គ្រឿងបញ្ជាកុកដភ័ណ្ឌក្ស័ត្រិយ៍ ខែ តុលា 28, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.trackback
ជាព្រះមហាក្ស័ត្រិយ៍ទ្រង់រាជ ព្រះអង្គទ្រង់មានគ្រឿងពិសិដ្ឋរបស់ក្ស័ត្រិយ៍ ដែលគេឲ្យឈ្មោះថា គ្រឿងបញ្ជាកុកដភ័ណ្ឌ។ គ្រឿងបញ្ញាកកុដភ័ណ្ឌព្រះមហាក្ស័ត្រិយ៍ខ្មែរ រួមមាន៖
ព្រះខ័នរាជ៖ គឺជាដាវដ៏ពិសិដ្ឋកសាងអំពីមាស ជាកេរមរតក តាំងពីព្រះមហាក្ស័ត្រិយ៍សម័យអង្គរ។ អាវុធដ៏ជាទីសក្ការៈនេះត្រូវបានគេកសាងឡើងប្រកបដោយសោភ័ណ្ឌភាពខ្ពស់ ដែលមានក្បូរក្បាច់រចនា ដ៏វិសេសវិសាល ហើយក៏ជាអាវុធពិសេសបំផុតសម្រាប់ព្រះមហាក្ស័ត្រិយ៍គ្រងរាជ្យក្នុងសន្តិភាព និងយុត្តិធម៌។ ព្រះខ័នរាជមានប្រវែង ១,១០ម៉ែត្រ។
ព្រះមកុដរាជ៖ កសាងអំពីមាសទម្ងន់១០គីឡូក្រាម និងមានដាំលម្អទៅដោយត្បូងពេជ្ររាប់ពាន់គ្រាប់ មានតម្លៃស្មើនឹងព្រះនគរមួយ ហើយដែលព្រះមហាក្ស័ត្រិយ៍ ទ្រង់គ្រងនៅតែថ្ងៃសោយរាជ្យប៉ុណ្ណោះ។
ព្រះលំពែងជ័យ៖ ជាអាវុធដ៏ពិសិដ្ឋ ដែលមានតាំងពីសម័យអង្គរមក ហើយត្រូវបានតាត្រសក់ផ្អែម ជាអ្នកគ្រប់គ្រងថែរក្សា។
ព្រះវាលវិជ្ជនី៖ គឺជាផ្លិតធ្វើអំពីរោមសត្វពិសេស និងដងអំពីមាស សម្រាប់ប្រើក្នុងព្រះរាជពិធីរាជាភិសេក។
ព្រះសុពណ៌បាទុកា៖ គឺជាស្បែកជើងធ្វើអំពីមាសសុទ្ធ សម្រាប់ព្រះមហាក្ស័ត្រិយ៍គ្រងនៅថ្ងៃឡើងសោយរាជ្យ។
ក្រិស៖ ជាអាវុធមួយដ៏ពិសិដ្ឋសាងអំពីមាស និងភ្លុកប្រកបទៅដោយក្បូរក្បាច់រចនា យ៉ាងវិសេស ក្រិសនេះត្រូវបានព្រះមហេសី (ព្រះរាជបុត្រីស្ដេចម៉ាឡេ) ថ្វាយព្រះបាទចៅពញាចាន់ (សម្ដេចរាមាចូលចាសន៍)។ ក្រិសមានប្រវែង ០,៣០ ម៉ែត្រ។
ផ្ដិលធំអំពីសំរឹទ្វិ៖ សម្រាប់រៀបចំព្រះរាជពិធីភ័ទ្ទទឹកសច្ចាប្រណិធាន៕







ព្រះមកុដរាជ្យនោះមានតម្លៃសម្បើមណាស់
អាចឡើងគ្រងរាជបានលុះត្រាតែមានរបស់ទាំងនេះមែនទេ?
អត់ឃើញមានតាំងភ្លុកដំរីចឹង បាត់អស់ហើយដឹង! បើបាត់ហើយ សូមទៅ
មើលប៉ុស្តខ្ញុំ មានភ្លុកដំរីច្រើនណាស់ មានស្នែងរមាស ស្នែងកង្កែប និងក្នាយតាន់ ជាច្រើន… របស់ទាំងអស់នេះ នៅប្រទេសវៀតណាម ប៉ុន្មានខែមុននេះ មានគេលួចនាំចូល ប្រហែលជាង ៦តោន គ្រាន់តែគិត
តម្លៃភ្លុកដំរី ២០០ ដែលគេឆ្លាក់ធ្វើរួចស្រេច តម្លៃប្រហែល ២៩លានដុល្លា
ទៅហើយ ចុះទម្រាំតម្លៃតាំងអស់ ប៉ុន្មានទៅ?
http://peehs07.wordpress.com
បងប្រុស, តើបងចង់អោយស្ដេចពាក់ភ្លុកដំរីដូចពាក់ម្កុដិឬ? ហាហា…
ដឹងច្រើនម្លេះ?
អត់មានសម្លៀកបំពាក់ទេ?