jump to navigation

… ឬ​ថា លេច​ចេញ​ព្រាល​ៗ​ទំនាក់​ទំនង​នយោបាយ​ខ្មែរ​ថៃ ខែ តុលា 21, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយ​ថ្ងៃ​នេះ.
trackback

វា​មិន​មែន​ជា​ការ​ចៃដន្យ​ទេ​​ដែល​លោក ជវលិត យុងចៃយុទ្ធ (ថៃ៖ ชวลิต ยงใจยุทธ) អតីត​នាយករដ្ឋមន្ត្រី​​ថៃ​មក​ធ្វើ​ទស្សនកិច្ច​ប្រទេស​ខ្មែរ​នា​ថ្ងៃ​នេះ។ លោក ជវលិត ដែល​បាន​ចាក​ចេញ​ពី​ឆាក​នយោបាយ​អស់​រយៈ​ពេល​យ៉ាង​យូរ និង​ដែល​ទើប​ឈាន​ជើង​ចូល​វិញ​មិន​ទាំង​បាន​ប៉ុន្មាន​សប្ដាហ៍​​ផង​ ជាមួយ​គណបក្ស​កូន​ជីង​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ នោះ ពេល​នេះ​កំពុង​ប្រែ​ក្លាយ​ជា​អ្នក​ចង​ស្ពាន និង​រំលេច​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ពី​ទំនាក់​ទំនង​នយោបាយ​ខ្មែរ ឬ​យ៉ាង​ហោច​ណាស់​គណបក្ស​ដ៏​សម្បើម​អស្ចារ្យ​របស់​ស្រុក​ខ្មែរ និង​គណបក្ស​ ដើម្បី​ថៃ (ថៃ៖ เพื่อไทย) ដែល​ពេល​នេះ​ក្លាយ​ជា​គណបក្ស​ជំទាស់​ថៃ​នោះ។

ថ្ងៃ​នេះ​លោក​អតីត​នាយករដ្ឋមន្ត្រី​ថៃ ជវលិត យុងចៃយុទ្ធ បាន​មក​ធ្វើ​ទស្សនកិច្ច​លក្ខណៈ​ឯកជន​មួយ​យ៉ាង​ពិសេស​ជាមួយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា។ បើ​ទោះ​ជា​ខំ​ប្រឹង​ប្រាប់​ដល់​សាធារណជន​ថា​ជា​ជំនួប​ក្នុង​លក្ខណៈ​មិត្រ​ភ័ក្ដិ​​ក្ដី តែ​អ្វី​ៗ​មិន​មែន​ជា​បញ្ហា​តូច​តាច​ឡើយ ដ្បិត​​អ្នក​ទាំង​ពីរ​មិន​មែន​ជា​អ្នក​តូច​តាច​ឯណា sic ជា​ពិសេស​​សង្គម​ថៃ ចង់​ឬ​មិន​ចង់​ក៏​ត្រូវ​តាម​ដាន​សកម្មភាព​លោក ជវលិត នៅ​ស្រុក​ខ្មែរ​ដែរ។

អ្វី​ដែល​គួរ​កត់​សម្គាល់​បន្ទាប់​ពី​ជំនួប​លោក​នាយករដ្ឋមន្ត្រី​ខ្មែរ និង​អតីត​នាយករដ្ឋមន្ត្រី​ថៃ​នេះ​គឺ​ថា លោក​នាយករដ្ឋមន្ត្រី​ខ្មែរ​ផ្ដល់​ភាព​កក់​ក្ដៅ​មួយ​យ៉ាង​សម្បើម​អស្ចារ្យ​មិន​ធ្លាប់​មាន​ពី​មុន​មក​ដល់​លោក​អតីត​នាយករដ្ឋមន្ត្រី​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ ហើយ​នឹង​រួម​កសាង​រចនា​សម្ព័ន្ធ​រឹង​មាំ​មួយ​របស់​គណបក្ស​លោក គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដ៏​មហិមា និង​គណបក្ស​ដើម្បី​ថៃ របស់​លោក ជវលិត ផង​ទៀត sic តើ​នេះ​ជា​ការ​ចែចូវ ឬ​ជា​ការ​ពួត​ដៃ​គ្នា​ដើម្បី​ចាត់​ការ​គណបក្ស​គ្រប់​គ្រង​អំណាច​ក្រុង​បាងកក​បច្ចុប្បន្ន​របស់​នាយករដ្ឋមន្ត្រី​ អភិសិទ្ធិ វេជ្ជាជីវៈ ឬ​យ៉ាង​ណា? មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នាយករដ្ឋមន្ត្រី​ខ្មែរ ថែម​ទាំង​​សន្យា​នឹង​រៀប​ចំ​គេហដ្ឋាន​ថ្មី​មួយ​ដល់​លោក ទក្សិណ ជិនវ័ត្រ ប្រសិន​បើ​គាត់​ចង់​មក​ស្រុក​ខ្មែរ​ផង​ទៀត។

គិត​ៗ​ទៅ​នឹក​ស្រណោះ​ពួក​មិន​អា​លោះ​អំណាច​នៅ​ស្រុក​នោះ​ដែរ គ្នា​ខិត​ខំ​មហា​គ្រប់​បែប​មហា​គ្រប់​យ៉ាង​ហើយ តាំង​ពី​​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម យក​រឿង​ព្រះ​វិហារ​ខ្មែរ​មក​វាយ​រំលំ​គ្នា ម្ដង​ជា​ពីរ​ដង ក៏​នៅ​តែ​មិន​អាច​យក​ឈ្នះ នាយករដ្ឋមន្ត្រី​មុខ​ឌឺ អភិសិទ្ធិ វេជ្ជាជីវៈ នេះ​បាន​ទៀត។ ម្ដង​នេះ​មាន​តែ​ជួយ​ពឹង​ខ្មែរ​សាក​ល​មើល ក្រែង​ល​មាន​ផ្លូវ ហេហេ… ម្នាក់​ខំ​ស្វះ​ស្វែង​ផ្ញើ​​ខ្សែ​អាត់​សំឡេង​មក​ ម្នាក់​ទៀត​ខំ​ស្កាត់​មក​ជួប​ផ្ទាល់ អនិច្ចា​ជាតិ​ស៊ីវីល័យ​ថៃ​ហ្អើយ! ពេល​នេះ​អស់​អី​អួត​ហើយ​ដឹង?

ម្ដង​ហើយ​ម្ដង​ទៀត ទំនាក់ទំនង​​នយោបាយ​ពិសេស​​ខ្មែរ​ថៃ នឹង​អាច​មើល​ឃើញ​ច្បាស់​លាស់ ឬ​ថា​វា​កំពុង​លេច​ចេញ​ព្រាល​ៗ​ហើយ។ ប្រាកដ​ជា​មិន​យូរ​ទេ វត្តមាន​អតីត​នាយករដ្ឋមន្ត្រី​ថៃ​ធ្លាក់​ពី​អំណាច ទក្សិណ ជិនវ័ត្រ នឹង​ប្រាកដ​ខ្លួន​នៅ​ស្រុក​ខ្មែរ​ជាក់​ជា​មិន​ខាន៕


នរណា​ជា ជវលិត យុងចៃយុទ្ធ
ชวลิต ยงใจยุทธ

លោក​ឧត្ដម​សេនីយ​ឯក ជវលិត យុងចៃយុទ្ធ កើត​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​​១៩៣២ ជា​នាយករដ្ឋមន្ត្រី​ថៃ​ទី​២២ និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ, រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ, រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​​​ជា​អតីត​មេ​បញ្ជាការ​កង​ទ័ព​ជើង​គោក។

លោក ជវលិត យុងចៃយុទ្ធ ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​ថៃ​ពី​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៦ រហូត​ដល់ ថ្ងៃ​ទី​០៨ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៧ (លា​ចេញ​ពី​តំណែង)។

នា​ដើម​ខែ​តុលា ឆ្នាំ​២០០៩​នេះ លោក បាន​ចូល​រួម​ក្នុង​ឆាក​នយោបាយ​ជា​ថ្មី​ជាមួយ​គណបក្ស​ដើម្បី​ថៃ ដែល​គេ​ជឿ​ជាក់​ថា​ជា​គណបក្ស​គាំទ្រ​របស់​លោក​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ បន្ទាប់​ពី​លោក​នៅ​ពី​ក្រោយ​ឆាក​នយោបាយ​អស់​រយៈ​ពេល​យ៉ាង​យូរ​មក។ លោក​ប្រហែល​ជា​អាច​នឹង​ក្លាយ​ជា​ប្រធាន​គណបក្ស​បក្ស​នេះ ដើម្បី​ដណ្ដើម​តំណែង​នាយករដ្ឋមន្ត្រី​សា​ជា​ថ្មី​នៅ​ថ្ងៃ​អនាគត​ផង​ដែរ៕

______________________________________________
អាន​ផង​ដែរ
១. សូរ​សីហនាទ​នៃ​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កក្រើក​អស់​ស្យាម​ពសុន្ធរា
២. នយោបាយ​ថៃ​និង​ទំនាក់ទំនង​កម្ពុជា
៣. ថៃ​បើក​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​១៥ ទាំង​រញ៉េ​រញ៉ៃ
៤. ទក្សិណ៖ ខ្ញុំ​ចង់​ទៅ​អរគុណ​លោក​ ហ៊ុន សែន ដោយ​ផ្ទាល់
៥. ទទួល​តំណែង​ថ្មី… ទក្សិណ មក​ដល់​កម្ពុជា​ហើយ!

វិចារ»

1. nimol - ខែ តុលា 23, 2009

ខ្ញុំ​នៅ​ចាំ​ថា កាល​ពី​ឆ្នាំ 2001 លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក​ថាក់ស៊ីន បាន​ចុះ​ហត្ថលេខា​លើសេចក្ដី​ថ្លែង​ការណ៍​រួមមួយ​ស្ដី​ពី​ការ «មិន​ផ្ដល់​សិទ្ធិ​ជ្រក​កោន​ដល់​អ្នក​ទោស​នយោបាយ»​រវាង​ប្រទេស​ទាំង​ពីរ។ ឥឡូវ​នេះ​ ទំនង​បែប​ជា​ធ្វើ​ខុស​សេចក្ដី​ថ្លែង​ការណ៍​នោះ​ហើយ​មើល​ទៅ?

បើ​ផ្ដល់​សិទ្ធិ​ជ្រក​កោន​អ៊ីចឹង តិច​មាន​បញ្ហា​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​ធ្ងន់​ទៅ? យ៉ាង​ណា​កុំ​ឲ្យ​ប្រវត្តិ​សាស្ត្រ​ច្រំដែល។

សុភ័ក្ត្រ - ខែ តុលា 23, 2009

ចាំ​មើល​រឿង​រ៉ាវ​ត​ទៅ​ទៀត​ទៅ។ រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ហើយ កុំ​ជោរ​ជាមួយ​ស្រុក​ខ្មែរ​នោះ ហេហេ…

2. កម្ពុជបុត្រ - ខែ តុលា 28, 2009

អ្នក​ទោស​នយោបាយទាល់តែធ្វើត្រឺមត្រួវដល់ទៅប្រើកម្លាំងទាហានបំពានមិន
ត្រឺមត្រួវទេ។ស្រុកសៀមមិនខុសពីស្រុកភូមាប្រើកម្លាំងទាហានបំពានលើប្រជា
ពលរដ្ទខ្លូន។

3. ទក្សិណ៖ ខ្ញុំ​ចង់​ទៅ​អរគុណ​លោក​ ហ៊ុន សែន ដោយ​ផ្ទាល់ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ វិច្ឆិកា 10, 2009

[...] [...]