jump to navigation

ជ្រុង​មួយ​នៃ​ក្រុង​ភ្នំពេញ ខែ កក្កដា 17, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ ខ្ញុំ​សង្កេត​ឃើញ​ថា​អ្នក​សុំ​ទាន​នៅ​ក្រុង​របស់​យើង​មាន​ចំនួន​កើន​ឡើង​ជា​ច្រើន និង​មាន​រូបភាព​ផ្លាស់​ប្ដូរ​មក​ជា​កុមារ​ៗ​តូច​ៗ​មក​តាម​សុំ​ទាន​អ្នក​ដំណើរ​នៅ​តាម​ភ្លើង​ស្តុប​នានា​នៅ​ដង​វិថី​​ទីក្រុង។

វា​មើល​ទៅ​គួរ​ឲ្យ​អានិត​ណាស់ តែ​មិន​ដឹង​ជា​ធ្វើ​ដូច​ម្ដេច ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​សាលា​រាជធានី មិន​មាន​ចាត់​សកម្មភាព​ប្រមូល​កុមារ​ៗ​ទាំង​នោះ​ទៅ​អប់​រំ ឬ​ចូល​មជ្ឈមណ្ឌល​ស្ដារ​លទ្ធភាព​ ឬ​យ៉ាង​ណា​ទេ។

ការ​បណ្ដោយ​ឲ្យ​កុមារ​នាំ​គ្នា​មក​ធ្វើ​ដូច​នេះ វា​ហាក់​ដូច​ជា​មិន​ល្អ​មើល មិន​បាច់​និយាយ​ដល់​សិទ្ធិ​កុមារ​ទេ។ មិន​តែ​ប៉ុណ្ណោះ ធ្វើ​ឲ្យ​សង្គម​យើង​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ​សម្បើម​ណាស់។ ពួក​កុមារ​ៗ​អស់​ទាំង​នោះ នឹង​បាន​ជំរុញ​ឲ្យ​មិត្រ​ភ័ក្ដិ​របស់​ពួក​គេ​មក​សុំ​របៀប​នេះ​ជា​បន្ត​បន្ទាប់ គ្មាន​ថ្ងៃ​ឈប់​ឡើយ។ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ពួក​គាត់​អាច​នឹង​បណ្ដោយ​ខ្លួន​ចំពោះ​គ្រោះ​ថ្នាក់​សម្បើម​ណាស់ ព្រោះ​ពេល​ខ្លះ ពួក​គាត់​នាំ​គ្នា​អង្គុយ​លើ​របាំង​ចែក​ថ្នល់ ដើម្បី​រង់​ចាំ​សុំ​ទាន​តែ​ម្ដង។

រូប​ភាព​ខាង​ក្រោម​នេះ គឺ​ក្មេង​ប្រុស​ម្នាក់​កំពុង​បី​ទារក​តូច​មួយ​ដើម្បី​ដើរ​សុំ​ទាន។ ការ​ធ្វើ​ដូច​នេះ គឺ​ប្រហែល​ជា​ដើម្បី​ឲ្យ​អ្នក​ដំណើរ​ទន់​ចិត្ត​អានិត ផ្ដល់​ប្រាក់​ឲ្យ​គាត់។ នេះ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ជា​ច្រើន​ទៀត​ដែល​អ្នក​សុំ​ទាន​តែង​តែ​ធ្វើ។

ខ្ញុំ​សង្កេត​ឃើញ​មាន​សណ្ឋាន​បែប​នេះ​ច្រើន​ណាស់​នៅ​តាម​ដង​វិថី​នា​ទីក្រុង​របស់​យើង។ សង្ឃឹម​ថា​ថ្ងៃ​អាជ្ញាធរ​របស់​យើង​នឹង​បាន​ឃើញ ហើយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​នេះ។ ដោះ​ស្រាយ​ពួក​គាត់​កុំ​ឲ្យ​ធ្វើ​របៀប​នេះ ព្រោះ​នេះ​មិន​មែន​ជា​ការ​ចិញ្ចឹម​ជីវិត​បែប​ឋិតឋេរ​ទេ៕


រូប​នេះ​ខ្ញុំ​ថត​នៅ​ឯ​ភ្លើង​ស្តុប​ពេទ្យ​ចិន កាល​ពី​អំឡុង​ខែ​ឧសភា ឆ្នាំ​២០០៩

________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. ភាព​គ្មាន​សណ្ដាប់​ធ្នាប់​នៃ​ចំណត​រថយន្ត​កណ្ដាល​ក្រុង​ភ្នំពេញ

វិចារ»

1. ភាព​គ្មាន​សណ្ដាប់​ធ្នាប់​នៃ​ចំណត​រថយន្ត​កណ្ដាល​ក្រុង​ភ្នំពេញ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កក្កដា 17, 2009

[...] ________________________________________________ ប្រកាស​ប្រហាក់​ប្រហែល៖ ១. ជ្រុង​មួយ​នៃ​ក្រុង​ភ្នំពេញ [...]

2. កូនខ្មែរ-បារាំង - ខែ កក្កដា 17, 2009

រាល់បញ្ហាទាំងអស់នេះ ច្បាស់ជាមានអ្នកនៅពីក្រោយខ្នងជាក់ជាមិនខាន​ឡើយ។ ហើយអ្នកដែលរងគ្រោះនោះ គឺសុទ្ធតែកុមារទាំងអស់ ព្រមទាំងស្រ្តី​ភេទទៀតផង។ នេះជារឿង គួរឲ្យអណោចអធមណាស់ !

3. ខេមរអធិរាជ្យ - ខែ កក្កដា 17, 2009

Everyone knows that there parents are behind them collecting the money from them when they could get some from the city dwellers!

4. Sophia - ខែ កក្កដា 17, 2009

មិនថាតែក្មេងទេមនុស្សចាស់ក៏មានដែរ ។ ខ្ញុំមានមិត្តភក្ក័ជាជនជាតិស៊ុយអែតម្នាក់គេប្រាប់ខ្ញុំថា េគពិបាកដើរនៅក្រុងភ្នំពេញណាស់ពេលទៅណាម្តងៗមានគេតាមសុំលុយគ្រប់កន្លែង ។ ក្នុង​កែវភ្នែករបស់ភ្ញៀវទេសចរណ៍បរទេសមិនដឹងថាគេគិតចំពោះខ្មែរដល់ណាហើយទេពេលដែល​ឃើញបែបនេះ !

5. សុភា - ខែ កក្កដា 17, 2009

លួច​ថត​ស្រី​ស្អាត​សោះ​ណឹង​ណា :D ។ និយាយ​លេង​ទេ

6. វិចិត្រ - ខែ កក្កដា 17, 2009

បើ​ថត​ជណ្តើរ​ឡើង​ភ្នំ​ឧត្តុង្គ បាន​ដល់

7. សុវុឌ្ឍី - ខែ កក្កដា 18, 2009

សុំសុទ្ធតែពួកស្ទាវចាំតែវាអោយតើហ

8. kooms - ខែ កក្កដា 18, 2009

បើបាន​ម៉ារយ កោដ

9. សុភ័ក្ត្រ - ខែ កក្កដា 18, 2009

មិន​ប្រាកដ​ដែរ ព្រោះ​ថា​បច្ចុប្បន្ន​នេះ ពួក​ស្ទាវ (ក្មេង​ទំនើង ហេហេ…) ចូល​ចិត្ត​ធ្វើ​បុណ្យ និង​ស្នេហា​ជាតិ​សម្បើម​ណាស់​ណ៎ា ហេហេ…

10. borin - ខែ កក្កដា 18, 2009

ខ្ញុំធ្លាប់លឺមិត្តភ័ក្ត​និយាយប្រាប់ថាធ្លាប់បានលឺ​វិទ្យបារាំងជាភាសាខ្មែរ​ផ្សាយ​បទយកការណ៏ទាក់ទងនឹងបញ្ហានេះ ចំនុចដែលគួរអោយចាប់អារម្មណ៏គឺ​​ទារកដែល​គេបី យកមកសុំលុយនេះ​ជួនកាលគេជួលពី​ម៉ែឪ ១ថ្ងៃ ៥០០០រៀល​។

ខ្ញុំគិតថា​យើងមិនគួរអោយទេ ព្រោះទោះបីជា​មើរទៅគួអោយអាណិត​ ក៏​ការអោយ​លុយមិនអាចជួយអ្វី​អោយផ្លាស់ប្តូរសំរាប់ជីវិតពួគគេដែរ ផ្ទុយទៅវិញ​វាជាការលើក​ទឹកចិត្ត​អោយពួកគេបន្តរធ្វើបែបនេះ។

អេ! ក្មេងទំនើងហ្នឹង អីគេ? ម៉េចក៏លឺមនុស្សនិយាយ​ញយ ម៉េះអាឡូវហ្នឹង?

សុភ័ក្ត្រ - ខែ កក្កដា 18, 2009

ខ្ញុំ​ក៏​គិត​អញ្ចឹង​ដែរ។ មុន​នឹង​ឲ្យ​គួរ​តែ​គិត​ឲ្យ​ច្បាស់ ពេល​ខ្លះ​យើង​ឲ្យ​ទៅ គឺ​គ្មាន​បាន​អ្វី​បាន​តែ​ឲ្យ​ពួក​គាត់​បន្ត​សុំ​ទៀត​យ៉ាង​ច្នេះ​ឯង។

ពាក្យ​ “ ក្មេង​ទំនើង” នេះ​គេ​ជំនួស​ឲ្យ​ពាក្យ “ ក្មេង​ស្ទាវ” ឬ “ បង​ធំ” ។ សម្ដេច​យើង​លោក​ថា កុំ​ហៅ​ពួក​អស់​ហ្នឹង​ថា​ បង​ធំ អី ឲ្យ​ហៅ​ថា​ ពួក​ក្មេង​ទំនើង។ ហេហេ…

tumnei - ខែ កក្កដា 19, 2009

Child Safe International has a campaign called “ Think before giving money to Children.” http://www.childsafe-international.org/THINK-campaign.asp

I also heard what borin said above. At the same place where you took the photo, I saw a small kid (about 6-7 years old) hit a baby he was holding on his hip, while he bagged for money. A very sad thing, but it keep happening here and there.