ឬថាកម្ពុជាត្រូវរង់ចាំ៥០ឆ្នាំ? ខែ សីហា 31, 2009
Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.14 comments

ប្រជាជនជប៉ុនទើបនឹងទទួលបាននាយករដ្ឋមន្ត្រីថ្មីរបស់គេ ជានាយករដ្ឋមន្ត្រីមួយដែលចេញមកពី គណបក្សជំទាស់ជប៉ុន ដែលបានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីនាដើមសប្ដាហ៍នេះ។ ពិតមែនហើយសម្រាប់ប្រទេសជប៉ុន ការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីមិនមែនជារឿងអ្វីដែលប្លែកនោះទេ ហើយការឡើងធ្វើជានាយករដ្ឋមន្ត្រីក៏គ្មានអ្វីប្លែកដែរសម្រាប់ប្រទេសមួយនេះ តែអ្វីដែលពិភពលោកចាប់អារម្មណ៍នៅពេលនេះគឺការបើកទំព័រជាប្រវត្តិសាស្ត្រថ្មីរបស់ប្រទេសជប៉ុន ដែលគណបក្សជំទាស់បានឈ្នះឆ្នោតឡើងកាន់តំណែងបន្ទាប់ពីរយៈពេលជាងកន្លះសតវត្សរ៍។
ងាកមកមើលប្រទេសកម្ពុជាឯណេះវិញ ស្ថានការណ៍ក៏មិនខុសគ្នាដែរ។ ប្រទេសកម្ពុជា ក្រៅអំពីគណបក្សដដែលឈ្នះឆ្នោតឡើងកាន់តំណែងជាបន្តបន្ទាប់ជាប់គ្នាហើយ មេដឹកនាំក៏នៅតែជាមនុស្សដដែលទៀត sic។ មកដល់ពេលនេះ អស់រយៈពេល៤អណត្តិជាប់ៗគ្នាហើយ ដែលគណបក្សកាន់អំណាចនៅប្រទេសកម្ពុជា បានកាន់អំណាចប្រទេសនេះ បើគិតពីរយៈពេលឆ្នាំសម្រាប់៤អណត្តិនេះ គឺនឹងមានរយៈពេល២០*ឆ្នាំពេញ ហើយដែលទំនោរនេះ នឹងនៅបន្តជាបន្តបន្ទាប់យូរឆ្នាំទៅមុខទៀត។
សម្រាប់គណបក្សជំទាស់របស់ប្រទេសកម្ពុជា សំណួរនៅត្រង់ថា តើខ្លួននឹងមានកម្លាំង ឬសមត្ថភាពគ្រប់គ្រាន់ដើម្បីនឹងឡើងជំនួសគណបក្សកាន់អំណាចសព្វថ្ងៃឬយ៉ាងណា។ ដំណើរផ្លូវនៅវែងឆ្ងាយណាស់សម្រាប់គណបក្សជំទាស់កម្ពុជា ឬអាចថា គណបក្សនេះ នឹងរលាយមុនពេលមានឱកាសឡើងកាន់តំណែងក៏ថាបាន sic
វាពិតជាមិនធម្មតាទេ សម្រាប់រយៈពេលជាង៣០ឆ្នាំ ឬ៦អណត្តិទៀត ដើម្បីឲ្យបាន៥០ឆ្នាំនោះ។ ពិតមែនតែយើងមិនអាចទស្សន៍ទាយពីអនាគតបាន តែអ្វីដែលគេអាចមើលឃើញជាទួទៅនោះថា វាគ្មានសញ្ញាណច្បាស់លាស់នារយៈដែលខ្លីជាងនេះ សម្រាប់គណបក្សជំទាស់របស់ប្រទេសកម្ពុជាឡើងកាន់អំណាចនោះឡើយ។ នៅកម្ពុជា ការផ្លាស់ប្ដូរអ្នកដឹកនាំ ឬនាយករដ្ឋមន្ត្រីប្រហែលជារឿងប្លែក! sic
ចំពោះប្រទេសកម្ពុជា ឬថាត្រូវរង់ចាំ៥០ឆ្នាំ ឬថារង់ចាំ និងរង់ចាំ និងរង់ចាំ និងរង់ចាំ!!!!
_____________________________________________________________
* នៅប្រទេសកម្ពុជា ១អណត្តិរដ្ឋាភិបាលមានអាយុ៥ឆ្នាំ
ពីនេះពីនោះ ពីចុឡាមហាវិទ្យាល័យ ខែ សីហា 30, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.12 comments
សប្ដាហ៍មុននេះ សាកលវិទ្យាល័យចុឡាលុងករណ៍បានធ្វើយុទ្ធនាការមួយ ក្រោមឈ្មោះថា «ស្លៀកពាក់ឯកសណ្ឋាននិស្សិតឲ្យត្រូវរបៀប រក្សាកិត្តិ អ្នកចុឡា។» ដើម្បីឲ្យនិស្សិតសាលានេះនាំគ្នាស្លៀកពាក់ឲ្យបានត្រឹមត្រូវ។
បើនិយាយពីរឿងតែងខ្លួន លេងខ្លួនមិនបាច់និយាយទេ បងប្អូនពូមីងមាយាយតា មីនំមីនាងអើយ! សិស្សនិស្សិតសាលាថៃនេះ មិនថាសាលាជាសាលាណាទេ ទាំងប្រុសទាំងស្រីទាំងហ្កេហ៍ទាំងខ្ទើយ គឺស្មើដៃគ្នាទាំងអស់ហ្នឹង ម្នាក់ៗមករៀន ដូចមកដើរម៉ូដ។ អ្នកខ្លះទៅស្លៀកខោរឹបអាវរាង ស្លៀកសំយ៉ះចេញលីអូក៏មាន អើយ គ្រប់បែបគ្រប់បទអាទាំងអស់ហ្នឹងឯង។
ឥឡូវនេះនៅក្នុងបរិវេណសាលា គេបានដាក់ប៉ុស្ទើ គ្រប់កន្លែងទាំងអស់នឹងដើម្បីឲ្យពួកបណ្ដាអស់លោកនិស្សិតទាំងអស់គាត់បានដឹងខ្លួនខ្លះ។ អាទិត្យមុនហ្នឹងទៅសាលាឃើញប្លែកក៏ឆ្លៀតថតយកមកឲ្យបងប្អូននៅទីនេះ ជួយមើលលេង។ ផ្ទាំងប៉ុស្ទើទាំងអស់មាន៤ឯណោះ សាកល្បងមើលមើល៍៖




__________________________________________
ប្រកាសទាក់ទង៖
១. ទឹកភ្លៀងលិចចុឡាមហាវិទ្យាល័យ
២. ខ្លីៗពីចុឡា មហាវិទ្យាល័យ
៣. បរិយាកាសសាលាខ្ញុំ
៤. តភាគពីនេះពីនោះ ពីចុឡាមហាវិទ្យាល័យ
យាយនិងតាដាំសណ្ដែកដាំល្ង ខែ សីហា 28, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, ពីនេះពីនោះ, រឿងនិទាន.6 comments
យាយនិងតាដំសណ្ដែកដាំល្ងឲ្យចៅចាំ។
ចៅមិនចាំ ក្អែកមកស៊ីសណ្ដែកស៊ីល្ង។ យាយមកយាយជេរ តាមកតាវាយ។
ចៅយំទៅរកនាយព្រាន សុំឲ្យនាយព្រានទៅបាញ់អាក្អែក។
នាយព្រានប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកកណ្ដុរ សុំឲ្យកណ្ដុរទៅកាត់ខ្សែធ្នូរបស់នាយព្រាន។
កណ្ដុរប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកឆ្មា សុំឲ្យឆ្មាទៅខាំកណ្ដុរ។
ឆ្មាប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកឆ្កែ សុំឲ្យឆ្កែទៅខាំឆ្មា។
ឆ្កែប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកញញួរ សុំឲ្យញញួរទៅវាយក្បាលឆ្កែ។
ញញួរប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកភ្លើង សុំឲ្យភ្លើងទៅដុតញញួរ។
ភ្លើងប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកទឹក សុំឲ្យទឹកទៅលត់ភ្លើង។
ទឹកប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកច្រាំង សុំឲ្យច្រាំងទៅបាក់សង្កត់ទឹក។
ច្រាំងប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរកដំរី សុំឲ្យដំរីទៅវាយបំបាក់ច្រាំង។
ដំរីប្រាប់ថា “ មិនមែនការងារអ្វីរបស់អញ” ។
ចៅយំទៅរករុយ សុំឲ្យរុយទៅរោមភ្នែកដំរី។
រុយប្រាប់ថា … “ យល់ព្រម… ចាំយើងទៅរោមភ្នែកដំរីឲ្យ” ។
រុយហោះទៅរោមភ្នែកដំរី។
ដំរីប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅវាយបំបាក់ច្រាំង” ។
ដំរីរត់ទៅវាយបំបាក់ច្រាំង។
ច្រាំងប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅបាក់សង្កត់ទឹក” ។
ច្រាំងកំពុងទៅបាក់សង្កត់ទឹក។
ទឹកប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅលត់ភ្លើង” ។
ទឹកកំពុងទៅលត់ភ្លើង។
ភ្លើងប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅដុតញញួរ” ។
ភ្លើងចេញទៅរកញញួរ។
ញញួរប្រាប់ថា “ កុំធ្ចើខ្ញុំអី ចាំខ្ញុំទៅវាយក្បាលឆ្កែ” ។
ញញួរកំពុងរៀបនឹងវាយក្បាលឆ្កែ។
ឆ្កែប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅខាំឆ្មា” ។
ឆ្កែកំពុងទៅខាំឆ្មា។
ឆ្មាប្រាប់ថា “ កុំធ្វើខ្ញុំអី ចាំខ្ញុំទៅខាំកណ្ដុរ” ។
ឆ្មាកំពុងទៅខាំកណ្ដុរ។
កណ្ដុរប្រាប់ថា “ កុំធ្វើខ្ញុំអី ខ្ញុំកំពុងទៅកាត់ខ្សែធ្នូរបស់នាយព្រាន” ។
កណ្ដុរកំពុងកាត់ខ្សែធ្នូរបស់នាយព្រាន។
នាយព្រានប្រាប់ថា “ កុំធ្វើខ្ញុំអី ខ្ញុំកំពុងទៅបាញ់អាក្អែក” ។
នាយព្រានទើបលើកធ្នូបាញ់ទៅលើផ្ទៃមេឃ ជាហេតុធ្វើឲ្យអាក្អែកមិនហ៊ានមកស៊ីសណ្ដែកស៊ីល្ង។
យាយមកយាយក៏មិនជេរ តាមកតាក៏មិនវាយ៕
ប្រែពីរឿងនិទានថៃសម្រាប់កុមារ “ ยายกะตาปลูกถั่วปลูกงา”
_______________________________________________
អានរឿងនិទានផ្សេងទៀត ចុចទីនេះ
តំណាលរង្វង់មូលក្បាលថ្នល់ ខែ សីហា 27, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.22 comments
បាត់ហើយ! បាត់ហើយ! រង្វល់មូលនាគព័ន្ធក្បាលថ្នល់។ សម្រាប់លោកអ្នកដែលរស់នៅទីក្រុងភ្នំពេញ ប្រហែលជាស្គាល់ហើយ រង្វល់មូលក្បាលថ្នល់ បែងចែកក្រុងភ្នំពេញឆ្ពោះទៅក្រុងតាខ្មៅ និងឡើងស្ពានព្រះមុនីវង្ស ឆ្ពោះទីច្បារអំពៅនោះ។
តាមដំណឹងល្ហៀងៗពីក្រុងភ្នំពេញមក រង្វង់មូលជាប្រវត្តិសាស្ត្រ សំណល់ខ្មោចសង្គមរាស្ត្រនិយម បានត្រូវរំលើងជាស្ថាពរហើយ ដើម្បីទុកកន្លែងនេះធ្វើជាស្ពានអាកាសថ្មីមួយ ឬអ្វីដែលគេហៅថាសំណង់ថ្មីទាន់សម័យ បែបជឿនលឿន គឺសង់ស្ពានអាកាស sic
មានអ្នកមួយចំនួនដែលធ្លាប់ជិះកាត់រាល់ថ្ងៃឃើញមុខ ឃើញមាត់រង្វង់មូលនេះ ជាពិសេសបងៗម៉ូតូឌុប ច្បាស់ជានឹកស្ដាយមិនតិចទេ ធម្មតារបស់ធ្លាប់ឃើញរាល់ថ្ងៃតែងតែនឹក តែងតែរឭកគ្នាជាធម្មតា។ ពេលនេះ រូបំ អនិច្ចំ អនត្ដា ហើយ រង្វង់មូលក្បាលថ្នល់ គ្រាន់ជារឿងតំណាលប៉ុណ្ណោះ។
ដោយដឹងពីអ្វីដែលនឹងកើតឡើងនេះ ឆ្លៀតឱកាសទៅស្រុកខ្មែរកាលពីខែមេសាកន្លងទៅនោះ ខ្ញុំបានថតរូបរង្វង់មូលនេះ ច្រើនសន្លឹកដែរ ដើម្បីទុកគ្រាន់ប្រាប់កូន
ដឹងអីថាង៉ៃក្រោយរូបរបស់ខ្ញុំទាំងនោះ អាចប្រកាសដាក់លក់បាយ ធ្វើសេដ្ឋីម៉ង !ឡ!


គម្រោងស្ពានអាកាសថ្មីរបស់សាលារាជធានីភ្នំពេញដែលត្រូវសង់ពីលើអតីតរង្វង់មូលក្បាលថ្នល់
________________________________________________
អានផងដែរ៖
១. នាគក្បាលថ្នល់រលាយខ្លួនពីថ្ងៃនេះទៅហើយ
២. ថ្ងៃនេះសម្ពោធស្ពានព្រះមុនីវង្សថ្មី
ជាតិថៃថ្ងៃនេះ ខែ សីហា 26, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, បរិយាយថ្ងៃនេះ.13 comments

មួយក្រុមស្លៀកពាក់សធ្វើបុណ្យដាក់បាត្រ ឯមួយក្រុមទៀតស្លៀកពាក់ខ្មៅកាន់ទុក្ខ និងព្រមទាំងស្ទើរពើបប្រយុទ្ធគ្នា ទាំងនេះ ជាអ្វីដែលបានកើតឡើងនៅស្រុកថៃថ្ងៃនេះ។
ថ្ងៃនេះ ២៦ សីហា ២០០៩ ខួបកំណើតទៀតហើយ របស់ នាយ ប៉្រេម តិណសូលានន្ទ អតីតនាយករដ្ឋមន្ត្រីថៃ និងបច្ចុប្បន្នជាទីប្រឹក្សាព្រះចៅផែនដីថៃ ភូមិពល អតុល្យតេជ។ នាយ ប៉្រេម តិណសូលានន្ទ ដែលជារដ្ឋបុរសថៃផងនោះ គឺជាអ្នកដែលគេជឿជាក់ថា មានឥទ្ធិពល អ្នកដែលស្ថិតនៅពីក្រោយរដ្ឋប្រហារឆ្នាំ២០០៦ ទម្លាក់លោកអតីតនាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ។ សម្រាប់ពួកអ្នកគាំទ្រលោក ទក្សិណ ឬពួកអាវក្រហមនោះ ប៉្រេម គឺជាសត្រូវលេខមួយដែលគេត្រូវប្រឈម។ sic
សម្រាប់ជាតិថៃថ្ងៃនេះ គ្មានអ្វីដែលក្រៅពីការបែកបាក់សង្គមដ៏ខ្លាំងមហិមា រវាងក្រុមម្ខាង និងក្រុមម្ខាងទៀតនោះទេ។ សភាពការណ៍ប្រហែលជាមិនងាយចប់ងាយៗទេ ក្រុមអាវក្រហម ដែលគាំទ្រអតីតនាយករដ្ឋមន្ត្រី ទក្សិណ នោះ ប្រកាសនឹងបន្តការប្រឆាំងបន្តទៀត ជាពិសេសបណ្ដេញនាយករដ្ឋមន្ត្រីវ័យក្មេងមុខឌឺ អភិសិទ្ធិ វេជ្ជាជីវៈ នាយករដ្ឋមន្ត្រីដែលឡើងដោយសារយសស័ក្ដិការិយាធិបតេយ្យ ដែលអះអាងដោយពួកអាវក្រហម។
ថៃ ថ្ងៃនេះ ប្រហែលជាអស់អីអួតពិភពលោកហើយ ជាអតីតជាតិមួយដែលមិនធ្លាប់រងអាណានិគម, ជាតិឯករាជ្យ, សន្តិភាព និងសាមគ្គីភាពនោះ sic។ ចាំមើលល្ខោនថៃ នឹងបញ្ចប់ដោយបែបណា?
____________________________________________________
អានផងដែរ៖
១. ហេពភី បើរ្សដេយ៍ មីស្យើ ទក្សិណ
២. ហេពភី បើរ្សដេយ៍ នាយ អភិសិទ្ធិ
កម្សត់ណាស់ខ្ញុំ ខែ សីហា 26, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.12 comments
ដោយរវល់ពេក និងណាមួយខ្ជិលផង អាហារពេលល្ងាចខ្ញុំម្សិលមិញ និងអាហារថ្ងៃត្រង់ខ្ញុំថ្ងៃនេះ គឺសាច់ជ្រូកអាំងជាមួយបាយសសុទ្ធ ពីរពេលហើយ
។ ហេងវិញ ថ្ងៃមិញឃើញមានស្វាយមួយដែលនៅទូរទឹកកក! កម្សត់ដល់ហើយ!





