jump to navigation

KI-Media បាន​ធ្វើ​ឲ្យ​ប្លុក​ខ្ញុំ​ឡើង​ចំនួន​ចុច​ថ្ងៃ​នេះ​​លើស​សព្វ​ដង ខែ កក្កដា 13, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
3 comments

ជា​ទូទៅ​តាម​ការ​សង្កេត​របស់​ខ្ញុំ ចំនួន​ចុច (click) ចូល​ទស្សនា​ប្លុក​ក្នុង​ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​រវាង​ពី ១០០ ទៅ ១៥០​ដង។ ចំពោះ​ប្រភព​ចូល​ទស្សនា​វិញ គឺ​មាន​ប្លែក​ៗ​គ្នា​ច្រើន​គួរ​កត់​សម្គាល់​​ដែរ។ ចំនួន​ចុច​នេះ​អាច​កើត​ឡើង នៅ​ពេល​ណា​មាន​ប្រកាស​ពេញ​និយម​មួយ​ចំនួន បាន​ធ្វើ​ឲ្យ​កើន​ពី​២០០ ទៅ​៣០០​ចំនួន​ដង​ដែរ។

មួយ​រយៈ​ចុង​ក្រោយ​នេះ​ បើ​ទោះ​បី​ចំនួន​ចុច​ចូល​ទស្សនា​ក្នុង​ប្លុក​ខ្ញុំ​រាង​ធ្លាក់​ចុះ​ តែ​ក្នុង​មួយ​ថ្ងៃ​ៗ​ខ្ញុំ​សង្កេត​ឃើញ​ថា​ក៏​មិន​តិច​ជាង​១០០​ចុច​ដែរ តែ​អ្វី​ដែល​ប្លែក​នោះ​គឺ​ថា​ចំនួន​ដាក់​វាចារ (ខមមេនត៍) គឺ​មាន​ការ​ធ្លាក់​ចុះ​ច្រើន​គួរ​កត់​សម្គាល់ ដ្បិត​មាន​អ្នក​មក​អាន​ប្រកាស​មែន​តែ​គេ​មិន​បាន​ដាក់​ខមមេនត៍​ទេ វា​ខុស​ពី​គ្រា​មុន។ នេះ​ក៏​ដោយ​សារ​អ្នក​លេង​ប្លក់​ចាស់​ៗ​មួយ​ចំនួន​បាន​ឈប់​លេង ឬ​ក៏​លេង​ដែរ​តែ​មិន​សូវ​ជាប់​លាប់​ដូច​ពេល​មុន ចំណែក​ឯ​អ្នក​លេង​ប្លក់​បច្ចុប្បន្ន​នេះ​សុទ្ធ​សឹង​ជា​អ្នក​ថ្មី​។ នេះ​បើ​តាម​ខ្ញុំ​យល់។ តែ​នេះ​មិន​មែន​ជា​បញ្ហា​ទេ ដ្បិត​ប្លក់​ខ្ញុំ​ ដូច​បាន​និយាយ​ខាង​លើ វា​គ្រាន់​តែ​ជា​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ។

ប្លក់​របស់​​ខ្ញុំ​នេះ​បាន​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥​មក​ម្ល៉េះ គឺ​មាន​រយៈ​ពេល​ជិត​៤​ឆ្នាំ​ហើយ មក​ដល់​ឆ្នាំ​២០០៩​នេះ និង​មាន​អត្ថបទ​​ជាង​១០០០​អត្ថបទ​ផង​ដែរ។ បើ​ទោះ​បី​ជា​ខ្ញុំ​អះអាង​ថា​នេះ​គ្រាន់​តែ​ជា​កំណត់ហេតុ​ផ្ទាល់​ខ្លួន សម្រាប់​កត់​ត្រា​នូវ​ជីវិត​ប្រចាំ​ថ្ងៃ​ក៏​ដោយ​ ក៏​ឃើញ​ថា​អត្ថបទ​មួយ​ចំនួន​មាន​ការ​ពេញ​និយម​រហូត​ដល់​មាន​គេហទំព័រ​ផ្សេង​ៗ​យក​ទៅ​ដាក់​បន្ត​ក៏​មាន​ដែរ។

កាល​ពី​គ្រា​កន្លង​ទៅ​នេះ​សារព័ត៌មាន​ព្រៃ​នគរ​ក៏​បាន​ចុះ​អត្ថបទ​របស់​ខ្ញុំ​មួយ​ចំនួន​ផង​ដែរ (សូម​អាន​អត្ថបទ៖កំណត់ហេតុ​ខ្ញុំ​នៅ​ឯ​សារព័ត៌មាន​ព្រៃ​នគរ)។ នៅ​ថ្ងៃ​នេះ​ចំនួន​ចុច​ចូល​ទស្សនា​ប្លក់​របស់​ខ្ញុំ​បាន​ឡើង​យ៉ាង​គំហុក (សូម​មើល​រូប​ទី​១) ពី​សព្វ​ដង​ប្រមាណ​១០០ ទៅ​ដល់​៤០៤​ដង​នៅ​ថ្ងៃ​នេះ ម៉ោង​ប្រមាណ​១១​យប់ បន្ទាប់​ពី​វេបសៃត៍ KI-Media បាន​ដាក់​ប្រកាស​មួយ​ឈ្មោះ Cambodia’s approach to creating nationalism and national unity ដោយ​ភ្ជាប់​ឈ្មោះ​ប្លក់​ខ្ញុំ​នោះ។


(រូបភាព​ទី​១)
ចំនួន​ចុច​ទស្សនា​ប្លក់​ខ្ញុំ ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា មក​ដល់​ថ្ងៃ​ទី​១២ ខែ​កក្កដា ២០០៩

ការ​ភ្ជាប់​នេះ​បន្ទាប់​ពី​ខ្ញុំ​ដាក់​ប្រកាស​ជា​ថ្មី​ឡើង​វិញ​ឈ្មោះ​ថា Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន! រួច​មក​នោះ។ ចំនួន​ចុច​ចូល​ទស្សនា​ប្រកាស​នេះ បាន​ឡើង​រហូត​ដល់​ទៅ​១៥០​ដង​ឯណោះ (សូម​មើល​រូប​ទី​២) និង​ចំនួន​ចុច​ចេញ​ពី​វៃបសៃត៍ KI-Media មាន​ចំនួន​ជាង​១០០​ដង (សូម​មើល​រូប​ទី​៣)។


(រូបភាព​ទី​២)
ចំនួន​ចុច​មើល​ប្រកាស​ដែល​ពេញ​និយម​សម្រាប់​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៩


(រូបភាព​ទី​៣)
ចំនួន​ប្រភព​វេបសៃត៍​ដែល​បាន​ចុច​ចូល​មើល​ប្លក់​របស់​ខ្ញុំ​នៅ​ថ្ងៃ​ទី​១២ ខែ​កក្កដា ឆ្នាំ​២០០៩

_____________________________________________
អាន​ប្រកាស​ទាក់ទង
១. កំណត់ហេតុ​ខ្ញុំ​នៅ​ឯ​សារព័ត៌មាន​ព្រៃ​នគរ
២. Repost: ដឹង​បាន​ដី​ពី​ណា​បាត់​ឲ្យ​គេ?!! សៀម​មិន​ចោល​ក្បួន!