jump to navigation

សាវតារ​ត្រកូល «អភ័យវង្ស» ថ្ងៃ អាទិត្យ 6 ខែកញ្ញា 2009

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

កកន៖ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​សីហា ឆ្នាំ​២០០៩ នេះ ខ្ញុំ​បាន​ចុះ​ប្រកាស​មួយ​ឈ្មោះ​ថា នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ គឺ​នាយ​ ខួង អភ័យវង្ស។ ថ្ងៃ​នេះ ខ្ញុំ​សូម​លើក​ប្រកាស​មួយ​ទៀត ទាក់​ទង​នឹង​ត្រកូល​អភ័យវង្ស​នេះ ដែល​ជា​ត្រកូល​មួយ​ធ្លាប់​គ្រប់​គ្រង​បាត់ដំបង​អស់​ជា​ច្រើន​ជំនាន់ ឬ​ដែល​អ្នក​មួយ​ចំនួន​បាន​ចាត់​ទុក​ថា​ជា​ត្រកូល​ក្បត់​ជាតិ​ខ្មែរ។ ខ្ញុំ​បាន​ប្រែ​អត្ថបទ​នេះ​ចេញ​ពី​ភាសា​ថៃ ឈ្មោះ สกุลอภัยวงศ์។ ប្រកាស​នេះ គ្មាន​បំណង​អ្វី​ក្រៅ​ពី​ផ្ដល់​ជា​ចំណេះ​ដឹង​សម្រាប់​ខេមរជន ទាក់​ទង​បន្ថែម​នឹង​ត្រកូល «អភ័យវង្ស» នេះ​តែ​ប៉ុណ្ណោះ។ សូម​អញ្ជើញ​អាន។

ត្រកូល «អភ័យវង្ស»

ត្រកូល​ «អភ័យវង្ស» ដើម​នាម​ត្រកូល អភ័យវង្ស គឺ​ពញា​យមរាជ (បែន) ដែល​ជា​មេទ័ព​ទី​១ របស់​សម្ដេច​ព្រះ​ចៅ​តាកស៊ីន​មហារាជ និង​ព្រះបាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក មហា​រាជ។ នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទ​សម្ដេច​ព្រះ​ចៅ​តាកស៊ីន ទ្រង់​មាន​ព្រះ​បរម​រាជ​ឱង្ការ​បញ្ជា​លើក​ទ័ព​ទៅ​ជួយ​ខ្មែរ ពី​​ការ​រុករាន​របស់​យួន ដោយ​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក នៅ​គ្រា​ដែល​ព្រះ​អង្គ​គ្រង​ព្រះ​ឥស្សរិយយស​ជា ចៅ​ពញា​មហា​ក្ស័ត្រិយ៍​សឹក ជា​មេ​ទ័ព​ធំ ហើយ​ដែល​ទ្រង់​បាន​សុំ​ខ្លួន​ពញា​យមរាជ (បែន) ទៅ​ជាមួយ ដោយ​ជា​នាយ​ទាហាន​ថ្វី​ដៃ​ល្អ។ នៅ​ពេល​ស្ដេច​នាំ​កង​ទ័ព​ទៅ​ដល់​ស្រុក​កម្ពុជា​ហើយ ពញា​ស័គ្គ បាន​ក​ក្បត់​ឡើង​នៅ​ក្រុង​ធន​បុរី ចៅ​ពញា​មហា​ក្ស័ត្រិយ៍​សឹក ត្រូវ​ប្រញាប់​នាំ​ទ័ព​ត្រឡប់​មក​វិញ ដើម្បី​បង្ក្រាប​ពួក​ក្បត់ ចំណែក​នៅ​ឯ​កម្ពុជា​វិញ​បាន​ទុក​ឲ្យ​ពញា​យម​រាជ (បែន) ជា​អ្នក​រក្សា។ នៅ​មិន​យូរ​ក្រោយ​មក នៅ​ពេល​ស្ដេច​បាន​ឡើង​សោយ​រាជ្យ​សម្បត្តិ​ជា​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ហើយ ចំណែក​ឯ​ពញា​យមរាជ (បែន) ក៏​នៅ​ជាប់​រាជការ​ឯ​ស្រុក​កម្ពុជា​ដដែរ។

ត​មក អ្នក​អង្គ​ អេង ព្រះ​រាជ​បុត្រា​​ខ្មែរ គ្រា​នោះ​នៅ​មាន​អាយុ​ត្រឹម​តែ​៥​ខួប​នៅ​ឡើយ ជា​អ្នក​ដែល​មាន​សិទ្ធិ​ឡើង​សោយ​រាជ្យ​សម្បត្តិ​ខ្មែរ ពញា​យមរាជ (បែន) គិត​ថា បើ​ទុក​ឲ្យ​នៅ​ទី​នោះ នឹង​កើត​មាន​ការ​វាយ​សម្លាប់​គ្នា​ទៀត ទើប​ឲ្យ​ពញា​ខ្មែរ និង​ខុន​ណាង​ថៃ​ឃុំ​ខ្លួន​អ្នក​អង្គ អេង យក​មក​ថ្វាយ​ដល់​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក នៅ​ឯ​ក្រុង​រតនកោសិន្ទ្រ ដែល​ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា ក៏​បាន​ទ្រង់​ទទួល​អ្នក​អង្គ អេង​ជា​រាជ​បុត្រ​ធម៌ និង​មាន​ព្រះ​បរម​រាជ​ឱង្ការ ឲ្យ​តំឡើង​យស​របស់​ពញា​យមរាជ (បែន) ជា​ពញា​អភ័យ​ភូបេស្ស (បេន) និង​ឲ្យ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​ខ្មែរ។

បន្ទាប់​ពី​នោះ ដោយ​ហេតុ​ផ្នែក​ការ​គ្រប់​គ្រង ទើប​បាន​មាន​ការ​បែង​ការ​គ្រប់​គ្រង​ដែន​ដី​ខ្មែរ ចេះ​ជា​មណ្ឌល​ទាំង​អស់​៥​មណ្ឌល ដោយ​ហៅ​ថា «មណ្ឌល​បូព៌ា» គឺ​មាន៖ ព្រះ​ដំបង, សៀម​រាដ្ឋ, ស្រីសោផុន, មង្គល​បុរី និង​រៈសឺ ដោយ​ទាំង​អស់​មាន​ឋានៈ​ជា​ខែត្រ និង​ដាក់​រួម​ជា​ចំណុះ​អាណាចក្រ​ស្យាម ដែល​ត្រកូល​អភ័យវង្ស​បាន​ទទួល​ត្រួត​ត្រា​បម្រើ​ផែន​ដី​ជា​អ្នក​គ្រប់​គ្រង​ត​រហូត​មក​ដល់​រជ្ជ​សម័យ​របស់​ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ ចៅ​យូហួ ក៏​ជា​នាទី​របស់​ចៅ​ពញា​កថា​ថនធរណិន្ទ្រ (យា) និង​ចៅ​ពញា​អភ័យ​ភូបេស្ស (ឈុំ អភ័យវង្ស) បិតា​របស់​នាយ ខួង អភ័យវង្ស នាយក​រដ្ឋ​មន្ត្រី​ទី​៤ របស់​ថៃ ជា​អ្នក​រក្សា​ការ​ខុស​ត្រូវ​រហូត​ដល់​រាជ​អាណាចក្រ​ស្យាម​បាត់​បង់​ដែន​ដី​ចំណែក​នេះ​ទៅ​ឲ្យ​បារាំង​សេស នៅ​ក្នុង​ព.ស.​២៤៥០ (គ.ស.​១៩០៧)។ ហេតុ​ដូច​នេះ តាំង​ពី​ការ​ត​វង្ស​ត្រកូល​មក​ពី​រជ្ជកាល​ទី​១ រហូត​ដល់​ចុង​រជ្ជកាល​ទី​៥ ដែល​ការ​ផ្សំ​ផ្គុំ​រវាង​ត្រកូល​ថៃ ជាមួយ​ខ្មែរ​របស់​អ្នក​រួម​ត្រុកូល​អភ័យវង្ស​នេះ រហូត​ដល់​ថ្នាក់​មិន​អាច​បែង​ចែក​ឲ្យ​បាន​ច្បាស់​លាស់។

បុគ្គល​ក្នុង​ត្រកូល​នេះ ដែល​មាន​ឈ្មោះ​បោះ​សំឡេង

  • ចៅ​ពញា​អភ័យភូបេស្ស (ឈុំ អភ័យវង្ស)
  • ព្រះ​នាង​ចៅ​សុវទនា ព្រះ​វររាជទេវី
  • លេខា អភ័យវង្ស
  • ហ្មម​ហ្លួង ពូងរយ អភ័យវង្ស
  • ខួង អភ័យវង្ស
  • ត្រីដាវ អភ័យវង្ស
  • អសវិន អភ័យវង្ស

កកន៖
១. នៅ​ពេល​សៀម​គ្រប់​គ្រង​ខែត្រ​បាត់ដំបង​នេះ សៀម​បាន​ផ្លាស់​ហៅ​ខែត្រ​បាត់ដំបង​ជា ខែត្រ​ព្រះ​ដំបង (ថៃ៖พระตะบอง)។ សូម​អាន​ប្រកាស រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម
២. នៅ​ពេល​សៀម​គ្រប់​គ្រង​ខែត្រ​សៀមរាប​​នេះ សៀម​បាន​ផ្លាស់​ហៅ​ខែត្រ​សៀមរាប​ជា ខែត្រ​សៀម​រាដ្ឋ (ថៃ៖เสียมราฐ) ប្រែ​ថា ទឹក​ដី ឬ​រដ្ឋ​របស់​ស្យាម
៣. ស្រីសោផុន (ថៃ៖ ศรีโสภณ) គឺ​ជា​ឈ្មោះ​តំបន់​មួយ​ (សិរីសោភ័ណ្ឌ) ដែល​សៀម​បាន​លើក​ឋានៈ​ជា​ខែត្រ។ ក្រោយ​មក​ខ្មែរ​បាន​ហៅ​ក្លាយ​តាម​សំនៀង​សៀម​​ជា ស៊ីសុផុន។ នៅ​ពេល​បាត់ដំបង​បាន​មក​ខ្មែរ​គ្រប់​គ្រង​វិញ ស៊ីសុផុន ឬ​សេរីសោភ័ណ្ឌ​ នេះ បាន​ក្លាយ​ជា​ស្រុក​មួយ បច្ចុប្បន្ន​រាជការ​ខ្មែរ​បាន​តំឡើង​ឋានៈ​ជា​ក្រុង
៤. សៀម​បាន​លើក​ស្រុក​មង្គល​បុរី (ថៃ៖ มงคลบุรี) ជា​ខែត្រ។ បច្ចុប្បន្ន​ជា​ស្រុក​មួយ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា
៥. ​រៈសឺ (ថៃ៖ ระสือ) នេះ អ្នក​ប្រែ​មិន​ជ្រាប​ប្រវត្តិ​ទេ

_____________________________________________________
អានបន្ថែម
១. នាយករដ្ឋមន្ត្រីថៃ ដែលមានកំណើតខ្មែរ
២. រឿងរ៉ាវបាត់ដំបងក្នុងទស្សនៈសៀម
៣. ព្រះអង្គ អេង
៤. ព្រះអង្គ អេង (ចប់)
៥. រាជបុត្រីថៃឈាមខ្មែរចូលទិវង្គត
៦. History of Battambang
៧. ក្រុងស្យាមចាត់ព្រះរាជពិធីបុណ្យរំលាយព្រះសពអតីតបុត្រីស្ដេចថៃដែលមានឈាមខ្មែរ

About these ads

មតិ»

1. រង្សី, កូនរមាសតូច - ថ្ងៃ ចន្ទ 7 ខែកញ្ញា 2009

ខ្ញុំធ្លាប់លឺឳពុខ្ញុំនិយាយថាមាននាយករដ្ឋមន្រ្តីម្នាក់ទៀតឈ្មោះ សារិទ្ធ ថានារ៉ាត់ ក៏ចេញពីត្រកូលនៅក្នុងខេត្តបាត់ដំបងដែរ..តើបងអាចបង្ហាញប្រវត្តិបានដែររឺទេ?

សុភ័ក្ត្រ - ថ្ងៃ ចន្ទ 7 ខែកញ្ញា 2009

រង្សី, កូនរមាសតូច ប្រហែល​ជា​ច្រឡំ​ទេ​ដឹង? បើ​តាម​ខ្ញុំ​អាន​ប្រវត្តិ​គាត់ លោក ស្ឫស្ដិ៍ ធនៈរ័ជត៍ (สฤษดิ์ ธนะรัชต์) មិន​មែន​មាន​កំណើត​ឬ​ត្រកូល​អ្នក​បាត់ដំបង​ទេ គាត់​ជា​អ្នក​កំណើត​ឈាម​លាវ (ម្ដាយ​គាត់​ជនជាតិ​លាវ កើត​នៅ​ខេត្ត​មុកតាហារ) ហើយ​​លោក​កើត​នៅ​បាងកក។

2. រង្សី, កូនរមាសតូច - ថ្ងៃ ចន្ទ 7 ខែកញ្ញា 2009

Bong Sopheak, please disable my second comment….please as soon as possible….

3. រមាស - ថ្ងៃ ចន្ទ 7 ខែកញ្ញា 2009

thanks so much….

4. engsamnang - ថ្ងៃ ចន្ទ 7 ខែកញ្ញា 2009

ត្រកូលអភ័យវង្ស នេះ កើតចេញពីអាប៉េន ចោក្បត់ជាតិ

5. កេសី - ថ្ងៃ អង្គារ 22 ខែកញ្ញា 2009

តាមជនជាតិថៃដែលធ្វើការជាមួយបង ប្រាប់ថា Newin Chidchob ក័មានជាប់​ខ្សែ​ស្រលាយ​ខ្មែរដែរ តែមិនដឹងជាពិត ឬ យ៉ាងណាទេ ។

សុភ័ក្ត្រ - ថ្ងៃ អង្គារ 22 ខែកញ្ញា 2009

ប្រហែល​ជា​ជាប់​ក៏​មិន​ដឹង ព្រោះ​បិតា​លោក ជ័យ ឈិតឆប កើត​នៅ​សុរិន្ទ្រ ឯ​លោក នេវិន ឈិតឆប នេះ​កើត​នៅ​បុរីរម្យ គឺ​សុទ្ធ​តែ​ខេត្ត​ដែល​មាន​ជន​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន។ តែ​បើ​តាម​ខ្ញុំ​អាន​ប្រវត្តិ​អ្នក​ទាំង​ពីរ​មិន​មាន​និយាយ​ថា​មាន​ជាប់​សែ​ស្រឡាញ​ខ្មែរ​ទេ! (តែ​បើ​ខ្ញុំ​មើល​រូបរាង​ទំនង​កាត់​លាវ​ច្រើន​ជាង មិន​ច្បាស់​ទេ)៕

6. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 27 ខែ​មេសា 2010

[...] សាវតារ​ត្រកូល «អភ័យវង្ស» [...]

7. Repost: នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ សុក្រ 6 ខែសីហា 2010

[...] _________________________________________ អាន​បន្ថែម៖ ១. រឿង​រ៉ាវ​បាត់ដំបង​ក្នុង​ទស្សនៈ​សៀម ២. រឿង​រ៉ាវ​កាន់​តែ​វែង​ឆ្ងាយ ពួក​ថៃ​ថ្លើម​ធំ​នាំ​គ្នា​បាតុកម្ម​បន្ថែម​រឿង​ទាមទារ​ខេត្ត​​​មួយ​ចំនួន​ដែល​ខ្លួន​ធ្លាប់​គ្រប់​គ្រង​ពី​ខ្មែរ​វិញ ៣. ព្រះ​អង្គ​ អេង (ចប់) ៤. อัจฉริยะข้ามคืน ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» [...]

8. Repost: នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អាទិត្យ 5 ខែកញ្ញា 2010

[...] ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» One blogger likes this [...]

9. រាជ​បុត្រី​ថៃ​ឈាម​ខ្មែរ​ចូល​ទិវង្គត « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 2 ខែសីហា 2011

[...] (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស») នៃ​​​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ថៃ [...]

10. នាយករដ្ឋមន្ត្រី​ថៃ ដែល​មាន​កំណើត​ខ្មែរ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ អង្គារ 2 ខែសីហា 2011

[...] ឬ អច្ឆរិយ​ក្នុង​ពេល​មួយ​យប់ ៥. សាវតារ​ត្រកូល «អភ័យវង្ស» LikeBe the first to like this [...]

11. History of Battambang « ស្រែ​ខ្មុក - ថ្ងៃ អង្គារ 18 ខែតុលា 2011

[...] 3. សាវតារ​ត្រកូល «អភ័យវង្ស»   Like this:LikeBe the first to like this [...]

12. កាលប្បវត្តិ នៃអ្នកដឹកនាំ​ប្រទេសថៃ… | - ថ្ងៃ អង្គារ 29 ខែវិច្ឆិកា 2011

[...] [...]

13. ក្រុង​ស្យាម​ចាត់​ព្រះ​រាជ​ពិធី​បុណ្យ​រំលាយ​ព្រះ​សព​អតីត​បុត្រី​ស្ដេច​ថៃ​ដែល​មាន​ឈាម​ខ - ថ្ងៃ ចន្ទ 9 ខែ​មេសា 2012

[...] (អាន​អត្ថបទ៖ សាវតារ​ត្រកូល «អភ័យវង្ស», [...]

14. ពូជ​ក្បត់ជាតិ ? | តាម៉ាប់ & យាយ​ម៉ាប់ - ថ្ងៃ​ព្រហស្បតិ៍ 23 ខែសីហា 2012

[...] ៥. បាត់ដំបង​បច្ចុប្បន្ន ៦. History of Battambang ៧. សាវតារ​ត្រកូល «អភ័យវង្ស» ៨. [...]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

តាមដាន

Get every new post delivered to your Inbox.

Join 115 other followers

%d bloggers like this: