សារៈសំខាន់នៃដើមត្នោតក្នុងទស្សនៈប្រជាជនភូមា ខែ កក្កដា 15, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសាភូមា, អំពីសុភ័ក្ត្រ.4 comments
បើនិយាយពីដើមត្នោតនោះ នៅប្រទេសភូមា សម្បូរដើមត្នោតមិនចាញ់នៅប្រទេសកម្ពុជាប៉ុន្មានទេ។ នៅពេលដែលខ្ញុំសំឡឹងពីលើយន្តហោះចុះមកក្រោម ពេលមកដល់ក្រុងបាកាន តំបន់នេះពោរពេញទៅដោយដើមត្នោតដុះពេញវាលស្រែ តែអ្វីដែលខុសគ្នានឹងស្រុកខ្មែរយើងនោះ គឺភាពក្ដៅក្រហែងនៅតំបន់នោះ។
ពួកយើងមានឱកាសបានទៅទស្សនាដោយផ្ទាល់ពីវិធីយកប្រយោជន៍ពីដើមត្នោតរបស់ប្រជាជនភូមា។ និយាយឲ្យចំទៅ បើតាមស្ដាប់មគ្គុទេសក៍បរិយាយពីការយកប្រយោជន៍ពីដើមត្នោត គឺមិនខុសគ្នាអ្វីនឹងជនជាតិខ្មែរយើងបន្តិចឡើយ។
ប្រជាជនភូមាឡើងត្នោតដោយប្រើប្រាស់ឆ្នាំងដីដើម្បីត្រងទឹកត្នោត ហើយយកមករម្ងាស់ជាស្ករដើម្បីយកទៅលក់នៅតាមទីផ្សារ និងមួយចំណែកទៀតគេយកទៅបិទស្រា។
ផលប្រយោជន៍ពីដើមត្នោតដ៏វិសេសវិសាលមួយទៀតនៅប្រទេសភូមានោះ គឺថា ដើមត្នោតជាតំណាងសម្បត្តិទ្រព្យរបស់ប្រជាជននៅក្នុងភូមិដូចដែលយើងមានប្រាក់កាសយ៉ាងដូច្នេះដែរ នេះបានសេចក្ដីថា ប្រសិនបើបុរសណាមានដើមត្នោតច្រើន នោះគាត់នឹងងាយរកប្រពន្ធ ដ្បិតគេគិតថាដើមត្នោតមានសារៈសំខាន់ដូចនឹងមាសប្រាក់ដែរ នេះបើតាមការឲ្យដឹងរបស់មគ្គុទេសក៍៕

បាកានមើលពីលើអាកាស ឃើញសុទ្ធតែវាស្រែក្ដៅក្រហែង និងដើមត្នោត

មគ្គុទេសក៍ និងលោកអ៉ុំម្នាក់នេះធ្វើការរៀបរាប់ពីការឡើងត្នោតប្រាប់ដល់ពួកយើង
ការឡើងត្នោតរបស់ជនជាតិភូមា

កូរទឹកត្នោតយកស្ករ

កូរស្ករត្នោត

ការបិតស្រាពីទឹកត្នោតរបស់ជនជាតិភូមា

ស្លឹកត្នោតយកមិនបិទជារូបផ្សេងៗ
____________________________________________________
អានផងដែរ៖
១. ដំណើរកម្សាន្តទៅប្រទេសភូមា ភាគ៣
២. ប្រពៃណីមួយដែលខ្មែរបោះបង់ចោល
៣. ទៅភូមា
៤. ជំនឿលើណាតនៅក្នុងសង្គមភូមា




