“ ទន្លេសេសាន” , ចម្រៀងថ្ងៃអាទិត្យនេះ ខែ កក្កដា 19, 2009
Posted by សុភ័ក្ត្រ in ចម្រៀង.11 comments
“ ទន្លេសេសាន” គឺជាឈ្មោះបទចម្រៀងដ៏ល្បីមួយបទ របស់លោក សុះ ម៉ាត់ បិតាលោក សុះ ម៉ាច កាលពីទសវត្សរ៍ទី៦០។
លោក សុះ ម៉ាច បុត្រារបស់លោក សុះ ម៉ាត់ អ្នកចម្រៀងមនោសញ្ចេតនាសម័យបច្ចុប្បន្ននេះ បានយកបទលោកឪពុកគាត់មកច្រៀងឡើងវិញ និងពីរោះ មិនចាញ់បិតាលោកប៉ុន្មានទេ។
សប្ដាហ៍នេះរីករាយ ជាមួយនឹងសំឡេងរបស់លោក សុះ ម៉ាច តាមរយៈបទ “ ទន្លេសេសាន“ ។

ពេលដែលឃ្លាតចាកទន្លេសេសាន គឺខ្ញុំឃ្លាតមកតែប្រាណតែដួងវិញ្ញាណនៅចាំកន្លែង
រាត្រីសេសាន ខ្ញុំមានរឿងមួយនឹងថ្លែង រឿងនេះធ្វើឲ្យខ្ញុំចំបែង ព្រោះនឹកកន្លែង ធ្លាប់លេង។
នឹកទៅមិត្រភ័ក្ដិដែលឃ្លាតចាកឆ្ងាយ និងរូបនារីឆើតឆាយ ស្ដាយអើយសែនស្ដាយ រូបស្រស់ក្មេង
មុននឹងឃ្លាតប្រាណ បងបានឮសូរសំឡេង ច្រៀងបំពេអារម្មណ៍ឲ្យគេង ជាភ្លេងរាត្រីសេសាន។
ស្រណោះសម្ដីដែលស្រីរាក់ទាក់ នឹកស្រមៃឃើញភ័ក្ត្រ ឆ្លាក់ជាប់ក្នុងដួងវិញ្ញាណ
មិនចង់ឃ្លាត កែវកល្យាណ តែផលបុណ្យយើងគ្មាន យើងមិនបានជួបគ្នា។
រាត្រីសេសាន សុខឋានខ្ញុំអើយ ពេលនេះខ្ញុំឃ្លាតអ្នកហើយ តើពេលណាឡើយនឹងមានវាសនា
ជួបគ្នាជាថ្មី ដើម្បីបានយល់ភក្ត្រា ស្រស់ឆើតឆាយលើសដួងតារា ដែលខ្ញុំប្រាថ្នាជាគូ។
** ចូលរួមលើកស្ទួយសិល្បករ ដោយនាំគ្នាជាវថាសចម្រៀងដើមរបស់ពួកគាត់។
__________________________________________________
- អានប្រវត្តិលោក សុះ ម៉ាច
- រូបភាពទន្លេសេសាន ដោយ Ari-V
- ស្ដាប់ចម្រៀងផ្សេងទៀត៖ ចុចទីនេះ




