jump to navigation

បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍ ខែ តុលា 27, 2009

Posted by សុភ័ក្ត្រ in ภาษาไทย, នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ថ្ងៃ​នេះ* គឺ​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ងថ្មី​មួយ​ទៀត​ហើយ សម្រាប់​ប្រទេស​កម្ពុជា។ សម្រាប់​កម្ពុជា គឺ​ថ្ងៃ​ជោគជ័យ​ និង​រីក​រាយ ឯ​សម្រាប់​ប្រទេស​ថៃ​វិញ គឺ​ជា​ថ្ងៃ​បរាជ័យ និង​អាម៉ាស​មុខ​ ម្ដង​ហើយ​ម្ដង​ទៀត។

កម្ពុជា ថ្ងៃ​នេះ​បាន​សម្រេច​ដោយ​ជោគជ័យ​នៅ​លើ​សមរភូមិ​ការ​ទូត​របស់​ខ្លួន ប្រឈម​នឹង​ប្រទេស​ថៃ​ជា​មារ ដោយ​បាន​ជាប់​ឆ្នោត​ចូល​ជា​សមាជិក​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក នា​មហា​សន្និបាទ​លើក​ទី​១៧ របស់​អង្គ​ការ​យូណេស្កូ នៅ​ឯ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ភាព​ជោគជ័យ​នៃ​ប្រទេស​កម្ពុជា​គ្រា​នេះ​ ជា​ថ្មី​ម្ដង​ទៀត​ សម្ដែង​ឲ្យ​ឃើញ​ពី​បរាជ័យ​នៃ​​ភាព​ឈ្នានីស​របស់​ប្រទេស​ថៃ ដែល​បាន​ខិត​ខំ​ប្រឆាំង​នឹង​បេក្ខភាព​របស់​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភព​លោក​នេះ។ ប្រទេស​ថៃ​តែង​តែ​ចិញ្ចឹម​ចិត្ត​ប្រឆាំង នឹង​ប្រទេស​កម្ពុជា​​គ្រប់​វេទិកា​ពិភព​លោក ដោយ​ខំ​ដើរ​ឡប់ប៊ី និង​យក​ហេតុ​ផល​ឥត​សម​ហេតុ​សម​ផល​ថាសមាជិក​ភាព​របស់​កម្ពុជា​នឹង​ធ្វើ​ឲ្យ​មាន​ភាព​ប្រេះឆា​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រទេស​កម្ពុជា-ថៃ។

តាម​ពិត​ទៅ​ទំនាក់​ទំនង​កម្ពុជា​-ថៃ​ដែល​កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​បង្ក​ឡើង​ដោយ​ថៃ​ខ្លួន​ឯង​សោះ​នោះ​ឡើយ។ ភាព​ជោគជ័យ​របស់​កម្ពុជា​នា​ថ្ងៃ​នេះ គឺ​ជា​កំភ្លៀង​មួយ​​ថ្មី​ទៀត​ដែល​ទះ​ចំ​មុខ​ប្រទេស​ថៃ នៅ​លើ​ឆាក​អន្តរជាតិ។

សម្រាប់​ប្រទេស​ថៃ ថ្ងៃ​នេះ​ប្រហែល​ជា​គេ​ដឹង​ហើយ​ពី​ភាព​ទន់​ខ្សោយ​នៃ​នយោបាយ​ការ​ទូត​របស់​គេ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​កម្ពុជា។ ហើយ​ប្រទេស​ថៃ​ក៏​ប្រហែល​ជា​ដឹង​ហើយ​ថា គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក​យល់​ឯកភាព​ពី​កល​មាយា និង​ភាព​ពិស​ពុល​របស់​ខ្លួន​មក​លើ​ប្រទេស​ជិត​​ខាង តួ​យ៉ាង​ដូច​កម្ពុជា​នេះ​​ឡើយ។

វា​ល្មម​ដល់​ពេល​ដែល​ប្រទេស​ថៃ​ត្រូវ​ឈប់​ដើរ​តួ​ជា​មារ​ប្រឆាំង​នឹង​ប្រទេស​ខ្មែរ​ទៀត​ហើយ ដ្បិត​ជ័យ​ជម្នះ​ផ្ទួន​ៗ​របស់​ប្រទេស​កម្ពុជា​នា​រយៈ​កាល​កន្លង​មក​បាន​ស្ដែង​ចេញ​ឲ្យ​ឃើញ​ច្បាស់​ណាស់​ថា ប្រទេស​ថៃ​មិន​អាច​យក​ឈ្នះ​លើ​កម្ពុជា ដែល​ប្រកាន់​ខ្ជាប់​នូវ​ភាព​ត្រឹម​ត្រូវ និង​មាន​ភាព​ចាស់​ទុំ​ខាង​នយោបាយ​ការ​បរទេស គោរព​ច្បាប់​ទម្លាប់​អន្តរជាតិ​បែប​ប្រទេស​ខ្មែរ​នេះ​ណាស់។

ថៃ​គួរ​តែ​សិក្សា​ពី​ខ្លួន​ឯង​ឡើង​វិញ និង​គួរ​ឈប់​ឈ្នានីស​ប្រទេស​ជិត​ខាង ហើយ​គួរ​បែរ​មក​អបអរ​ជាមួយ​កម្ពុជា ខណៈ​ដែល​វត្ថុ​បំណង​របស់​កម្ពុជា គឺ​គ្មាន​អ្វី​ក្រៅ​ពី​ចូល​រួម​នៅ​ក្នុង​សង្គម​អន្តរជាតិ ដើម្បី​បុព្វហេតុ​មនុស្ស​លោក​នោះ​ឡើយ។

ជយោ​ព្រះ​រាជាណាចក្រ​កម្ពុជា! បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍!

*ត្រូវ​នឹង​ថ្ងៃ​ម្សិល​មិញ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង

____________________________________________________
ប្រហាក់​ប្រហាក់​ប្រហែល
១. បរាជ័យ​ថៃឡេនដ៍!
២. ទេវតា​បរាមុខ​ប្រទេស​ថៃ

វិចារ»

1. បរាជ័យ​ថៃឡេនដ៍! « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ខែ តុលា 27, 2009

[...] _________________________________________________ អាន​បន្ថែម៖ ១. យូណេស្កូ​ច្រាន​ចោល​សំណើ​របស់​ថៃ​ទាក់​ទិន​នឹង​ប្រាសាទ​ព្រះវិហារ​ខ្មែរ ២. ក្មេង​មិន​ដឹង​ខ្យល់, ក្មេង​មិន​ដឹង​១០ ៣. ថៃ​នៅ​បន្ត​ព្យាបាទ​ព្រះវិហារ ៤. ទេវតា​បរាមុខ​ប្រទេស​ថៃ ៥. សៀម​បរាជ័យ​យ៉ាង​អាម៉ាស​នៅ​អេស្ប៉ាញ ៦. ប្រតិកម្ម​របស់​សម្ដេច ហ៊ុន សែន ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​លើ​ប្រាសាទ​ព្រះវិហារ ៧. ប្រសាសន៍​សម្ដេច​ ហ៊ុន សែន ព្រមាន​ប្រទេស​ថៃ ៨. ច្រាន​ចោល​ការ​ជំទាស់​ការ​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​បេតិកភណ្ឌ​ពិភព​លោក មិន​មែន​បង្ក​ជម្លោះ​ខ្មែរ-សៀម​ទេ ៩. បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍ [...]

2. M|O|N|G|K|O|L - ខែ តុលា 27, 2009

But wasn’t the Thais elected a member of the committee as well?

3. LoveTruth - ខែ តុលា 28, 2009

ថៃឡេនដ៍ –> ខ្មែរនិយាយថា “ ថៃឡង់ដ៍”
ភាព​ជោគជ័យ –> ​ជោគជ័យ ជានាម ដូច្នេះមិនត្រូវនិយាយថា “ ភាព​ជោគជ័យ” ទេ ។
​ឡប់ប៊ី –> ខ្មែរប្រើពាក្យ “ បញ្ចុះបញ្ចូល” ។

វិចិត្រ - ខែ តុលា 28, 2009

ខ្ញុំ​ខ្មែរ​ដែរ តែ​មិន​ដែល​ហៅ​ថា​ថៃ​ឡង់ដ៍​ផង។ ថា​តែ​ថៃ​ៗ ទៅ​ថៃៗ មិន​ដែល​ថា​ទៅ​ថៃឡង់ដ៍អី​ផង :D

4. កម្ពុជបុត្រ - ខែ តុលា 28, 2009

គួរឪយស្តាយមែនទែនដែលពួកសៀមចំកួតទាំងអស់នោះជ្រើសយកតែផ្លួវឆ្កួត
លីលា។បើសិនជាពួកសៀមនោះមានការគោរពខ្មែរនឺងគាំទ្រខ្មែរនោះខ្មែរច្បាស់
ជាខ្មែរស្រឡាញ់ពួកសៀមមិនដឺងយ៉ាងណាទេ។

5. ក្តាមសក - ខែ តុលា 28, 2009

One or two slaps are not going to build peace, security, and tranquility for Cambodian and Thai people. As a Cambodian and for the sake of the brighter future for Cambodia, please end the battlefield along the border, please bring peace, security, personal safety, development, tranquility, and better livelihood so on and so forth.

អូស្ទីន - ខែ វិច្ឆិកា 8, 2009

We, Cambodian did not started those stupid war, all everything are those stupid Thai created by themselve, should they be thankful to us that did not fight back to them, besides just reacted the same way on what they did to us..!!! So if you want to bring peace to Cambodian, better tell those stupid Thais to stop their evil plans on Cambodian. We’ll all have peace…:D

6. បរាជ័យ​ទៀត​ហើយ ថៃឡេនដ៍ « ខ្ញុំ​♥ខ្មែរ - ខែ តុលា 28, 2009

[...] ប្រពភ៖ http://sopheak.wordpress.com [...]

7. សាយ័ន្ត - ខែ តុលា 28, 2009

ក្នុងរយៈកាលមកនេះ ខ្មែរយើងចាប់ផ្តើម ហៅសៀម វិញហើយ! ដោយពីមុនគេ ប៊ិះនឹងលែងប្រើទៅហើយ ក្រៅពីក្នុងសៀវភៅប្រវត្តវិទ្យា! ដូចជាពាក្យយួនជា ដើម ខ្ញុំធ្លាប់អានឯកសារមួយកាលនៅតិចណូ(ដូចជាព្រឹត្តប័ត្រ) មិនដឹងថានៅអត់ទេឥលូវ គឺគេមិនអោយហៅយួនទេ ក្នុងសម័យអន្តរកាលអ៊ុនតាក់ ដែលការហៅនោះ ជាការប្រកាន់ពូជសាសន៏! តែចំពោះសៀមវិញ ប្រហែលខ្មែរយើងទម្លាប់ហៅ ថាថៃ ជាងថៃឡង់ដ៏ តែពួកសៀម មិនដែលហៅខ្មែរ តាមសំនៀងខ្មែរ ទេ! គឺនៅតែហៅ ថា ខ្មេន ឬ ក្មេន និង កាំ-ពុ-ឆា ! តែចំពោះភាសាការទូត បែបមិនមានទេ មើលទៅ(ក្នុងការបកឯកសារផ្លូវការ ផ្ញើរមកកាន់ភាគីខ្មែរ)។
អបអរជាមួយជ័យជំនះថ្មីទៀតរបស់ខ្មែរ….

8. ជីវ័ណ - ខែ វិច្ឆិកា 12, 2009

អភិសិទ្ធិកុំស្មានថាកើតនៅអង់គ្លេសរៀននៅអង់គ្លេសគ្រាន់បើជាងហុនសែន។
សួម្បីតែមន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមក៍សុំទោសហុនសែនដែរ។
នៅស្រុកខ្មែរបក្សប្រឆាំងខ្មែរមិនដែលសុំទោសហុនសែនផងដល់់ទៅ
មន្ត្រីក្រសួងការបរទេសសៀមកាសិទភីរមបានសុំទោសហុនសែនដួចជា
អន់ជាងហុនសែនមែនទែន។