត់ទម្លាប់ លុបចេញវិញ។