jump to navigation

តម្រួត​ចរាចរណ៍​ត្រូវ… ខែ តុលា 24, 2009

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

អស្ចារ្យ​ហើយ​ថ្ងៃ​នេះ ប្រសិន​បើ​លោក​អ្នក​បាន​ទស្សនា​ទូរទស្សន៍​ខ្មែរ​ស្ដី​ពី​ក្មេង​ពាល​ជា​និស្សិត​សាកលវិទ្យាល័យ​ម្នាក់​ដេញ​វ៉ៃ​តម្រួត​ចរាចរណ៍​ខ្មែរ​រហូត​ដល់​ទៅ​៨​នាក់​យ៉ាង​គ្រហើៗ​ដាក់​មុខ​ម៉ាស៊ីន​ថត​វីដេអូ​ទៀត​ហ្ន៎។

ខ្ញុំ​គិត​ថា​នរណា​ៗ​ក៏​ទាស់​ដែរ​មើល​ទៅ​នៅ​ពេល​ដែល​ឃើញ​សកម្មភាព​ដ៏​ពាល​របស់​និស្សិត​មិន​គោរព​ច្បាប់​ចរាចរ​រូប​នេះ ហើយ​ថែម​ទាំង​ប្រពឹត្ត​បទ​ល្មើស​វាយ​មន្ត្រី​ចរាចរណ៍​ឡើង​ហើម​មុខ និង​បែរ​ភ្នាក់​ងារ​យើង​មិន​បាន​តប​ត​ដៃ​ទៅ​វិញ? ហេហេ…

វីដេអូ​​ដែល​ខ្ញុំ​ថត​ចម្លង​ចេញ​ពី​ទទក​ខាង​ក្រោម​នេះ ​ទុក​ឲ្យ​លោក​អ្នក​ជួយ​ពិចារណា​ពី​និស្សិត​ពាល​នេះ​ចុះ។ ខ្ញុំ​បាន​ធ្វើ​ឲ្យ​វា​មាន​ទំហំ​តូច​ដើម្បី​ងាយ​អាប់ឡូត ហេតុ​នេះ​វា​មិន​សូវ​ច្បាស់​ទេ ចាំ​ពេល​ក្រោយ​ខ្ញុំ​ដាក់​ឲ្យ​ច្បាស់​ជាង​នេះ​ឡើង​វិញ។

អាន​ព័ត៌មាន​បន្ថែម​នៅ​គេហទំព័រ​ដើម​អំពិល

វិចារ»

1. M|O|N|G|K|O|L - ខែ តុលា 25, 2009

​សាហាវ​ដល់​ក​ហើយ​ ហ្ន៎? មិនដឹង​ថា អាសក់វែង​មួយនេះ វាអាងស្អីទេ។ ចឹង​អី បានតែចាប់​ដាក់​គុកឲ្យយូរ​ឲ្យ​វារាង​ម្តង។

សុភ័ក្ត្រ - ខែ តុលា 25, 2009

បង​​ប្អូន​អ្នក​ខ្លះ​ទេ​ដឹង ឮ​ថា​នៅ​ម្ដុំ​បឹង​ត្របែក ហាហា…

M|O|N|G|K|O|L - ខែ តុលា 25, 2009

ហាហា.. សង្ស័យដែរ។​ តែ​បើមើលមុខឲ្យ​មែន​ទែន ដូចស្រដៀង​តាភ័ក្រ្្តឯងជាង។

2. សមុទ្រ - ខែ តុលា 25, 2009

ពូកែរកពឥមានណាស់នរ សូមសរសើរម្ចាស់ប្លក់ហើយ។។
សូមសរសើរ សូមសរសើរ

3. covid - ខែ តុលា 25, 2009

យុវជននេះ ជានិស្សិតតែធ្វើដូចជាមិនបានរៀនសូត្រអញ្ចឹង។ ខ្ញុំមិនដឹងថាច្បាប់របស់សម្ថិកិច្ចនៅស្រុកខ្មែរ យ៉ាងម៉េចទេ បើសិនជាមិនអោយសមត្ថកិច្ចវាយប៉ូលីស ខ្ញុំក៏មិនដឹងធ្វើយ៉ាងម៉េចដែរ។ តែអ្នកចេះដឹងគួរតែយកនៅអ្វីដែលអ្នកចេះដឹងមកដោះស្រាយ។ មិនមែនបែបហិង្សានេះទេ។

4. covid - ខែ តុលា 25, 2009

សូមកែរតម្រូវៈ (បើសិនជាមិនអោយសមត្ថកិច្ចវាយប៉ូលីស) ទៅជា (បើសិនជាមិនអោយសមត្ថកិច្ចវាយយុវជន)

5. វិចិត្រ - ខែ តុលា 25, 2009

ពួក​ប៉ូលីស​យ៉ាប់​មែន !!
តែ​សង្ស័យ​តែ​ប៉ូលីស​សុភាព​តែ​មុខ​កាមេរ៉ា​ទេ​មើល​ទៅ
មែន​ទែន​ ..វ៉ៃ​បោច​សក់ ​មួយ​ជើង​ម្នាក់​ទ្រោម..

សុភ័ក្ត្រ - ខែ តុលា 25, 2009

មនុស្ស​សុភាព​មុខ​កាមេរ៉ា ប្រហែល​គ្រាន់​បើ​ជាង​មនុស្ស​ពាល​កំរោល​ចូល​មុខ​កាមេរ៉ា​ទេ​ដឹង?!!

វិចិត្រ - ខែ តុលា 26, 2009

ប៉ុន្តែ​សុភាព​ជ្រុល សុភាព​ជ្រុល​អញ្ចឹង​ទៅ វា​បាត់​ភាព​ស្វាហាប់​ជា​ប៉ូលីស។
មនុស្សល្អ​ចាំ​បាច់​អី​ទៅ​យក​ខ្លួន​ប្រៀប​នឹង​ពាល។

6. YSB | The Cambodia - ខែ តុលា 25, 2009

យ៉ាប់ដែរ!

7. YSB | The Cambodia - ខែ តុលា 25, 2009

ហើយពួកប៉ូលីសធ្វើដូចអត់ចេះវៃតដៃ? អានិស្សិតគុក!

8. បណ្ឌិត - ខែ តុលា 25, 2009

គេធ្វើឲ្យល្អមើលមុខកាម៉េរ៉ាហ្នឹងណា…។ ខ្ញុំមិនកាន់ជើងយុវជននេះទេ តែពួកប៉ូលីសអស់ហ្នឹង ១០០​ស្ទើតែទាំង១០០ អាងឯកសណ្ឋានពាក់
ប៉ុណ្ណឹងវាធើឬកុំឯងគ្រាន់បើពេលចាប់អ្នកជិះបានខ្លះប្រើ​ពាក្យគំរោះគំរើយ សំលុតទារលុយដូចចោរចឹង!!! តែធ្វើចឹងបានតែ​អ្នកស្លូតៗ ហៅបានតែអ្នកជិះម៉ូតូធុន ល្មមៗ ដល់អ្នកជិះឡានលុចស៊ីស ប្រាដូ ទំនើបៗ ធ្វើខុសច្បាប់គ្មានហ៊ាន ក្អកទេ។ ខ្ញុំជឿថាអ្នកទាំងអស់គ្នាក៍ដឹងពីប៉ូលីសខែ្មរយ៉ាងម៉េចដែរមែនទេ??​ត្រូវចឹងខ្លះក៍ល្អដែរ…. តែសុំសរសើរនិស្សិតនោះដែរ ហ៊ានណាស់ណ…. :-D

សុផាត - ខែ តុលា 26, 2009

ចំនុចនេះខ្ញុំយល់ស្របដែល

9. សុវុឌ្ឍី - ខែ តុលា 25, 2009

សាហាវដល់ក វ៉ៃប៉ូលីសដល់បែកមុខ!

10. សាយ័ន្ត - ខែ តុលា 25, 2009

បើយើងកុំធ្វើខុស ស្មានតែប៉ូលីស ក្អេងក្អាងកើតអី!
ប៉ូលីសដែលចូលចិត្តចង់បាន លុយដាក់ហោប៉ៅ បុណ្យអោយតែយើង ធ្វើខុសហ្នឹង! យើងគោរពច្បាប់ទាំងអស់គ្នាទៅ ! :lol:

សុភ័ក្ត្រ - ខែ តុលា 25, 2009

ខ្ញុំ​មិន​កាន់​ជើង​តម្រួត​ចរាចរណ៍ ហើយ​ក៏​មិន​ទ្រ​អ្នក​ធ្វើ​ដំណើរ​ដែរ។ អ្នក​ខ្លះ​បើក​បរ​ឲ្យ​តា​ពាស គ្មាន​ញញើត​ច្បាប់ ញញើត​ទម្លាប់​អី​ទេ ដូច​ពួក​មនុស្ស​ព្រៃ​ចឹង!

វិចិត្រ - ខែ តុលា 26, 2009

អា​អ្នក​ខ្លះ​ដែល​គ្មាន​ញញើត​ច្បាប់​ហ្នឹង ច្រើន​តែ​ប៉ូលីស​អត់​ហ៊ានជា​មួយ។

ខ្ញុំ​ធ្លាប់​ប៉ូលីស​ហៅ​ឡើង​ស្គាល់​មុខ។ ជិះ​ម៉ូតូ​ពាក់​មួក​តាំង​ពី​គេ​មិន​ទាន់​តំរូវ។ បែប​ឃើញ​ឯង​ពាក់​ផ្លាក​លេខ​មក​ពី​ខេត្ត​ផង ធ្វើ​ដូច​ស្រែៗ ជិះ​ម៉ូតូ​ពាក់​មួក​ការពារ​ទាំង​ប្តី​ទាំង​ប្រពន្ធ ហៅ​មិន​លោះ។
“ ឈប់។ សូម​មើល​កាត​គ្រី។”
សំនាង​ល្អ​ដាក់​កាត​គ្រី​តាម​ខ្លួន​រហូត ព្រោះ​ដឹង​ចរឹត​ពួក​អស់​ហ្នឹង។

ធ្លាប់​ទាំង​ភ្នាល់​ជា​មួយ​ប្រពន្ធ​ខ្ញុំ​ទៀត ថា ចាំ​មើល​ ពួក​​ប៉ូលីស​អស់​នឹង​ហៅ​អោយ​ឈប់។ ពេល​ទៅ​ដល់​ហៅ​មែន។

11. ទឹម បឿន - ខែ តុលា 25, 2009

អត់​បាន​មើល​ទូរទស្សន៍ ហើយ​ទើប​កាល​រសៀល​នេះ ឮ​គេ​និយាយ ។ តែ​ឆ្ងល់​ម៉េច​ពេល​ហ្នឹង​មាន​កាមេរ៉ា​ថត​បាន តាំង​ពី​ចាប់​ម៉ូតូ​ដំបូង ថត​ទាំង​ស្លាកលេខ​ទៀត ។

សុភ័ក្ត្រ - ខែ តុលា 25, 2009

ចំ​ពេល​អង្គការ​ចៃកា កំពុង​សហការ​ការងារ​ជាមួយ​តម្រួត​ចរាចរណ៍

ទឹម បឿន - ខែ តុលា 26, 2009

អូហ៍! កោត​តែ​ហ៊ាន​ហើយ​ម្នាក់​នេះ

12. ក្តាមសក - ខែ តុលា 26, 2009

និស្សិតសក់វែងតែប៉ុណ្ណឹង! នៅមានច្រើនទៀត!​ អត់ខំរៀនទេ​ បែរជាខំហាត់ក្បាច់គុណ
ទុកវាយប៉ូលីស។ នេះប៉ះចំកូនសិស្សក្បាច់គុណខ្មែរ បើចំកូនសិស្ស​របស់ undertaker​​ រឺ​ កូនសិស្ស batista វិញ​ ច្បាស់ជាសន្លប់ធំដល់អ្នកកាន់កាមេរ៉ាទៀតមើលទៅ។
ប៉ូលីសចរាចរណ៏ហ្នឹងក៏មិនខុសពីនិស្សិតសក់វែងដែរ! ឃើញជម្រិតពួកឡានដឹកឥវ៉ាន់
យកលុយតែញយហ្នឹង! ត្រូវប៉ុន្មានដៃអញ្ចឹងទៅដូចជាកាន់តែសង្ហាជាមួយឯកសណ្ឋាន
ហ្នឹងណាស់!

13. រតនាតារាមុន្នី - ខែ តុលា 26, 2009

ខ្ញុំអត់ចាប់អារម្មណ៍ទេ តែបើមើលយូៗទៅ ដូច ken ក្នុងហ្គេម Street of fighter.

14. rath - ខែ តុលា 26, 2009

និស្សិតម្នាក់នោះជាមនុស្សមានជំងឺសសៃប្រសាទទេ……
បើតាមព្រភពពត៌មានក្រៅផ្លូវការ

15. lihour - ខែ តុលា 26, 2009
16. 09 - ខែ តុលា 27, 2009

អោយវាបែកមុខខ្លះទៅ បើបានជានឹងសមខ្លះ ពេលមុខកាមេរ៉ា ធ្វើឯងគោរពច្បាប់ មិនហ៊ានតដៃ អាចម៍អាសុនខអី? កាលពីមុន ផាកគ្នាមកពីខេត្ត ទា៣០០០០រៀល គ្នាអោយ ១០ដុល្លា ស្រាប់តែមិនអាប់អោយ ទេ។ ដល់គ្នាស្រែកទាមទា ពួកប៉ូលីស លើកគ្នា បីបួននាក់ វាយរហូត ទាល់សន្លប់ រួចបិទសាប៊ូរ ចូលផ្ទះបាត់ ធ្វើអីកយ ហើយមិចក៍មិនឃើញផ្សាយទូទស្សន៍ផង។ ចំណែកឯរូបខាងលើ បើធ្ចើការស្ទង់មតិ អ្នករត់ម៉ូតូ ឌុបធានា ៩៩,៩៩ ភាគរយ ដែលនិយាយថា បើដាក់ អាពួកប៉ូលីស ជាងនឹង បានអេម។

ហើយអ្នកស្រែកថាប៉ូលិសនឹងវាល្អ ម៉េចអញ្ជើញកាន់ កាមេរ៉ា ហើយអង្គុយ ចាំម្តុំ ក្បែសាលាសន្ឋមុខ ផ្លូវទេពផន រឺក៍ ម្តុំ មុខក្រសួងពន្ឋដាថ្មី ច្បាស់ជា ឃើញ នៅសកម្មភាព របស់អានរក ប៉ូលីសអស់នឹងវាចាប់ ផាក អ្នក ស្លូតត្រង់ មិនយូទេច្បាស់ជា ស្រែក អាងាប់ប៉ូលីសនេះ មិចបានធ្វើអីចឹងកើត។

17. កញ្ញា - ខែ តុលា 27, 2009

ខ្ញុំបានមើលវីដេអូ​នេះនៅពេលគេចាក់ផ្សាយតាមទទក​ដែរ។មើលហើយហួសចិត្តមែនទែន។​​​លឺគេនិយាយថា​និសិត្ស​ម្នាក់​ហ្នឹងមានរោគចិត្ត​។​មានពេលខ្លះ​គេដេញវាយ​ឪពុក​គេឲចេញពីផ្ទះ​ក៏មានដែរ។​​​តែដូចជាសាហាវបស់គាត់ដែរ​ខ្លួនឯងតែម្នាក់ឯងសោះ​ហ៊ាន​ដេញវាយប៉ូលីសរាប់សិបនាក់​​ដូចក្នុងរឿងគុនភាគចិនអញ្ចឹង​ :) ។​​អ្វីដែលច្បាស់នោះ​គឺថាគាត់អត់ទាន់មាននរណា​ហ៊ាន​វាយ​គាត់ម៉ាដំបងទេ​តែ​ចាំមើលពេលចូលដល់​កន្លែងប៉ូលីស​គាត់នឹងត្រូវគេ​ស្វាគមន៍​ម្នាក់ម៉ាដៃម៉ាជើង​ថែមម៉ាដំបងជាក់ជាមិនខាន។

18. rath - ខែ តុលា 27, 2009

សម្តេច ហ៊ុន សែន បានសួរនាំរឿងនេះកាលពីព្រឹកម៉ិញ
ក្នុងពីធីចែកសញ្ញាប័ត្រ ជាចម្លើយនិស្សិតម្នាក់នេះពិតជាមាន
ជំងឺសសៃប្រសាទ

19. ច័ន្ទរឿន - ខែ តុលា 29, 2009

ស្តាប់មើលទៅមនុស្សភាគច្រើន​​មានទស្សនៈមិនសូវវិជ្ជមានប៉ុន្មានទេ​ចំពោះ​ប៉ូលីស​។ ប្រសិន​បើមាន​ការស្ទង់មតិ​មួយ​អំពីទស្សនៈសាធារណៈជន​ចំពោះប៉ូលីស​ចរាចរណ៍​ លទ្ធផល​ប្រាកដជាគួរអោយ​ចាប់អារម្មណ៍។