jump to navigation

បាត់​ខោ ខែ សីហា 2, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ភាសា​មន, អំពីសុភ័ក្ត្រ.
trackback

បឋម​សូម​អភ័យ​ទោស​មិត្រ​អ្នក​អាន​ផង​ប្រសិន​បើ​ប្រកាស​នេះ​មាន​ភាព​មិន​សមរម្យ​ចំពោះ​ប្រិយមិត្រ! តាម​ពិត​វា​គ្មាន​អ្វី​គួរ​ពិសេស​នឹង​យក​មក​ដាក់​ជា​ប្រកាស​ទេ តែ​ខ្ញុំ​គ្រាន់​វា​ហួស​ចិត្ត​ចំពោះ​ព្រឹត្តិការណ៍​នេះ ដែល​វា​កើត​ឡើង​ចំ​តែ​កន្លែង​ដដែល។

កាល​ពី​រយៈ​កាល​ដែល​ខ្ញុំ​ទៅ​ប្រទេស​ភូមា​នោះ គឺ​ខ្ញុំ​បាន​ទៅ​ដេក​នៅ​ទីក្រុង​ធំ​ៗ​របស់​ប្រទេស​នេះ​ចំនួន​៩​យប់។ គឺ​៣​យប់​នៅ​រ៉នកុន, ៣​យប់​នៅ​បាកាន និង​៣​យប់​ទៀត​នៅ​ឯ​មន្ដលេះ។ សណ្ឋាគារ​ដែល​ខ្ញុំ​ទៅ​ដេក​នៅ​ទីក្រុង​ទាំង​៣​នេះ សុទ្ធ​តែ​ប្រភេទ​សណ្ឋាគារ​ធំ​ៗ​របស់​ប្រទេស​នេះ (គាត់​ថា​ផ្កាយ​៥ តែ​មើល​ទៅ​មិន​មែន​ផ្កាយ​ប្រាំ​ឯណា​ទេ)។

ពីរ​យប់​ដំបូង​ខ្ញុំ​ត្រូវ​ដេក​នៅ​សណ្ឋាគារ​មួយ​របស់​អតីត​វិនិយោគិន​ជប៉ុន​ និង​ក្រោយ​មក​កាន់​កាប់​ដោយ​ជន​ជាតិ​ថៃ​ឈ្មោះ​សណ្ឋាគារ Chatrium។ ជា​ទូទៅ​ពេល​គេង ខ្ញុំ​តែង​តែ​ស្លៀក​ខោ​ចែវ​ ដ្បិត​វា​ត្រជាក់​ពេល​ទៅ​ក្រៅ​ប្រទេស​ម្ដង​ៗ ច្នេះ​ឯង​ខោ​ចែវ​សំណប់​ចិត្ត​ខ្ញុំ​ដែល​ទិញ​វា​អស់​ប្រមាណ​​ជិត​១០​ឆ្នាំ​ហើយ ក៏​បាន​ទៅ​ភូមា​ជាមួយ​ខ្ញុំ​ដែរ :D

នៅ​ក្រុង​រ៉នកុន​ទាំង​ពីរ​យប់​នោះ ខ្ញុំ​ស្លៀក​គាត់​ដេក​ទាំង​ពីរ​យប់ រួច​ប្រមូល​ដាក់​វ៉ាលីស​ដើម្បី​ឡើង​យន្តហោះ​មក​ក្រុង​បាកាន​នៅ​យប់​ថ្ងៃ​ទី​៣។ ស្រាប់​តែ លោក​អើយ យប់​នោះ ខ្ញុំ​រុក​រក​ក្នុង​វ៉ាលីស​ដើម្បី​យក​ខោ​មក​ស្លៀក​រក​មិន​ឃើញ​សោះ វា​មិន​សម​ភ្លេច​នៅ​សណ្ឋាគារ​ឯ​រ៉នកុន​សោះ ដ្បិត​ខ្ញុំ​បាន​ឆេក​គ្រប់​ទិស​ទី​ហើយ មុន​នឹង​ចេញ​ពី​សណ្ឋាគារ​នោះ​មក រឿង​អី​នៅ​តែ​ភ្លេច​ខោ​បាន? ដោយ​សារ​រក​មិន​ឃើញ​ក៏​មិន​ទុក​ចិត្ត​ខ្លួន​ឯង ហើយ​ថា​ភ្លេច​ក្នុង​សណ្ឋាគារ​នៅ​រ៉នកុន​ទៅ​ចុះ មិន​អី​ទេ ព្រោះ​នៅ​ថ្ងៃ​ចុង​ក្រោយ​នឹង​ត្រូវ​ទៅ​ដេក​នៅ​សណ្ឋាគារ​នោះ​មួយ​យប់​ទៀត​ចាំ​សួរ​គេ​មើល៍​ក្រែង​គេ​បាន​ឃើញ។

នៅ​យប់​ថ្ងៃ​ចុង​ក្រោយ​របស់​ខ្ញុំ​នៅ​ប្រទេស​ភូមា ខ្ញុំ​បាន​មក​ដេក​សណ្ឋាគារ Chatrium នេះ​ម្ដង​ទៀត។ មិន​ភ្លេច​ទេ មក​ដល់​សណ្ឋាគារ​ក៏​សួរ​ទៅ​អ្នក​ទទួល​ភ្ញៀវ ពួក​គាត់​ក៏​ចាត់​ចែង​សួរ​អ្នក​សម្អាត​បន្ទប់​ក្រែង​គេ​បាន​ប្រទះ តែ​ចម្លើយ​គឺ​សេរ៉ូ ពួក​គាត់​គ្មាន​បាន​ឃើញ​សូម្បី​តែ​ស្រមោល​ខោ​ចែវ​របស់​ខ្ញុំ​នេះ :D អឺ​! បាត់​ក៏​បាត់​ចុះ អរគុណ​ហើយ។

យប់​ថ្ងៃ​ចុង​ក្រោយ​នៅ​ប្រទេស​ភូមា សប្បាយ​ដល់​ក​ហើយ នាំ​គ្នា​ច្រៀង​ការ៉ាអូខេ និង​ផឹក​ស្រា​ឡើង​ទន់​រៀង​ៗ​ខ្លួន ម៉ោង​ប្រមាណ​ជាង​១​ទើប​បាន​ចូល​បន្ទប់​ដេក។ ដោយ​សារ​ស្រវឹង​ស្រឿង​ៗ​ផង គ្មាន​បាន​មុជ​ទឹក គ្មាន​បាន​លុប​មុខ​អី​ទេ​ខ្ញុំ​មក​ដល់​បន្ទប់​ស្រាត​ខោ​ចេញ​ដេក​លក់​ទល់​ភ្លឺ។ ព្រឹក​ឡើង​ ត្រូវ​រៀប​ចំ​អីវ៉ាន់​ដើម្បី​ទៅ​ព្រលាន​យន្តហោះ​ចាក​ចេញ​ពី​ប្រទេស​ភូមា។ អ្វី​ដែល​ចំឡែក​នោះ អស់​លោក​អ្នក​សព្វសាធុ​ជន​ទាំង​ឡាយ ខ្ញុំ​បាត់​ខោ​មួយ​ទៀត​ហើយ​នៅ​សណ្ឋាគារ​នេះ ខោ​លីអូ​ប៊ុកស៊ើ ដែល​ដោះ​ចេញ​ពី​យប់​មុន​ដេក​។ ខ្ញុំ​ចាំ​ច្បាស់​ណាស់​ថា​បាន​ដោះ​ដាក់​លើ​គ្រែ​នេះ មុន​ដេក តែ​ព្រឹក​ឡើង​ប្រមូល​របស់​របរ​ដាក់​វ៉ាលីស​មិន​ឃើញ​ខោ​មួយ​នោះ​សោះ បើ​ទោះ​បី​ខ្ញុំ​ប្រមូល​រលាស់ សព្វ​អស់​ទាំង​ពិនិត្យ​មើល​លើ​គ្រែ ក្រោម​គ្រែ បាត់​ស្រមោល​ឈឹង​តែ​ម្ដង។

ខ្ញុំ​គិត​ថា​វា​ជា​ហេតុ​ភេទ​អស្ចារ្យ​ពេក​ដែល​ដេក​នៅ​ទី​នេះ​២​ដង​បាត់​ខោ​ទាំង​ពីរ​ដង ចុះ​ម្ដេច​ទាំង​នៅ​បាកាន និង​មន្ដលេះ ទាំង​៦​យប់​មិន​បាត់​អី​សោះ​ចឹង? ហាហា… ចឹង​ហើយ​បាន​ខ្ញុំ​សរសេរ​នៅ​ទី​នេះ ព្រោះ​វា​ហួស​ចិត្ត​ខ្លួន​ឯង​ពេក។ សូម​អភ័យ​ផង! ខោ​ទាំង​ពីរ​នេះ ខ្ញុំ​ទិញ​នៅ​ផ្សារ​ទួល​ទំពូង​ ដោយ​ខោ​ចែវ​ធ្លាប់​បាន​ទៅ​គ្រប់​ប្រទេស​ទាំង​អស់​ ដែល​ខ្ញុំ​បាន​ទៅ គឺ ខ្ញុំ​តែង​ទែ​ដាក់​គាត់​ទៅ​ជាមួយ​មិន​ដែល​ខាន​ទេ​អស់​ជាង​ពេល​​ជិត​១០​ឆ្នាំ​ហើយ ចំណែក​ឯ​ប៊ុកស៊ើ​នោះ ទើប​ទិញ​មិន​ដល់​៥​ខែ​ទេ ហេហេ… នឹក​ទៅ​ចង់​សើច!


ខោ​ចែវ​ព័ណ៌​ខៀវ​នេះ​ឯង​ដែល​បាត់ រូប​នេះ​ថត​ព្រឹក​ថ្ងៃ​ទី​២​នៅ​ប្រទេស​ភូមា យប់​ដំបូង​ស្លៀក​ដេក ព្រឹក​ឡើង​ចេញ​ទៅ​ក្រៅ​ថត​រូប​មើល​ទេសភាព​ក្រុង​ភូមា ម៉ោង​ប្រមាណ​៦​ព្រឹក ស្អែក​ឡើង​បាត់​ខោ​នេះ​តែ​ម្ដង ហេហេ…

______________________________________________________
អាន​ផង​ដែរ
១. ទៅ​ភូមា
២. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​១
៣. ដំណើរ​កម្សាន្ត​ទៅ​ប្រទេស​ភូមា ភាគ​៩

វិចារ»

1. សាយ័ន្ត - ខែ សីហា 3, 2009

ប្រយ័ត្នគេយកទៅធ្វើស្នេហ៏ទៅ!

2. សុវុឌ្ឍី - ខែ សីហា 3, 2009

អីយ៉ាបាត់លីអូទៀត ប្រយ័ត្នជាប់ស្នេហ៍គេមែនទៅ ហេហេ :D

3. សុភ័ក្ត្រ - ខែ សីហា 3, 2009

មោ​វិញ​យូរ​ហើយ មិន​ឃើញ​ជាប់​អី​ហង :p

4. ធារ៉ា - ខែ សីហា 3, 2009

ខ្ញុំសង្ស័យតែ……………. :lol: :lol:

សុភ័ក្ត្រ - ខែ សីហា 3, 2009

សង់សៃ​ឆ្អី? ម៉េច​មិន​បង្ហើយ​រ៉េ!

5. ជីវិតអមតៈ - ខែ សីហា 3, 2009

ប្រហែលស្រវឹងពេក គេស្រាតយកអត់ដឹងខ្លួនកូននេះ… :D

6. រជ្ជនី​ - ខែ សីហា 3, 2009

សង្ស័យ​មាន​អ្នក​រោគ​ចិត្ត​លួច​ដឹង​?!​
:D

7. សុភា - ខែ សីហា 3, 2009

ធ្លាប់​ទៅ​ធ្វើ​ស្តារ​នៅ​ក្រុម​ហ៊ុន​មួយ​ជា​មួយ​ពូ​ម៉ាត់​ដាចគាត់​ថា ពេល​ផឹក​ស៊ី​បាត់​អី​បាត់​ទៅ កុំ​អោយ​តែ​បាត់​ខ្សែ​ក្រវាត់(ប្រហែល​ជា​ដោះ​ចេញ​ពេល​ចូល​បន្ទប់​ទឹ) មក​ផ្ទះ​វិញ​ច្បាស់​ជា​ពីរ​ពិល​ទាំង​ព្រឹក​ហើយ។ ហើយ​ដល់​អ្នក​បាត់​ខោរ​ចឹង មិន​ដឹង​ប៉ុន្មាន​ពិល​ទេ ហេហេ :lol:

សុភ័ក្ត្រ - ខែ សីហា 3, 2009

ហាហា…

8. rainbowpig - ខែ សីហា 3, 2009

សង្ស័យតែទៅកន្លែងផ្សេង ភ្លេចទេដឹងហ្អី? ព្រោះស្រវឹងដល់កហើយហ្នឹង។ ដល់ត្រលប់មកបន្ទប់វិញ ភ្លេចស្លៀកមកតាម។ ហាហាហា

សុភ័ក្ត្រ - ខែ សីហា 3, 2009

ចេះ​តែ មាន​ម៉ង :D

9. hanumanking - ខែ សីហា 4, 2009

ចុះអ្នកណាក៏អត់ឃ្លាន ម្លេះ ហ្ន គ្រាន់តែខោចែវ ក៏លួចដែរ ?

10. ទឹម បឿន - ខែ សីហា 5, 2009

ស្រី​ស្នេហ៍​ច្រឡំ​ស្លៀក​ទៅ​ទេ​ដឹង ហាហា