ការ៍ដពេញកាបូប ខែ តុលា 26, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.trackback
និយាយពីរឿងការប្រើប្រាស់ប័ណ្ណនានានៅស្រុកថៃនេះ មហាហើយ ខ្ញុំឯណេះមិនដឹងជាស្អីនឹងគេដែរទេ តែធ្វើម្ដេចសង្គមគេវាចឹងទៅហើយ។ កាបូបលុយខ្ញុំនេះ ពិបាកណាស់ ទៅណាម្ដងៗមិនដែលបានដាក់ក្នុងហោប៉ៅដូចគេទេ ដ្បិតវាប៉ោងធំពេក។ ធំនោះគឺមិនមែនមានន័យថាលុយច្រើនទេ ពោលគឺច្រើនតែការដ និងក្រដាសទេ ហាហា…។
ម៉ាកន្លែងមួយៗគេសុទ្ធតែចេញប័ណ្ណឲ្យ ជាពិសេសហាងទំនិញស្សបភីងនឹងឯង មានអីគ្រាន់បស់គេដែរតើហ៍ ចុះតម្លៃរបស់ខ្លះ៥ទៅ១៥ភាគរយដែល ពេលដែលយើងមានប័ណ្ណអស់នឹង ចឹងហើយចេះតែធ្វើប័ណ្ណសមាជិកនឹងគេទៅ ព្រោះមិនចំណាយលុយនឹងធ្វើទេ ចឹងហើយបានជាកាបូបសុទ្ធតែប័ណ្ណ។
សរុបទៅគ្រាន់ម៉ារយៈនៅស្រុកថៃម៉ាឆ្នាំមកនេះមានប័ណ្ណសរុបទៅជាង១០ទៅហើយ នេះមិនទាន់បូកប័ណ្ណធនាគារ និងប័ណ្ណមួយចំនួនទៀតដែលយកពីស្រុកខ្មែរទៅជាមួយផង។ សរុបទៅជិត២០ការ៍ដឯណោះក្នុងកាបូបលុយខ្ញុំ ហាហា… ដល់កហើយ!

បណ្ណាប័ណ្ណនានាដែលប្រើប្រាស់នៅប្រទេសថៃមួយរយៈនេះ
____________________________________________________
ប្រកាសប្រហាក់ប្រហែល៖
១. ការ៍ដវីសាថ្មី







[...] ការ៍ដពេញកាបូប « -:- កំណត់ហេតុសុភ័… – ខែ តុលា 27, [...]
ស្មានតែស្អី អួតកាតសោះ
ហេតុអ្វីហាងមួយត្រូវធ្វើកាតសមាជិកណឹង? តាមពិតគេមានផលប្រយោជន៏ច្រើនណាស់ ហេហេ
សង្ស័យមោពីវិបត្តិសេដ្ឋកិច្ចនឹងបានជាគេនាំគ្នាធ្វើលើកទឹកចិត្តឲ្យមានអ្នកទិញច្រើន!
ប្រើBupa Insurance ដូចខ្ញុំដែរ
@Vuthy: ឆ្នាំមុន បងប្រើ Bupa Insurance ដែរ តែឆ្នាំនេះឈប់ប្រើហើយ ។ គិតចុះគិតឡើងអត់ចំណេញសោះ ។
@Sopheak: ចុះលោកម្ចាស់អើយ មានកាតអីក៏ច្រើនម្ល៉េះ? បែប shopping ច្រើនដែរហើយមើលទៅ ។ ឯងឯណេះ មានតែ Mcard មួយសោះ ប្រើចង់ឆ្កួត ចុះទំរាំច្រើនម្លឹងៗ មិនដឹងយ៉ាងម៉េចទេន៎!
haha…. មោពីបងនៅម្ដុំនឹងអត់អត់សូវមានកន្លែងទិញទេដឹង?
មិនមែនអត់មានកន្លែងទិញនោះ គឺមានតែពាសវាលពាសកាលហ្នឹង តែគ្រាន់មិនដឹងយកមកធ្វើស្អីច្រើនពេកនោះ ។ ឥឡូវ កាតភាគច្រើនមិនមែនជាកាតបញ្ចុះភាគរយទេ គឺគ្រាន់តែជាកាតសន្សំពិន្ទុប៉ុណ្ណោះ ។ MCard ពីមុនល្អ តែកាតថ្មីរបស់វាយ៉ាប់ ព្រោះត្រូវសន្សំពិន្ទុសិន ទើបវាកាត់កងបញ្ចុះតម្លៃតាមក្រោយ ។ អញ្ចឹងខ្ជិលយកកាតអស់នោះ មកស្ពាយតាមខ្លួននាំតែធ្ងន់ធ្វើអីទេ ។
MCard បញ្ចុះតម្លៃភ្លាមៗតើហ៍បង!