មួយថ្ងៃមុនបុណ្យទឹក ខែ តុលា 31, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.5 comments
និយាយពីល្ងាចមិញនេះ នឹកឃើញក្ដៅតែម្ដង ស្ទះនោះមហាស្ទះហើយនៅម្ដុំមាត់ទន្លេ។ ខំស្កាត់ពីផ្ទះទៅថាបានថតរូបអីលេងបន្តិច សម្ពោធម៉ាស៊ីនថតថ្មីផង
មានអីនៅនឹង។ ខំអត់ហ៊ានយករថយន្តទៅទេ ដឹងថាប្រាកដជាស្ទះហើយ អូសម៉ូតូទៅនៅតែដដែល សូម្បីតែរកកន្លែងផ្ញើនឹងក៏មិនបានផង។ គ្រាន់តែជិះរកកន្លែងផ្ញើម៉ូតូដើម្បីចត នឹងអាងដើរថតនោះចុះឡើងៗ អាមុខផ្សារផេនស៊ីលក៏វាលែងទទួលទៀត ទៅមុខវាំងក៏ប្រជ្រៀតគ្នា ចុះឡើងៗងងិតបណ្ដោយ គ្មានបានការស្អីមែនល្ងាចនេះ! ខំចេញពីផ្ទះទៅស្រូតដែរ តែអាកាសធាតុប៉ុន្មានថ្ងៃនេះដូចជាងងិតលឿនណាស់ តែម៉ាភ្លែតសោះងងិតស្លុងតែម្ដង!
រូបថតល្ងាចមិញ

សួននាគបាញ់ទឹក

ស្ទះ

ស្ទះទៀត

កាំជ្រួច

ហេវពេកដើរចុះដើរឡើងក្រោយរដ្ឋសភាចាស់ ឃើញគេលក់បាញ់ឆែវ នំគ្រក់ទំនងដាក់នំគ្រក់អស់៨ផ្លែ ហេហេ…
______________________________________________
អានផងដែរ៖
១. ទិដ្ឋភាពបុណ្យអុំទូក ថ្ងៃទីមួយ
២. ផ្ដើមហើយ បុណ្យទឹកនៅស្រុកខ្មែរ
៣. បោះបង់ចោលទម្លាប់មួយចំនួន
៤. ២ថ្ងៃមុនបុណ្យអុំទូក
៥. បុណ្យអុំទូកថ្ងៃទី១
៦. រូបភាពពីបុណ្យអុំទូក
៧. ទិដ្ឋភាពថ្ងៃទី១នៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក
៨. យេស៊ូ លុកលុយបុណ្យអុំទូក
៩. បុណ្យប្រពៃណីខ្មែរក្លាយជាបុណ្យឯកឧត្ដម
Long Live Samdech Ta! ខែ តុលា 31, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.3 comments

ទិញម៉ាស៊ីនថតថ្មី Nikon D3000 ខែ តុលា 30, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.25 comments

ម៉ាស៊ីនថតថ្មីរបស់ខ្ញុំទើបទិញព្រឹកមិញ

ព្រឹកមិញនេះខ្ញុំបានទៅម្ដុំផ្សារថ្មីទិញម៉ាស៊ីនថតមួយគ្រឿងថ្មី ហេហេ… គ្រាន់បានដើរថតអុំទូក។ និយាយទៅ គ្រាន់តែចង់ចេះថតអាម៉ាស៊ីនរាងធំៗនឹងគេទេ ខ្ញុំមិនចេះក្បួនអីថតទេ គ្រាន់ចូលចិត្ត។ កាន់អាតូចសូនីបស់ខ្ញុំយូរៗ ដូចជាថតមិនសូវឆ្ងាញ់ទេ ព្រោះមើលតាមស្គ្រីន យ៉ាងណាយ៉ាងណីក៏វាថតបានល្អដែរ ទើបតែទិញឆ្នាំមុននឹងឯង។
ម៉ាស៊ីនថតខ្ញុំទិញព្រឹកមិញនេះ ម៉ូដែល Nikon D3000 តម្លែគួរសមដែរ។ នេះជាកាមេរ៉ាទី៤របស់ខ្ញុំហើយ តាំងពីខ្ញុំចេះទិញកាមេរ៉ាទុកថតមក។ កាលពីកាមេរ៉ាទីមួយនោះគឺម៉ាស អូឡាំពូស កាលនេះទិញតម្លៃ១០០ដុល្លារគត់ ប្រភេទថតហ្វីល យូរមកហើយ គឺកាលពីចុងឆ្នាំ២០០១ឯណោះ កាលនោះទិញទុកទៅថតនៅសិង្ហបុរី ហេហេ… នៅដល់សព្វថ្ងៃនឹងឯង ទុកចោល។
ឯកាមេរ៉ាទីពីរវិញ គឺជាប្រភេទឌីជីថល ម៉ាកស្អីទេភ្លេចហើយ កាលនោះថ្លៃណាស់ ទិញនៅសូរីយា កាលពីខែមេសា ឆ្នាំ២០០៥ ដូចជាទិញជាង៥០០ដុល្លារឯណោះ។ ឯអាទី៣វិញ គឺទិញពីខែសីហា ឆ្នាំទៅនេះ ម៉ូដែល SONY T300 Touch Screen ដែលលោកអ្នកធ្លាប់បានឃើញរូបនានាខ្ញុំថតដាក់នៅទីនេះរាល់ដងនឹងឯង។
អាឡូវនេះដាច់ចិត្តទិញអានេះមួយទៀត ទុកគ្រាន់ទៅណាមកណា និងក្រែងលចេះថតរូបបានល្អៗនឹងគេ
។ អ្នកណាចេះថតអីជួយណែនាំខ្ញុំផង៕
មើលស្ពេករបស់វា ចុចទីនេះ

អាសូនីតូចរបស់ខ្ញុំ
__________________________________________________
អានផងដែរ៖
១. ទិញកាមេរ៉ាថ្មី
២. ទិញអាយផតមួយ
ព្រះរាជពិធីបុណ្យគ្រងសិរីរាជសម្បត្តិខួបទី៥ឆ្នាំ ខែ តុលា 29, 2009
Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.2 comments

គ្រឿងបញ្ជាកុកដភ័ណ្ឌក្ស័ត្រិយ៍ ខែ តុលា 28, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.6 comments
ជាព្រះមហាក្ស័ត្រិយ៍ទ្រង់រាជ ព្រះអង្គទ្រង់មានគ្រឿងពិសិដ្ឋរបស់ក្ស័ត្រិយ៍ ដែលគេឲ្យឈ្មោះថា គ្រឿងបញ្ជាកុកដភ័ណ្ឌ។ គ្រឿងបញ្ញាកកុដភ័ណ្ឌព្រះមហាក្ស័ត្រិយ៍ខ្មែរ រួមមាន៖
ព្រះខ័នរាជ៖ គឺជាដាវដ៏ពិសិដ្ឋកសាងអំពីមាស ជាកេរមរតក តាំងពីព្រះមហាក្ស័ត្រិយ៍សម័យអង្គរ។ អាវុធដ៏ជាទីសក្ការៈនេះត្រូវបានគេកសាងឡើងប្រកបដោយសោភ័ណ្ឌភាពខ្ពស់ ដែលមានក្បូរក្បាច់រចនា ដ៏វិសេសវិសាល ហើយក៏ជាអាវុធពិសេសបំផុតសម្រាប់ព្រះមហាក្ស័ត្រិយ៍គ្រងរាជ្យក្នុងសន្តិភាព និងយុត្តិធម៌។ ព្រះខ័នរាជមានប្រវែង ១,១០ម៉ែត្រ។
ព្រះមកុដរាជ៖ កសាងអំពីមាសទម្ងន់១០គីឡូក្រាម និងមានដាំលម្អទៅដោយត្បូងពេជ្ររាប់ពាន់គ្រាប់ មានតម្លៃស្មើនឹងព្រះនគរមួយ ហើយដែលព្រះមហាក្ស័ត្រិយ៍ ទ្រង់គ្រងនៅតែថ្ងៃសោយរាជ្យប៉ុណ្ណោះ។
ព្រះលំពែងជ័យ៖ ជាអាវុធដ៏ពិសិដ្ឋ ដែលមានតាំងពីសម័យអង្គរមក ហើយត្រូវបានតាត្រសក់ផ្អែម ជាអ្នកគ្រប់គ្រងថែរក្សា។
ព្រះវាលវិជ្ជនី៖ គឺជាផ្លិតធ្វើអំពីរោមសត្វពិសេស និងដងអំពីមាស សម្រាប់ប្រើក្នុងព្រះរាជពិធីរាជាភិសេក។
ព្រះសុពណ៌បាទុកា៖ គឺជាស្បែកជើងធ្វើអំពីមាសសុទ្ធ សម្រាប់ព្រះមហាក្ស័ត្រិយ៍គ្រងនៅថ្ងៃឡើងសោយរាជ្យ។
ក្រិស៖ ជាអាវុធមួយដ៏ពិសិដ្ឋសាងអំពីមាស និងភ្លុកប្រកបទៅដោយក្បូរក្បាច់រចនា យ៉ាងវិសេស ក្រិសនេះត្រូវបានព្រះមហេសី (ព្រះរាជបុត្រីស្ដេចម៉ាឡេ) ថ្វាយព្រះបាទចៅពញាចាន់ (សម្ដេចរាមាចូលចាសន៍)។ ក្រិសមានប្រវែង ០,៣០ ម៉ែត្រ។
ផ្ដិលធំអំពីសំរឹទ្វិ៖ សម្រាប់រៀបចំព្រះរាជពិធីភ័ទ្ទទឹកសច្ចាប្រណិធាន៕
បរាជ័យទៀតហើយ ថៃឡេនដ៍ ខែ តុលា 27, 2009
Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយថ្ងៃនេះ, អំពីស្រុកខ្មែរ.10 comments

ថ្ងៃនេះ* គឺជាថ្ងៃប្រវត្តិសាស្ត្រងថ្មីមួយទៀតហើយ សម្រាប់ប្រទេសកម្ពុជា។ សម្រាប់កម្ពុជា គឺថ្ងៃជោគជ័យ និងរីករាយ ឯសម្រាប់ប្រទេសថៃវិញ គឺជាថ្ងៃបរាជ័យ និងអាម៉ាសមុខ ម្ដងហើយម្ដងទៀត។
កម្ពុជា ថ្ងៃនេះបានសម្រេចដោយជោគជ័យនៅលើសមរភូមិការទូតរបស់ខ្លួន ប្រឈមនឹងប្រទេសថៃជាមារ ដោយបានជាប់ឆ្នោតចូលជាសមាជិកគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាមហាសន្និបាទលើកទី១៧ របស់អង្គការយូណេស្កូ នៅឯទីក្រុងប៉ារីស ប្រទេសបារាំង។
ភាពជោគជ័យនៃប្រទេសកម្ពុជាគ្រានេះ ជាថ្មីម្ដងទៀត សម្ដែងឲ្យឃើញពីបរាជ័យនៃភាពឈ្នានីសរបស់ប្រទេសថៃ ដែលបានខិតខំប្រឆាំងនឹងបេក្ខភាពរបស់ប្រទេសកម្ពុជាចូលទៅក្នុងគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនេះ។ ប្រទេសថៃតែងតែចិញ្ចឹមចិត្តប្រឆាំង នឹងប្រទេសកម្ពុជាគ្រប់វេទិកាពិភពលោក ដោយខំដើរឡប់ប៊ី និងយកហេតុផលឥតសមហេតុសមផលថាសមាជិកភាពរបស់កម្ពុជានឹងធ្វើឲ្យមានភាពប្រេះឆាកាន់តែខ្លាំងឡើងរវាងប្រទេសកម្ពុជា-ថៃ។
តាមពិតទៅទំនាក់ទំនងកម្ពុជា-ថៃដែលកើតឡើងរហូតមកដល់ពេលនេះ គឺគ្មានអ្វីក្រៅពីបង្កឡើងដោយថៃខ្លួនឯងសោះនោះឡើយ។ ភាពជោគជ័យរបស់កម្ពុជានាថ្ងៃនេះ គឺជាកំភ្លៀងមួយថ្មីទៀតដែលទះចំមុខប្រទេសថៃ នៅលើឆាកអន្តរជាតិ។
សម្រាប់ប្រទេសថៃ ថ្ងៃនេះប្រហែលជាគេដឹងហើយពីភាពទន់ខ្សោយនៃនយោបាយការទូតរបស់គេ បើប្រៀបធៀបជាមួយប្រទេសកម្ពុជា។ ហើយប្រទេសថៃក៏ប្រហែលជាដឹងហើយថា គ្មានប្រទេសណាមួយនៅលើពិភពលោកយល់ឯកភាពពីកលមាយា និងភាពពិសពុលរបស់ខ្លួនមកលើប្រទេសជិតខាង តួយ៉ាងដូចកម្ពុជានេះឡើយ។
វាល្មមដល់ពេលដែលប្រទេសថៃត្រូវឈប់ដើរតួជាមារប្រឆាំងនឹងប្រទេសខ្មែរទៀតហើយ ដ្បិតជ័យជម្នះផ្ទួនៗរបស់ប្រទេសកម្ពុជានារយៈកាលកន្លងមកបានស្ដែងចេញឲ្យឃើញច្បាស់ណាស់ថា ប្រទេសថៃមិនអាចយកឈ្នះលើកម្ពុជា ដែលប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវ និងមានភាពចាស់ទុំខាងនយោបាយការបរទេស គោរពច្បាប់ទម្លាប់អន្តរជាតិបែបប្រទេសខ្មែរនេះណាស់។
ថៃគួរតែសិក្សាពីខ្លួនឯងឡើងវិញ និងគួរឈប់ឈ្នានីសប្រទេសជិតខាង ហើយគួរបែរមកអបអរជាមួយកម្ពុជា ខណៈដែលវត្ថុបំណងរបស់កម្ពុជា គឺគ្មានអ្វីក្រៅពីចូលរួមនៅក្នុងសង្គមអន្តរជាតិ ដើម្បីបុព្វហេតុមនុស្សលោកនោះឡើយ។
ជយោព្រះរាជាណាចក្រកម្ពុជា! បរាជ័យទៀតហើយ ថៃឡេនដ៍!
*ត្រូវនឹងថ្ងៃម្សិលមិញនៅទីក្រុងប៉ារីស ប្រទេសបារាំង
____________________________________________________
ប្រហាក់ប្រហាក់ប្រហែល៖
១. បរាជ័យថៃឡេនដ៍!
២. ទេវតាបរាមុខប្រទេសថៃ
ការ៍ដពេញកាបូប ខែ តុលា 26, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.9 comments
និយាយពីរឿងការប្រើប្រាស់ប័ណ្ណនានានៅស្រុកថៃនេះ មហាហើយ ខ្ញុំឯណេះមិនដឹងជាស្អីនឹងគេដែរទេ តែធ្វើម្ដេចសង្គមគេវាចឹងទៅហើយ។ កាបូបលុយខ្ញុំនេះ ពិបាកណាស់ ទៅណាម្ដងៗមិនដែលបានដាក់ក្នុងហោប៉ៅដូចគេទេ ដ្បិតវាប៉ោងធំពេក។ ធំនោះគឺមិនមែនមានន័យថាលុយច្រើនទេ ពោលគឺច្រើនតែការដ និងក្រដាសទេ ហាហា…។
ម៉ាកន្លែងមួយៗគេសុទ្ធតែចេញប័ណ្ណឲ្យ ជាពិសេសហាងទំនិញស្សបភីងនឹងឯង មានអីគ្រាន់បស់គេដែរតើហ៍ ចុះតម្លៃរបស់ខ្លះ៥ទៅ១៥ភាគរយដែល ពេលដែលយើងមានប័ណ្ណអស់នឹង ចឹងហើយចេះតែធ្វើប័ណ្ណសមាជិកនឹងគេទៅ ព្រោះមិនចំណាយលុយនឹងធ្វើទេ ចឹងហើយបានជាកាបូបសុទ្ធតែប័ណ្ណ។
សរុបទៅគ្រាន់ម៉ារយៈនៅស្រុកថៃម៉ាឆ្នាំមកនេះមានប័ណ្ណសរុបទៅជាង១០ទៅហើយ នេះមិនទាន់បូកប័ណ្ណធនាគារ និងប័ណ្ណមួយចំនួនទៀតដែលយកពីស្រុកខ្មែរទៅជាមួយផង។ សរុបទៅជិត២០ការ៍ដឯណោះក្នុងកាបូបលុយខ្ញុំ ហាហា… ដល់កហើយ!

បណ្ណាប័ណ្ណនានាដែលប្រើប្រាស់នៅប្រទេសថៃមួយរយៈនេះ
____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ការ៍ដវីសាថ្មី






