[ពង] ក្លែងក្លាយ ខែ កក្កដា 23, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, 中文.11 comments
បានជាជ្រុលនិយាយអំពីមាន់ទាហើយ ង៉ៃនេះសូមជូនដំណឹងបងប្អូនបន្តិចចុះ ប៉ុន្មានថ្ងៃនេះ នៅស្រុកថៃផ្អើលសំបើមណាស់ រឿង ពង ឬស៊ុតក្លែងក្លាយ។ ច្បាស់ជាឆ្ងល់មែនទេ? សម្រាប់អ្នកដែលមិនដែលឮ។
ដំបូងខ្ញុំក៏ឆ្ងល់ដែរ គឺថាតាមព័ត៌មានថាមានលេចឮពីស៊ុតក្លែងក្លាយនេះនៅស្រុកថៃ ក៏បណ្ដាលឲ្យផ្អើលតែម្ដងទៅ។ ចំពោះរឿងស៊ុតក្លែងក្លាយនេះ គឺមានប្រភពចេញពីប្រទេសចិន រដ្ឋការចិនបានប្រកាសរឿងនេះកាលពីដើមឆ្នាំនេះមកម្ល៉េះ ហើយឲ្យអ្នកទិញប្រយ័ត្នប្រយែងក្រែងប៉ះចំស៊ុតក្លែងក្លាយនេះ។
អ្នកជីវសាស្ត្របានឲ្យដឹងថា ស៊ុតក្លែងក្លាយនេះផ្សំពីជាតិគីមី និងក្រៅពីមិនបានផ្ដល់ប្រូតេអ៊ីនដល់សុខភាពហើយ វាបានផ្ដល់គ្រោះថ្នាក់ដល់សុខភាពអ្នកបរិភោគទៀតផង។ សូមលោកអ្នកប្រយ័ត្នប្រយែងពេលទិញ [ពង] មើលឲ្យបានច្បាស់លាស់ក្រែងប៉ះអាយ៉ា ហេហេ… អស់ស្ទះហើយ។
សាកមើលវីដេអូចិនផលិតស៊ុតក្លែងក្លាយ
ត្រូវបានគេបំភ្លេចចោល! ខែ កក្កដា 23, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.12 comments
កាលពីរយៈពេលប៉ុន្មានខែមុននោះ ខ្ញុំល្បីណាស់ រហូតដល់ម្នាក់ៗ ទាំងស្រុកក្នុងទាំងស្រុកក្រៅគ្មាននរណាហ៊ានស៊ីសាច់ខ្ញុំទេ។ រហូតដល់មានរដ្ឋាភិបាលខ្លះ ចាប់ញាតិមិត្រខ្ញុំទៅសម្លាប់ កប់ ដុត ចោលរាប់រយលានព្រះតែតទៅហើយ។
ស្រាប់តែមកដល់ពេលនេះ មិនទាំងបានប៉ុន្មានខែស្រួលបួលផង មានចេញគូប្រកួត ដូចគ្នាតែម្ដង លើកនេះ ពាសពេញម៉ាពិភពចក្រវាឡនេះហើយ។ ម្នាក់ៗនាំគ្នាភ័យ ទិញម៉ាសមកពាក់មុខជិតៗ ដូចឆ្កួតចឹង! រហូតអ្នកខ្លះលែងហ៊ានចេញទៅក្រៅ និងរដ្ឋាភិបាលប្រទេសខ្លះ ធើម៉ាសលក់អត់ទាន់ ទៅទិញម៉ាសពីស្រុកគេយកមកលក់ស្រុកខ្លួនផងទៀត។
តាមតេរ៉េទោះ តាមកាសែត ឃោសនាអីលែងពួយសុទ្ធតែនិយាយពីវា។ នាំគ្នា ទាំងរដ្ឋទាំងរាស្ត្រ ចាត់ការវាសម្បើមណាស់ មើលទៅម៉ាដងនេះ គេលែងដល់កហើយ។
ចម្លែកអីតែខ្ញុំ ដែលពីមុនខំបញ្ចេញពិសនិងគេដែរ ក្រែងមនុស្សលោករាងចាល លែងស៊ីសាច់ពួកខ្ញុំទៀត ដឹងអី ពេលនេះគេនាំគ្នាបំភ្លេចរឿងខ្ញុំឲ្យសូន្យឈឹងតែម្ដង ម្នាក់ៗនាំគ្នានិយាយតែពីរឿងវាមួយនោះ ពាសពេញពសុធា។ ចាំមើលហា៎ តិចទៀតចេញមុខឡើងវិញ លើកក្រោយនេះឲ្យខ្លាំងម៉ង។ ចាំមើលទៅមនុស្សលោភ!




