ហេពភី បើរ្សដេយ៍ មីស្យើ ទក្សិណ ខែ កក្កដា 26, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, បរិយាយថ្ងៃនេះ, ពីនេះពីនោះ.4 comments

ថ្ងៃនេះ ២៦ កក្កដា គឺជាថ្ងៃដ៏នក្ខត្តឫក្សនៃកំណើតរបស់លោកអតីតនាយករដ្ឋមន្ត្រីថៃ ទក្សិណ ជិនវ័ត្រ គម្រប់៦០ឆ្នាំ។ នាយករដ្ឋមន្ត្រីដែលត្រូវបានពួកយោធាថៃ និងមេសមគំនិតមួយក្ដាប់តូចទៀត រួមគ្នាទម្លាក់លោកចេញពីអំណាច។ សម្រាប់លោក ទក្សិណ លោកដឹងច្បាស់ណាស់ថាអ្នកណានៅពីក្រោយចំពោះរដ្ឋប្រហារនោះ។
ថ្ងៃនេះនៅប្រទេសថៃ ប្រជាជនអាវក្រហមរាប់លាននាក់ទួទាំងប្រទេស ដែលស្មោះស្ម័គ្រនឹងលោកអតីតនាយករដ្ឋមន្ត្រី បាននាំគ្នាធ្វើពីធីបុណ្យកំណើត និងចម្រើនជោគរាសីជូនលោក ទក្សិណ សម្បើមណាស់ ជាពិសេសពិធីបែបព្រាហ្មណ៍យ៉ាងធំកាត់បាប ចម្រើនដួង មើលទៅដូចទំនងជាពិធីអ្នកមានអំណាចក្រៃលែង ដែលសម័យពីដើមគេចាត់ទុកថាស្ដេចផែនដីយ៉ាងដូច្នោះឯង។
តើហេតុអ្វីបានជាប្រជាជនថៃនៅមានភក្ដីភាពយ៉ាងខ្លាំងក្លាបែបនេះ ចំពោះលោក ទក្សិណ? ការរៀបចំយ៉ាងគគ្រិកគ្រេងពេញទាំងផែនដីថៃនាថ្ងៃនេះ សបញ្ជាក់ដល់មេដឹកនាំថៃផ្សេងទៀតដែលប្រឆាំង ឬស្អប់លោក ទក្សិណ ពិចារណាពីហេតុផលនានាដែលមានចំពោះពួកគេ។ ការរៀបចំរបស់ប្រជាជនថៃនាពេលនេះ បើឆ្លុះបញ្ចាំងពីតថភាពសម័យដើមគេអាចសន្និដ្ឋានថា ជាការតំឡើងរាសីឲ្យអ្នកមានបុណ្យមួយ ហើយដែលចង់មិនចង់ស្ដេចសម័យនោះភ័យមិនស្ទើរទេចំពោះស្ថិរភាពបល្ល័ង្ករបស់ខ្លួន។
ទក្សិណ ជិនវ័ត្រ ជាស្ដេចជ្រែករាជ្យក្នុងសម័យនេះ? ចម្លើយប្រហែលជាទៅមិនរួចទេ ក្នុងខណៈដែលរាជានិយមនៅប្រទេសថៃត្រូវបានប្រជាជនថៃគ្រប់ស្រទាប់វណ្ណៈផ្ដល់ការគាំទ្រយ៉ាងមហិមា ក៏ប៉ុន្តែអ្វីដែលប្រជាជនថៃបានធ្វើចំពោះលោក ទក្សិណ, ភក្ដីភាពរបស់ពួកគេចំពោះលោក ទក្សិណ គឺជាកង្វល់មួយដែលជៀសមិនរួចចំពោះព្រះរាជ្យបល្ល័ង្កស្រុកថៃ។ វាជាក់ស្ដែងទៅទៀតនៅពេលដែលប្រជាជននេះរាប់លាននាក់នាំគ្នាចុះឈ្មោះ ផ្ដិតមេដៃដើម្បីថ្វាយដីកាដល់ព្រះមហាក្ស័ត្រិយ៍ថៃ ភូមិពល អតុល្យតេជ ឲ្យលើកលែងទោសដល់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ ចង់មិនចង់ពួកអ្នកប្រឆាំងនឹងលោក ទក្សិណ ពិតជាចោទថាក្រុមលោក ទក្សិណ នេះកំពុងតែយកស្ថាប័នកំពូលថៃមកប្រឡាក់ប្រឡូកហើយ! ប្រទេសថៃ នៅពេលខាងមុខនេះ ប្រហែលជាអាចលេចចេញច្បាស់នូវអ្វីដែលជាការពិតពីក្រោយព្រះរាជសំណាក់ថៃ និងពួកអ្នកនិយមលោកអតីតនាយករដ្ឋមន្ត្រីនោះ។
ប្រាវូ! មីស្យើ ទក្សិណ!
__________________________________________________________
អានផងដែរ៖
១. ហេពភី បើរ្សដេយ៍ នាយ អភិសិទ្ធិ
២. ជាតិថៃថ្ងៃនេះ
វេបសៃត៍ E-Khmer.com បះជើងហើយ? ខែ កក្កដា 26, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វេបសៃត៍ថ្មីៗ.3 comments
អស់រយៈពេលជាង៣ខែហើយ បើពិនិត្យមើលព័ត៌មានចុងក្រោយនៅលើគេហទំព័រ E-Khmer.com។
វេបសៃត៍ E-Khmer.com ដែលរួមមានព័ត៌មានទាំងខេមរភាសា, អង់គ្លេសភាសា បារាំងភាសា និងជប៉ុនភាសានោះ មិនឃើញមានអាប់ដេតព័ត៌មានថ្មីៗទៀតទេ ប្រហែលជាម្ចាស់រវល់ ឬវេបសៃត៍នេះ នឹងត្រូវបិទទេ។
សង្ឃឹមថា គេហទំព័រ E-Khmer.com នឹងដំណើរការវិញនាពេលឆាប់ៗខាងមុននេះ។




