jump to navigation

ការ​ក្បត់​ និង​ការ​បោះ​បង់​ចោល! ខែ តុលា 21, 2009

Posted by សុភ័ក្ត្រ in English, នយោបាយ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
trackback


កកន៖ ហេតុការណ៍​ស្រុក​ទេស​កម្ពុជា​ដែល​បាន​កើត​ឡើង និង​បន្សល់​ទុក​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ពិត​មិន​អាច​ប្រកែក​បាន​ វា​បាន​ចូល​រួម​ពាក់​ព័ន្ធ​ពី​សំណាក់​បរទេស! អាមេរិកាំង, ជា​ពិសេស​​ដែល​បាន​ពាក់​ព័ន្ធ​នៅ​ឥណ្ឌូចិន បាន​ត្រឹម​ទី​បំផុត «ក្បត់, និង​បោះ​បង់​» ប្រជាជន​មួយ​ដែល​ខំ​ជឿ​ទុក​ចិត្ត ដូច​ក្នុង​អត្ថបទ​មួយ​ដែល​​បាន​ចុះ​នៅ​ក្នុង www.vnafmamn.com ។

ការ​ដែល​ខ្ញុំ​សរសេរ​នៅ​ទី​នេះ មិន​មាន​បំណង​សើ​រើ​ឲ្យ​ជន​ខ្មែរ​យើង​នាំ​គ្នា​ចង​គំនុំ​នឹង​ប្រទេស​អាមេរិក​ទេ តែ​គ្រាន់​ជា​ការ​ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ព្រឹត្តិការណ៍​មួយ​ដែល​បាន​ធ្វើ​ឲ្យ​ឈឺ​ចាប់​ចំពោះ​ប្រជាជាតិ​ខ្មែរ​ទាំងមូល ហើយ​ដែល​បច្ចុប្បន្ន​នេះ​មិន​តិច​ទេ អ្នក​ដែល​អាមេរិកាំង​និយម។ សម្រាប់​ខ្ញុំ “ កុំ​សូវ​ជឿ​ពេក, អាមេរិកាំង” ។ នៅ​ខណៈ​ដែល​បិតា​អាមេរិកាំង​​​និយម និង​របប​អាមេរិកាំង​និយម, សាធារណរដ្ឋ​ខ្មែរ, ទី​បំផុត​ត្រូវ​បាន​អាមេរិកាំង​បោះ​បង់​ចោល ដោយ​បន្សល់​ទុក​នូវ​ស្នាម​ចុក​ចាប់​​ និង​ខក​បំណង​ «….ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​​នេះ​ដោយ​ការ​ជឿជាក់​ទៅ​លើ​អ្នក, អាមេរិកាំង។…» [ស៊ីសុវត្ថិ សិរីមតៈ] អាមេរិកាំង ប្រហែល​ជា​គ្មាន​ន័យ​ទេ​សម្រាប់​កម្ពុជា។ សុភាសិត​បុរាណ​ខ្មែរ​ថា «ជួញ​ជិត​ជៀស​ជាង​ជួញ​ឆ្ងាយ» ប្រហែល​ជា​មិន​ខុស​ទេ sic

ជា​បន្ត​ទៅ​នេះ ខ្ញុំ​សូម​ជូន​ពី​​អវសាន​ជីវិត និង​ភាព​ខក​បំណង​ចំពោះ​អាមេរិក របស់​លោក ស៊ីសុវត្ថិ សិរីមតៈ សមាជិក​ចម្បង​នៃ​របប​សាធារណរដ្ឋ​ខ្មែរ!

ក្រោយ​ពី​របប​សាធារណរដ្ឋ​ខ្មែរ​ ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ជា​កូន​ជីង​អាមេរិក ដួល​រលំ​ទៅ លោក ស៊ីសុវត្ថិ សិរីមតៈ មិន​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ រួម​ជាមួយ​នឹង​អ្នក​នយោបាយ​ខ្មែរ​មួយ​ចំនួន​ទៀត ទោះ​បី​លោក​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​សម្លាប់​​ជា​ជន​ក្បត់​ជាតិ ដោយ​ពួក​ខ្មែរ​ក្រហម​ក៏​ដោយ។

លោក ស៊ីសុវត្ថិ សិរីមតៈ រួម​ជាមួយ​មន្ត្រី​ដទៃ​ទៀត​ទំនង​ជា​ត្រូវ​សម្លាប់​នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​១៩៧៥ ដោយ​ការ​កាត់​ក្បាល តែ​មាន​របាយការណ៍​ផ្សេង​ទៀត​ថា លោក​ត្រូវ​បាន​គេ​បាញ់​ចំពោះ និង​ស្លាប់​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​ក្រោយ​មក។

ការ​ដែល​លោក ស៊ីសុវត្ថិ សិរីមតៈ សម្រេច​ចិត្ត​មិន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​សារ​តែ​លោក​មាន​ការ​ខក​បំណង​ជា​ខ្លាំង​ចំពោះ​ប្រទេស​អាមេរិក​ដែល​លោក​បាន​ខំ​ជឿ​តាម រួម​ទាំង​រដ្ឋប្រហារ​ឆ្នាំ​១៩៧០​ផង​ដែរ។ អ្វី​ៗ​ទាំង​អស់​ត្រូវ​បាន​ប្រទេស​អាមេរិក​ផ្ដួច​ផ្ដើម​ឡើង​ តែ​ទីបំផុត​បោះ​បង់​ចោល​ប្រទេស​កម្ពុជា។

ក្នុង​លិខិត​មួយ​របស់​លោក ស៊ីសុវត្ថិ សិរីមតៈ ផ្ញើ​ជូន​ឯក​អគ្គរដ្ឋទូត​សហរដ្ឋអាមេរិក ប្រចាំ​ប្រទេស​កម្ពុជា John Gunther Dean លោក ស៊ីសុវត្ថិ សិរីមតៈ បាន​ថ្លែង​ថា៖

“ពុទ្ធោ​អើយ! ខ្ញុំ​មិន​អាច​ចាក​ចេញ​ដោយ​វិធី​កំសាក​យ៉ាង​នេះ​ទេ [...] ខ្ញុំ​មិន​ដែល​ជឿ​ទាល់​តែ​សោះ​ថា​អ្នក​នឹង​បោះ​បង់​ចោល​ប្រជាជន​មួយ​ដែល​ពួក​គេ​ជ្រើស​រើស​យក​សេរីភាព។ ខ្ញុំ​បាន​ប្រព្រឹត្ត​កំហុស​​នេះ​ដោយ​ការ​ជឿជាក់​ទៅ​លើ​អ្នក, អាមេរិកាំង។”


The letter is just an art work’s illustration

រូប​លិខិត​របស់​លោក ស៊ីសុវត្ថិ សិរីមតៈ ស្រង់​ចេញ​មក​ពី
www.vnafmamn.com/black_april.html

វិចារ»

1. ស៊ីសុវត្ថិ សិរីមតៈ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ខែ តុលា 21, 2009

[...] ការ​ក្បត់​ និង​ការ​បោះ​បង់​ចោល! [...]

2. សេរីបណ្ឌិត - ខែ តុលា 21, 2009

ធម្មតាប្រទេសមួយ គេតែងគិតប្រយោជន៍ជាតិគេខ្លាំងជាងជាតិផ្សេង មិនបាច់ទៅខឹង ឬ ស្អឋ់គេទេ, តែកុំជឿគេពេក, ហើយកុំមានគំនិតបរទេសនិយមជ្រុលពេក

3. វិចិត្រ - ខែ តុលា 21, 2009

រឿ​ង​បរទេស​មិន​អាច​ទុក​ចិត្ត​បាន​ទាំង​អស់​ហ្នឹង។
ពឹង​យួន​សៀម​ ប៊ិះ​អស់​ដី។
ពឹង​អាមេរិច ពុក​រលួយ​ម៉ា​ចំហៀង​ប្រទេស​។
ពឹង​ចិន ខ្មែរ​ប៊ិះ​ផុត​ពូជ​។ល។
និយាយ​រួម​នេះ ត្រូវ​បន្ទោស​ខ្មែរ​ខ្លួន​ឯង​វិញ​បាន​ត្រូវ។ មក​ពី​ខ្លួន​ឯង​ហ្នឹង​តែ​ម្តង។ ម្នាក់​ៗ​ល្មោភ​អំនាច ផ្តាច់ការ អាត្មានិយម ល្ងង់ ឆ្កួត​នឹង​ស្រីញី។
គ្មាន​ជួញ​ជិត​ប្រសើរ​ជាង​ជួញ​ឆ្ងាយ​ស្អី​ទេ។

សុភា - ខែ តុលា 21, 2009

ពឹងអាមេរិច ពុករលួយម៉ាចំហៀងប្រទេស រឿងនេះខ្ញុំអត់ដឹងផង។ ចុះពឹងបារាងនោះអស់អីដែរ?

គ្មានប្រទេសណាដែលជួយយើងដោយមិនសំលឹងឃើញប្រយោជន៏នោះទេ។ ប្រយោជន៏ទាងនោះបើមិនយកពីយើង ក៏ជាការបញ្ចេញសាច់ដុំអួតគេដែរ មិនថាអញ្ចឹង?

វិចិត្រ - ខែ តុលា 21, 2009

ម៉េច​ដឹង​បើ​កើត​អត់​ទាន់​សម័យ​លន់ណុល​ផង។
បើ​បារាំង​វិញ បាត់​កម្ពុជា​ក្រោម បាន​សៀមរាប​បាត់​ដំបងស្ទឹងត្រែង… ប៉ុន្តែ​កៀប​ខ្មែរ​ស៊ី​មិន​បាច់ថ្លែង​ មើល​តែ​រឿង​ភូមិតិរិច្ឆាន​ទៅ​ដឹង​ហើយ។

4. មុន្នីរតនាតារា - ខែ តុលា 21, 2009

អារឿងកន្លងផុតហើយ លើកយកមកនិយាយធ្វើអីទៀត។
ពឹងគេមិនដូចធ្វើខ្លួនឯង។ គឹតែ អញធំជាងគេៗ គេមកយកដីអស់ គេមកយកលុយ
អស់ ជិតផុតពូជហើយ។

សេរីបណ្ឌិត - ខែ តុលា 21, 2009

ដោយសារ តែរឿងកន្លងផុតហ្បឹងហើយ កាន់តែត្រូវសើរើ ដើម្បីឲ្យស្គាល់ប្រវត្តិខ្លួនច្បាស់ ហើយចាត់ទុកវាជាមេរៀនមួយ
មិនត្រូវបំភ្លេចដើមកំណើតខ្លួនឯងឡើយ

5. បងតូច - ខែ វិច្ឆិកា 4, 2009

ខ្ញុំគិតថាជួញជិតក្រោះថ្នាក់់ជាង…ព្រោះនៅក្បែរស្រួលស៊ី
ជាងស៊ីឆ្ងាយ..ត្របាក់់ពេលណាអស់់សាច់់ពេលហ្នឹង..
កាលយើងជួញឆ្ងាយក្នុងសម័យអាណានិគមនិយមបារាំង..ខ្មែរយើង
បានសល់់ដីរហូតមកទល់់បច្ចុប្បន្ន..កុំអីអស់់់ទឹកដីបាត់់ទៅហើយ..
ទោះថាបាត់់បង់់កម្ពុជាក្រោមក្នុងជំនាន់់ហ្នឹងក៏ដោយ..តែដឹងច្បាស់់ណាស់់
ថាបើមិនហៅបារាំងមកជួយក្នុងពេលនោះទេ..ខ្មែរច្បាស់់ជាអស់់ទឹកដីនៅ
ពុំខាន…វាស្រួលលេបទឹកដីខ្មែរណាស់់តើក្នុងសម័យហ្នុង..ព្រោះប្រជាជន
ខ្មែរមានមិនដល់់មួយលាននាក់់ផង!! សម័យនេះ..ខ្មែរយើងមានចំនួនជាងដប់់លាននាក់់..ដូចជាយ៉ាប់់បន្តិចហើយ..
ថា១៤លានក់់..តែតាមពិតទៅខ្មែរមានប្រហែលចំនួនដប់់លាននាក់់តេ..ដក
ជនជាតិយួន ចិន និងជនជាតិផ្សេងទៀត….មែនមួយលាននាក់់ពិតជាស្រួលលេបជាងដប់់លាន
នាក់់។តែក៏កុំរំពឹងឫទុកចិតទោះលើឈ្មួញឆ្ងាយក្ដី ជិតក្ដី..ព្រោះគេកិតប្រយោជន៏
ប្រទេសជាតិគេមុនហើយ…យើងត្រូវចេះរួបរួមសាមគ្គីគ្នា ស្រលាញ់់គ្នាដើម្បីកសាងប្រទេស និងការពារប្រទេស ទើបប្រសើរ..ទើបបរទេសគេមិនអាចជ្រៀតចូលមកឆាឆៅ ឫលួច ឫឈ្លានពានយើងបាន។