តើ អភិសិទ្ធិ និយាយអ្វីជាមួយរដ្ឋមន្ត្រីការបរទេសខ្មែរ? ថ្ងៃ អង្គារ 21 ខែកក្កដា 2009
Posted by សុភ័ក្ត្រ in នយោបាយ, ពីនេះពីនោះ.6 comments
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន បានចាប់ផ្ដើមហើយ កាលពីថ្ងៃម្សិលមិញនេះ (២០ កក្កដា ២០០៩)។ ប្រទេសថៃបានខំរត់គេចក្រឡុកក្រលៀត រហូតមកចាត់ការប្រជុំនៅឯកោះភូកេត សម្រាប់កិច្ចប្រជុំគ្រានេះ។
នៅក្រោយពេលថ្លែងសន្ទរកថាបើកកិច្ចប្រជុំ នាយករដ្ឋមន្ត្រីមុខឌឺរបស់ថៃ ឈ្មោះ អភិសិទ្ធិ វេជ្ជាជីវៈ បានដើរមកចាប់ដៃរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ ដែលកំពុងឈរនៅលើវេទិកា។
អ្វីដែលគួរកត់សម្គាល់ជាពិសេសនោះ គឺ ក្នុងចំណោមរដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០នោះ នាយ អភិសិទ្ធិ បានឈប់ចាប់ដៃ លោករដ្ឋមន្ត្រីការបរទេសខ្មែរ ហោ ណាំហុង និងនិយាយជជែកគ្នាយូរក្រែលប្រមាណជិតមួយនាទីឯណោះ មុននឹងដើរទៅចាប់ដៃរដ្ឋមន្ត្រីនានាឯទៀត។ ក្នុងចំណោមរដ្ឋមន្ត្រីទាំងនោះ នាយ អភិសិទ្ធិ មិនបានឈប់ជជែកទេ គឺបានតែចាប់ដៃ។ មិនដឹងថា នាយកមុខឌឺរូបនេះ បាននិយាយអ្វីខ្លះជាមួយលោក ហោ ឡាំហុង ជាពិសេសទេ!









