Repost: ពួកល្មោភកាម ថ្ងៃព្រហស្បតិ៍ 10 ខែកញ្ញា 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ.trackback
ប្រកាសតឿន ប្រកាសតឿន ប្រកាសតឿន
កកន៖ ប្រកាសនេះខ្ញុំបានដាក់ម្ដងហើយកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៩។ ខ្ញុំមិនដឹងថាហេតុអ្វីបានជានៅមានអ្នករុករកពាក្យចឹងៗទេ ជារៀងរាល់ថ្ងៃមិនដែលខានឡើយ។ លោកអ្នកដឹងទេ ថ្ងៃនេះមានស្ថិតិរុករកពាក្យនេះរហូតដល់ទៅ៦ដងឯណោះ។ ម្សិលមិញនេះសោត មានថែមទាំងរកពាក្យ «…គ្នា» ទៀតផង។ អស់ស្ទះហើយ។ មើលទៅថ្ងៃនេះ ខ្ញុំត្រូវបង្ខុំចិត្តដាក់ប្រកាសនេះជាថ្មីម្ដងទៀត ដើម្បីឲ្យពួកអ្នកស្វះស្វែងរកពាក្យនេះបានដឹងខ្លួនខ្លះ។
ថ្ងៃនេះ ខ្ញុំសូមទោសលោកអ្នក សុំដាក់ប្រកាសមួយដែលអត់ទ្រាំចង់ដាក់យូរមកហើយ!
ជាទូទៅចរាចរក្នុងប្លុកខ្ញុំក្នុងមួយថ្ងៃៗ មិនតិចជាង១០០គ្លិកទេ ហើយដូចប្រិយមិត្របានដឹងហើយ មានទាំងអ្នកមានបំណងល្អ និងអ្នកមានបំណងឆ្កួតឡប់ចូលមក យើងហាមគេម្ដេចកើត បើទោះនេះជាវេបប្លុកផ្ទាល់ខ្លួនក៏ដោយ។
មកដល់ពេលនេះប្លុកនេះមានអាយុជាង៣ឆ្នាំហើយ យ៉ាងនេះឯងប្រកាស និងអត្ថបទក៏មានច្រើន មួយថ្ងៃៗ មានអ្នករុករកប្រភេទពាក្យ និងអត្ថបទជាច្រើនពីប្លុកខ្ញុំនេះ។ តែចំឡែកអ្វី ញាតិញោមសព្វសាធុជនហ្អើយ! ពាក្យមួយដូចដែលខ្ញុំបានគូសខាងក្រោមនេះ មិនដឹងជាពួកម្នាលណា គាត់រុករកសឹងរាល់តែថ្ងៃ មិនដឹងជាជនដដែលឬខុសគ្នាទេ ហើយក៏មិនដឹងជាម្នាលទាំងនោះ មានវត្ថុបំណង ឬប្រហែលជាពួកស្រាវជ្រាវក៏មិនដឹង sic។ ដោយឡែកតែម្សិលមិញនេះ មានទាំងអ្នករុករកភាពយន្តនេះទៀតផង។ ហ៊ឺ!
ខ្ញុំមិនដឹងថាគាត់រុករកឃើញឬមិនឃើញទេ តែបើតាមខ្ញុំដាក់យកមកមើលនោះឃើញថា មានតែប្រកាសមួយគត់ដែលប្រើពាក្យនេះ គឺ៖ រឿងរ៉ាវកាន់តែវែងឆ្ងាយ ពួកថៃថ្លើមធំនាំគ្នាបាតុកម្មបន្ថែមរឿងទាមទារខេត្តមួយចំនួនដែលខ្លួនធ្លាប់គ្រប់គ្រងពីខ្មែរវិញ។ ប្រហែលប្រកាសនេះមិនត្រូវចិត្តម្នាលនោះទេ ព្រោះមិនឃើញគាត់បើកអានផងនោះ! ផ្ដាំទៅពួកល្មោភកាមផងថា ទីនេះគ្មានទេ មិនបាច់រុករកទៀតឡើយ! សាធុ!


មើលចុះសាធុជនទាំងឡាយហ្អើយ ស្ថិតិរបស់ពួកគាត់ក្នុងការស្រាវជ្រាវ sic
______________________________________________
អានផងដែរ៖
១. ពួកល្មោភកាម







[...] ______________________________________________ អានផងដែរ៖ ១. Repost: ពួកល្មោភកាម [...]
ចង់ដឹងថា នរណាដែលមិនល្មោភកាម សូម្បីតែខ្ទើយក៏ល្មោភដែរ
គ្រាន់តែ អ្នកទាំងនោះ មិនពោលអសុរសដូចទេ។
ហាហា សោកស្តាយចំពោះអ្នករកផង ដែលរកមិនឃើញនៅទីនេះ ហាហាហា
ហាហាហា
Old timer. Over 20 yrs I had left Cambodia , I still miss my land, everything new at this day. My languages both of them are broken Khmer and English. But nobody care or I, personally I do.
” I need learn how to post in Khmer language on Internet.
ាងលសិេោឹោថញលេ
Why can anyone make it so sample to use it?
សង្ឃឹមថាមិនមែនលោកអ្នកទាំងពីរខាងលើនេះចុះ
ខ្ញុំឯណាចេះទៅរកអ៊ីចឹង! រឿងក្នុងកុំព្យូ់ទ័រមើលមិនអស់ !ឡ!
ខ្ញុំមិនដឹងថាត្រូវហៅថាលោក សុភ័ក្រ្ក រឺ អ្នកនាងសុភ័ក្ក្រទេ ប្រធានបទ ពួកល្មោភកាមនេះពិតជាធ្វើអោយខ្ញុំចាប់អារម្មណ៍ខ្លាំងណាស់។ ខ្ញុំអាចសួរអ្នក ១សំនួរបានទេ? តើអ្នកធ្លាប់រុករកភាពយន្ត រឺ រូបភាពអាសអាភាសនៅក្នុង គេហទំព័រនានាទេ? ខ្ញុំជឿថាយ៉ាងហោចណាស់ក៏អ្នកធ្លាប់រុករក នឹង មើល មិនតិចជាង ៥០០ដងនោះទេ…….
ខ្ញុំចង់ប្រាប់អ្នកថា មនុស្សគឺអញ្ចឹងឯង…. ខ្ញុំក៏អញ្ចឹង… អ្នកក៏មិនខុសពីនេះ…. អ្នកដទៃក៏ដូច្នេះ…… តែចំពោះខ្ញុំវិញសុខចិត្តមើល Video Sex តាមរយះ DVD រឺ VCD វាងាយស្រួលជាងរុករកតាមរយះ Web blog របស់អ្នកដែរ។ ខ្ញុំគ្រាន់តែឆ្ងល់ថាខ្ញុំវាយរុករកនូវពាក្យ អាសគ្រាមយ៉ាងនេះ ហេតុអ្វីបានជា Link ចូលដល់ Web block មនុស្សដ៏សែនល្អដូចជាអ្នកទៅវិញ?
អូយ….. ឆ្ងល់ណាស់!!!!
សូមសុភ័ក្ក្របន្តភាពល្អរបស់ខ្លួនអោយគង់វង្សណា….. មិនត្រូវមើលភាពយន្ត អាសអាភាសជាដាច់ខាតណា…. ព្រោះអ្នកអាចនិងក្លាយជាមនុស្សល្មោភកាមដូចជា ប្រធានបទដែលអ្នកបាន Posted ។
«កាម» គ្មាននរណាគេហាមឃាត់ទេ, ទេព្ដាក៏មិនបានបន្ទោសដែរ មនុស្សម្នាក់ៗកើតមកមានកាម គឺជារឿងធម្មតា តែអារឿង «ល្មោភកាម» បានជារឿងមួយត្រូវគិតគូ។ ខ្ញុំមិនបាននិយាយថា ខ្ញុំជាមនុស្សល្អ មិនដែលមើលរឿងស៊ិច មិនមានឌីសស៊ីច មិនដែលបើកអ៊ីនធ័រណេតមើលរឿងស៊ិច ឯណា? តែខ្ញុំក៏មិនដែរដើររកមើលតែតាពាសដូចលោកទេ សូម្បីតែវេបប្លក់ខ្មែរៗធម្មតាចឹងក៏លោកមករករឿង «ចុយ» ដែរ? ហើយបើតាមខ្ញុំដឹងមិនមានតែប្លក់ខ្ញុំទេ ប្លក់ខ្មែរផ្សេងៗទៀតក៏មានអ្នកដើររកបែបនេះដែរ។ ខ្ញុំដាក់ថាលោកល្មោភកាម ដោយសារតែខ្ញុំឃើញលោកនឹងស្វែងរករាល់ថ្ងៃ ថ្ងៃខ្លះពីរបីដង រហូតដល់៦ដង! អានេះបើគេមិនហៅល្មោភគេហៅអីទៅវិញលោក?
លោកមិនបាច់តបទេ។ ហើយយកល្អឈប់រកទៀតទៅ ខ្ញុំណែនាំលោកទៅរកវេបស៊ិចតែម្ដងទៅវាងាយស្រួលរកបានៗតែម្ដង!
សូមគាំទ្រ បង មនុស្សម្នាក់ៗទាក់ទងនឹងកាម វាមានដូចតែគ្នា
បើគ្រាន់បើ ជៀសអោយឆ្ងាយទៅ លោកម្ចាស់ ដាក់ពាក្យ សុទ្ធតែ
ពួកល្មោភកាម គឹតទេថាពាក្យនេះកំពុងមើលងាយអ្នកដទែ
លើកខ្លួនងឯ?
ហេហេ អ្នកនាងសុភ័ក្រ្ត ហាហាហាចង់តែសើចទេនៀក អ្នកណាគេអត់ស្គាល់បងភ័ក្រ្ត
ហេ ហេ ល្អដែរអត់មានឈ្មោះ ហនុមាន ថាលេងទេ ខ្ញុំមិនចេះមើលងាយជនរួមជាតិទេ បើត្រូវការអីៗ នោះ ខ្ញុំដឹងកន្លែងរកតើ
នឹងហើយ ខ្ញុំហួសចិត្តតែម្ដង! ដូចជាខ្វះកន្លែងណាស់ចឹង លោកហនុមានជួយប្រាប់គាត់ផងទៅ!
ហ្នឹងហើយអត់អីទេ ចាំខ្ញុំជួយធ្វើអន្ថរាគមន៍អោយ ចាំខ្ុំចាត់ចែងកូនចៅខ្ញុំទៅ ខោកវា ពីរ បី ក្រញ័រ ឲ្យហើមក្បាលម្តង!
ប្រហែលជាលោកភ័ក្រឯង ធ្លាប់បានទៅធើអីៗ ទេដឹង? ណាត់ជាគេតាមមករកដល់ទីនេះ? ហិហិហិ
អ្ហូ…មួយថ្ងៃមិនតិចជាង 100 គ្លិក បើចឹងម៉េចក៏មិនបង្កើត ហ្គូហ្គោល អ៊ែដសិន ហ្មងទៅក្រែងបានប្រាក់ចំណូលខ្លះៗ
ខ្ជិលខ្លាចអត់មានពេលចាយលុយ!
មានអ្នកមកបកស្រាយថាជាខ្លួនគេហើយតើ!
យី! ខឹងសម្បារខ្លាំងផង ហាហា
ខ្ញុំមិនសូវយល់អ្វីដែលលើកឡើងខាងលើទេ ព្រោះទើបតែចេះបង្កើតWebsite ខ្លួនឯង
ប៉ុន្តែពាក្យខាងលើអាសអាភាសណាស់ មនុស្សចេះដឹងគេមិនប្រើពាក្យហ្នឹងទេ។ ខ្ញុំចូលមើលwebsite របស់សុភ័ក្រ្ករាល់ថ្ងៃ ព្រោះតែងតែUpdate និងwebsite អ្នកដ៏ទៃ1ចំនួនដែរ ហើយចង់រៀនតាមពីរគេ
បើមនុស្សចេះដឹង មិនប្រើពាក្យ នឹង ស្វែងរកពាក្យអស់ទាំងហ្នឹងទេ សុភ័ក្រគ្រាន់តែដកស្រង់ពាក្យទាំងហ្នឹងពីកាមទេព ទេតើ គាត់មិនប្រើពាក្យហ្នឹងទេ ! ។
ងាប់ហើយ អ្នកណាគេអីក៏យ៉ាប់ម៉េះ? Search សុទ្ធតែដាក់ពាក្យហ្នឹង? អាសូរតែខ្មែរមាន ផ្សាយអំពីអាហ្នឹងទៅមិនថាទេ! ហាសហាស យ៉ាប់មែន
សូមនិយាយថា សុភ័ក្រគ្មានផ្សាយពីអាហ្នឹង តែថាស្រុកខ្មែរមានផ្សាយពីអាហ្នឹង ខុសហើយ មានតើ !
មានតែគេថ្សាយជាភាសាអង់គ្លេស។តែជាភាសាខ្មែរដូចជាមិនមានទេ
ខ្ញុំក៏មានការឆ្ងល់ដែរជូចជាប្លក់ផងដែរ មានពាក្យខ្លះ ខ្ញុំមិនដែលសរសេពាក្យដេលពួកគេចង់រកផង តែមានអ្នកស្វែងច្រើន។
អ្នករកនឹងឆោតមែនទែន! ម៉េចមិនទៅរកក្នុង google ទៅ ម៉ាគគោក!
តាមពិតទៅគេមិនចង់រកស្អីអញ្ចឹងៗ នៅក្នុងweb នេះជាពិសេសទេ គឺប្រហែលគេរកនៅក្នុងGoogle ហើយGoogle ប្រាប់ថា នៅទីនេះ មានពាក្យហ្នឹង!!!
ពួកល្មោភកាម ចង់បានន័យថាយ៉ាងម៉េច? សង្ស័យតែយកពាក្យហ្នឹងទៅជេរម៉ែគ្នា
លាន់។ គ្រាន់តែ ចង់ឲ្យខ្ញុំធើ្វតារាមានគេចូលមើលខ្ញុំរាប់មិនអស់។ cambodia ពិតជាចង់ដឹងចង់ចេះមែន។
ហើយយ៉ាប់មែនសុទ្ធតែអួតអីណាអីណី!!!!១ តាមពីតគ្រូចិត្រនិយាយត្រូវហើយ គេSearch ក្នុង Google សោះហ្នឹង! ហើយ Search ពាក្យ Sex និង ចុយ មានអីខុសគ្នា!
ខ្ញុំមិនយល់ពី ប្រយោគរបស់ ហ្វ្រីដោនឡូត២ថ្ងៃ ទេ តើប្អូន ចង់មានន័យថាយ៉ាងណា ? មេចថា សិក នឹង ចុយ មិនខុសគ្នា ?
គ្រាន់តែចង់ថា វាមិនល្អដូចគ្នា!! បើSearch Sex ក៏ដូចចុយដែរ!
ឆ្ងល់អាអ្នកមករកមើលហ្នឹងបែបឆ្កួតហ្មង បើមិនចឹងក៏ចេះខ្មែរស្ទើៗដែរ!មើលពាក្យដែលគាត់រក ខ្មែរយើងមិននិយមប្រើទេ(ចុយ,ភាពយន្តចុយ) សូមទោសអ្នកទាំងអស់ដែលលើកពាក្យនេះមកនិយាយ! មានអ្នកមានមតិចេះ ប្រទេសគេរីកចំរើន(ជប៉ុន,កូរ៉េខាងត្បូង,ចិន,អាមេរិច…)រីកចំរើនជឿនលឿន គេថតរឿងស៊ិចបានច្រើន ចឹងចង់អោយខ្មែររីកចំរើនចឹងដែរ អាខ្លះថត(តួក្នុងរឿងខ្មែរ)មើលចង់ក្អួត។ សង្ឃឹមថានឹងគ្មានអ្នកណាផ្សព្វផ្សាយវប្បធម៍ អាសអាភាសតាម ភូមិវើដប្រេសយើងទេ។
បើតាមស្ថិតិ គេមកស្រាវជ្រាវតែក្នុងប្លក់នេះអែងមើលទៅ ។ ឆ្ងល់មែនទែន លោកភាក់មើលទៅមិនអាសពេកទេ ម៉េចគេមកស៊ើចត្នឹង!
ប្លក់កាមទេព
ទើបតែឃើញថ្ងៃនេះ ហួសចង់មួយឆ្នាំទៅហើយ!!!
ប្លកខ្ញុំក៏គេ ស្វែងរកពាក្យនេះដែរ គេស្វែងរកសុទ្ធតែពាក្យអាសៗ ជាងហ្នឹងទៀត!!! ពេលពួកបរទេសស្វែងរក មិនអីទេ គេស្វែងរកពាក្យអង់គ្លេស តែចំលែកមែនទែន ដែលគេស្វែងរកពាក្យអាសៗ ក្នុងប្លកខ្ញុំ សុទ្ធតែពាក្យខ្មែរ ពិបាកមើលណាស់ !!!!!
អ្នករកនឹងអន់ម៉ង បើចង់រក ប្រើពាក្យអង់គ្លេសវិញទៅឆាប់ឃើញជាង មិនចឹង ?
[...] នៅខែកញ្ញា ខ្ញុំក៏បានដាក់ប្រកាសឡើងវិញ Repost: ពួកល្មោភកាម បន្ទាប់ពីអ្នកមកមើលដដែលជាដដែលស្វែងរកពាក្យមិនសមគួរនៅទីនេះ។ នៅឯខែតុលាវិញប្រកាសពីរដែលគួរចាប់អារម្មណ៍មាន ទិញម៉ាស៊ីនថតថ្មី Nikon D3000, តម្រួតចរាចរណ៍ត្រូវ…។ [...]
សប្បាយចិត្តណាស់ today ដែលបានមកលេងប្លុកនិសោ៕
អ្នកទាំងអស់អើយ
មិនចង់និយាយទេ មិចក៏មកឆែកអាក្រក់ម្លេះ
មួយស្មើ កុំនិយាយមិនបានការពេក
[...] Repost: ពួកល្មោភកាម September 200937 comments LikeBe the first to like this post. [...]
មិនចង់មើលទេចង់ដឹងមានឬអត់ទេតើ?
ខ្ញុំជា Police សូមបញ្ជាក់ថាអ្នកណាចុយអ្នកណាចុយចុះ សូមកុំបង្ខិតបង្ខំ គំរាមគំហែង ប្រើអំពើហឹង្សា…… និងផ្ទុយពីឆន្ទះជន់រងគ្រោះអោយសោះ។
[...] Repost: ពួកល្មោភកាម (1/2) [...]