jump to navigation

សូរ​សីហនាទ​នៃ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កក្រើក​អស់​ស្យាម​ពសុន្ធរា ខែ កញ្ញា 29, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback

«…អញ្ចឹង​ទេ មិន​បាច់​ចាប់​ទេ កុំ​ឆ្ងល់ ដី​ខ្មែរ​តើហ៍…»… «…យើង​មិន​ទទួល​ស្គាល់​ផែន​ទី​ណា​ក៏​ដោយ ដែល​គូស​ដោយ​ឯកតោភាគី​របស់​ថៃ យក​មក​ចរចា គឺ​ហែក​ក្រវាត់​ចោល​ទាំង​អស់…» ទាំង​នេះ​គឺ​ជា​សារ​ខ្លី​ៗ​មួយ​ចំនួន ក្នុង​បណ្ដា​សារ​សំខាន់​ៗ​ច្រើន​ទៀត​របស់​​ប្រុមុខ​រដ្ឋាភិបាល​ខ្មែរ សម្ដេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន មាន​ប្រសាសន៍​ខ្លាំង​ៗ​ទៅ​កាន់​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ (២៨ កញ្ញា ២០០៩) ក្នុង​ឱកាស​សម្ដេច​ចូល​រួម​សម្ពោធ​អគារ​ថ្មី​របស់​ក្រសួង​ទេសចរណ៍​នៅ​រាជធានី​ភ្នំពេញ។

ប្រសាសន៍​ប្រតិកម្ម​ដ៏​ខ្លាំង​ក្លា​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​ជា​ថ្មី​ម្ដង​ទៀត​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ការ​ព្រមាន​ធ្ងន់​ធ្ងរ កក្រើក​អស់​ផែន​ដី​ថៃ ភាគី​វិវាទ​ដែល​ប្រទេស​នេះ​កំពុង​តែ​រង​ព្យុះ​ព្យោមា បោក​បក់​គ្រប់​ទី​តំបន់​សឹង​រក​ពេល​ជុះ​អាចម៍​មិន​បាន។

បណ្ដា​ទូរទស្សន៍​ថៃ​នាំ​គ្នា​ដក​ស្រង់​សម្ដី​នាយករដ្ឋមន្ត្រី​ខ្មែរ ចុះ​ផ្សាយ និង​បាន​តាម​សម្ភាស​ឧបនាយករដ្ឋមន្ត្រី​ខ្លួន នាយ សុទេព ទឿកសុបណ្ណ ព្រម​ទាំង​នាយករដ្ឋមន្ត្រី​មុខ​ឌឺ​របស់​ខ្លួន នាយ អភិសិទ្ធិ វេជ្ជាជីវៈ។ ទាំង​នាយករដ្ឋមន្ត្រី​​ក្មេង​ខ្ចី ទាំង​ឧបនាយករដ្ឋមន្ត្រី​មុខ​កញ្ចាស់ របស់​​ស្រុក​នេះ មិន​ហ៊ាន​ពោល​អ្វី​ជាមួយ​អ្នក​កាសែត​ទេ បាន​ត្រឹម​ញញឹម​សើច​ឌឺ​ជា​សន្ដាន​របស់​នាយករដ្ឋមន្ត្រី​នេះ​ទៅ​ហើយ។

ប្រតិកម្ម​ខ្លាំង​ក្លា​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ​លើក​នេះ ត្រូវ​បាន​មតិ​សាធារណជន​និយាយ​ថា បាន​ធ្វើ​ឲ្យ​កក្រើក​ពិភព​នយោបាយ​តែ​ម្ដង​ ជា​ពិសេស​ចំពោះ​ប្រទេស​ថៃ ដែល​កំពុង​មួយ​ថ្ងៃ​កាត់ ​មួយ​ថ្ងៃ​កោរ។ សម្រាប់​ពេល​នេះ នាយករដ្ឋមន្ត្រី​ខ្មែរ មិន​ត្រឹម​គ្រង​ខេមរ​នគរ​ តែ​ឥទ្ធិពល​របស់​លោក​កំពុង​គ្រង​នគរ​ពីរ​ទៅ​ហើយ ដែរ​នរណា​ៗ​ប្រហែល​ជា​ខ្លាច​លោក​ដែរ ចង់​ឬ​មិន​ចង់! sic

_____________________________________________________
អាន​បន្ថែម
១. ហ៊ុន ​សែន​​៖​ ដី​៤,៦​គីឡូម៉ែត្រ​ការ៉េ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​គឺ​ជា​ដី​ខ្មែរ
២. នាយក​រដ្ឋមន្ត្រី​ខ្មែរ​ដំឡើង​សាច់​ដុំ​ដាក់​ថៃ​ក្នុង​ជម្លោះ​ព្រំដែន​ប្រាសាទ​ព្រះវិហារ
អាន​ផង​ដែរ
១. ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ព្រមាន​ប្រទេស​ថៃ
២. ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​លើ​ប្រាសាទ​ព្រះវិហារ
៣. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា
៤. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ

វិចារ»

1. ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ព្រមាន​ប្រទេស​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ កញ្ញា 29, 2009

[...] [...]

2. ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​លើ​ប្រាសាទ​ព្រះវិហារ « -:- កំណត - ខែ កញ្ញា 29, 2009

[...] [...]

3. ក្តាមសក - ខែ កញ្ញា 30, 2009

Strongly support Prime Minister of Cambodia! Any other comments to attack Prime Minister Hun Sen for not taking care of Cambodian territory! Come on! Those who see Prime Minister Hun Sen very negative about Siam and Vietnamese stuff.

កេសី - ខែ កញ្ញា 30, 2009

រឿងនេះវាជារឿងធម្មតាទេ ។ សូម្បីតែប្ដីប្រពន្ធ តែពីរនាក់​សោះ ពេលខ្លះ​មិន​អាចផ្គាប់ចិត្តគ្នាទៅវិញទៅមកបានផង ធ្វើម៉េច​មនុស្សម្នាក់អាច​ផ្គាប់​ចិត្តមនុស្សរាប់លាននាក់នោះបាន ។ សំខាន់បើ ហ៊ុន សែន គាត់ធ្វើខុស គឺត្រូវថាខុស បើគាត់ធ្វើត្រូវ ត្រូវថាគាត់ត្រូវ ។ កុំរិះគន់ និង ហៃអើទាំង​ងងឹតងងុលបានហើយ ។

ក្តាមសក - ខែ តុលា 1, 2009

ត្រូវហើយ!​កុំរិះគន់សម្តេចផ្កាប់មុខពេក!
អ្នកខ្លះទាំងរិះគន់ផ្កាប់មុខទាំងជេទៅជាមួយគ្នា!
អាហ្នឹងគេមិនហៅរិះគន់ស្ថាបនាទេ!
ប្រយ័ត្នសម្តេចទ្រាំលែងបាន! ឡើងយន្តហោះអត់ទាន់វើយ!

កេសី - ខែ តុលា 1, 2009

ត្រង់ហ្នឹងខ្ញុំពិតយល់ស្របតាម ព្រោះកន្លងមកខ្ញុំបានឃើញអ្នកខ្លះមិនមែន​ត្រឹមរិះគន់ស្ថាបនាទេ គឺជេរយកៗ​ ។ រិះគន់ដើម្បី​ស្ថាបនាជា​រឿងមួយ ជេរគេព្រោះខ្លួនមិនបានធំជារឿងមួយទៀត ។ ខ្ញុំធ្លាប់ឃើញ​ហើយ អ្នក​ដែលថាគេពុករលួយ ដល់ខ្លួនឯងបានធ្វើធំ ប្រឹងបូមជាងអ្នក​ចាស់ទៅ​ទៀត ។ ទោះធ្វើនេះ​ក៏មិនត្រូវ​ចិត្ត ធ្វើនោះក៏មិនត្រូវចិត្ត ។ ពិត​ជាគ្មាន​នរណា​អាចផ្គាប់ចិត្តមនុស្សបានមែន ។

តាស៊ីក្លូ - ខែ តុលា 1, 2009

ស្លាប់ហើយ យូរហើយមិននិយាយពាក្យនេះសម្តេច? ដាក់វាខ្លះទៅពួក

អាចំកួតសៀមនោះ ! ទាល់តែព្រលះពាក្យសំដីបែបនេះទើបពួកអាសៀម

អស់នោះវាជ្រួលច្របល់ ធ្វើមុខស្លេក។ ឈប់និយាយសិទិ្ធមនុស្ស គោរព

ច្បាប់ជាមួយពួកវាទៅ ពួកសន្តានចោរព្រៃគ្មានអរិយធម៌នោះ ! យកច្បាប់

ព្រៃមកលេងទើបបានសមមុខពួកវា !

ក្តាមសកអ្ហាហ៏ ! បើចង់ចូលទៅបរិយាយរឿងអស់ហ្នឹង តាស៊ីក្លូបានឃើញ

ប្លុកមួយរបស់ ខ្មែរវិភាគពត៌មាន ដែលមានម្ចាស់របស់វា ឈ្មោះ ឈរ

ណារ៉ា ឬឈ្មោះថ្មីថាក់ដោយតាស៊ីក្លូថាអាឆ្កួតជាន់ពែរ។ វានោះដើរបង្កើត

ប្លុកច្រើនខ្លាំងណាស់ហើយមិនរិះគន់កែលំអររដ្ឋាភិបាលទេ គឺប្រឆាំងផ្តាប់

មុខ ជេរប្រទេចដោយពាក្យអសុរស សាហាវ ស្តាប់ទៅគួរឲ្យស្រៀវសាច់

ទៅលើនាយករដ្ឋមន្រ្តីខ្មែរ។ ក្តាមសកសាកចូលទៅក្នុងប្លុករបស់វាទៅមើល

ឃើញហើយ អត្ថបទមួយណាក៏ជេរគេដែរ (បើមិនបានជេរវារន្ទះបាញ់ ហេ

ហេហេហេ សូមទោសដែលតាស៊ីក្លុយកពាក្យសម្តេចមកប្រើ )។ តាស៊ីក្លូ

កំពុងតែឆ្ងល់ថាមុននឹងខ្លួនហារមាត់ជេរគេ តើយើងមានបានក្រលេកមក

មើលខ្លួនយើងអត់ថាតើខ្លួនយើងមានបានធ្វើអ្វីខ្លះហើយឬនៅសំរាប់ប្រទេ

សខ្មែរនិងប្រជាជនខ្មែររបស់ខ្លួន? មនុស្សមិនមែនចេះតែខុសទាំងអស់

ហើយក៏មិនមែនចេះតែត្រូវទាំងអស់ដែរ។ គួរតែរិះគន់ កែលំអ មិនមែន

បើកភ្នែកឡើង ហាមាត់ស្រែកជេរគេនោះទេ ! បែបនេះគេមិនមែនហៅថា

រិះគន់កែលំអទេ គេហៅថា ប្រឆាំងផ្កាប់មុខ !

4. កក - ខែ កញ្ញា 30, 2009

នាយករដ្ឋមន្រី្តខ្មែរខ្លាំងអញ្ចឹង!

5. Socheat - ខែ តុលា 1, 2009

I Strongly support Kesei’s comment’s.

6. កូនខ្មែរ-បារាំង - ខែ តុលា 1, 2009

I agree with you កេសី !

7. Samady KS - ខែ តុលា 1, 2009

ជយោ ! ខ្ញុំ​​គាំ​ទ្រ​ដែល​សម្ដេច​ ហ៊ុន​សែន ពោល​ពាក្យ​បែប​នេះ​ចំពោះ ពួក​ស្យាម។ ដី​ខ្មែរ​គឺ ដី ខ្មែរ បើ​ដី​សៀម​គឺ​ជា​ដី សៀម អ្វី​ដែល​មាន​ក្នុង​ផែន​ទី គួរ​តែ​ពិនិត្យ​តាម​ផែន​ទី​ទើប​បាន​ត្រូវ…​មែន​អត់?​

បាត់ដំបង - ខែ តុលា 1, 2009

មែនហើយ ខ្ញុំគាំទ្រសំដីនេះរបស់សម្តេច។ព្រោះយើងចង់អោយពួកសៀមទាំងមួលដឹងថា ខ្មែរមិនយល់ព្រមជាមួយផែនទី ដែលពួកសៀមដេកយល់សប្តិគូរនោះទេ!!!

8. អគ្គលីបុត្រ - ខែ តុលា 1, 2009

ខ្ញុំរងចាំពាក្យនេះយូរហើយ! ព្រោះ​ជ្រេញមុខថៃ ឡើង​ជួរ!
គេចូលចិត្តសម្តេច​ត្រង់នេះហើយ! តែគាត់ធ្វើមែនទែន អ្នកណាក៏ភ័យដែរ!

9. kooms - ខែ តុលា 1, 2009

ខ្ញុំ​យល់​ស្រប​ ស៊ីម៉ាដាម!

10. សារាវុធ - ខែ តុលា 6, 2009

ថ្នាក់ដឹកនាំជាន់ខ្ពស់​ ប៉ុន្ដែប្រើពាក្យពេចន៍​ពូកក្មេងបាទផ្សា បាញ់ បា្ញញ់ទម្លាក់ ដដែល ៗ បើហ៊ុន​​ សែន​ ពិតជាអ្នកក្លាហាន មកដេញបាញ់ទាហានថៃអោយចេញពីវត្តអោយអស់​​​​​​​ កុំក្លាហាន​តែនៅមុខកញ្ចក់ទូរទស្សន៍

11. … ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ តុលា 23, 2009

[...] [...]

12. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 11, 2009

[...] [...]