ទិដ្ឋភាពបុណ្យអុំទូក ថ្ងៃទីមួយ ខែ វិច្ឆិកា 1, 2009
Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.12 comments
ថ្ងៃនេះ គឺជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យអុំទូកជាប្រពៃណី ថ្ងៃទីមួយ ថ្ងៃមិញនេះ ខ្ញុំបានចេញដើរត្រួសម៉ាអំពេញទៅមើលបុណ្យនឹងគេដែរ (គ្មានអ្វីក្រៅពីដើរទៅថតរូបដូចរាល់ឆ្នាំ
)។
បុណ្យអុំទូក ឆ្នាំណាក៏ដូចឆ្នាំណាដែរ មនុស្សម្នាច្រើនកកស្ទះដូចតែរាល់ឆ្នាំនឹងឯង។ ឆ្នាំនេះខ្ញុំឃើញមានប្លែកមួយ (មិនដឹងថាគេមានតាំងពីឆ្នាំទៅ ឬយ៉ាងណាទេ ដ្បិតឆ្នាំទៅខ្ញុំមិនបាននៅស្រុកខ្មែរ ចូលរួមទេ) គឺរាល់ច្រកដែលចូលទៅវេទិកាកិត្តិយសទាំងអស់ គឺមានសន្តិសុខសម្បើមណាស់ គឺគេយកអាទ្វារចូលដូចនៅក្នុងព្រលានយន្តហោះ ឲ្យភ្ញៀវដែលចូលទាំងអស់ដើរចូល ដើម្បីត្រួតពិនិត្យផងដែរ ទំនើបបស់គេ។
ខ្ញុំបានទៅដល់មុខវាំងប្រមាណម៉ោង៣កន្លះ ដោយសារគ្មានលិខិតចូលដូចគេ សុំសន្តិសុខយ៉ាងណាក៏គេមិនឲ្យចូលដែរ ធ្វើម្ដេចយើងអត់បក្ខអត់ពួក ហេហេ… ប្រជ្រៀតៗជិតម៉ាម៉ោងទម្រាំបានចូលទៅក្នុង បានថតរូបស្រួលបន្តិច ហាហា.. (កន្លែងដើមរាល់ឆ្នាំ)៕
រូបភាពមួយចំនួន

ទិដ្ឋភាពអុំទូក

សប្បាយនឹងជ័យជម្នះ

ដល់ទី

កងឆៀរ៍លើកទឹកចិត្តទូករបស់ខ្លួន

អ្នកទស្សនាទូកណែនណាន់តាន់តាប់

ប្រទីបព្រះបរមរាជវាំងចេញដំណើរមុនគេយ៉ាងសង្ហារ

តំបន់ខ្មែរចូលអត់បាន តែបើមានបងប្អូនធ្វើនគរបាលនៅទីនោះចូលបាន

ច្រកចូលរបស់ពួកអ្នកទេសចរណ៍

ដាក់របងហាមអ្នកលក់ អ្នកដំណើរចូល

ធុងសម្រាមថ្មីរបស់សាលារាជធានី

លោកតាម្នាក់នេះជក់ដល់ហើយ

នាំប្អូនមកមើលទូក

សូម្បីបងថ្លែនក៏មកចូលរួមដែរ ចុះមនុស្ស?

ស្ទះ!
______________________________________________
អានផងដែរ៖
១. មួយថ្ងៃមុនបុណ្យទឹក
២. ផ្ដើមហើយ បុណ្យទឹកនៅស្រុកខ្មែរ
៣. បុណ្យអុំទូកថ្ងៃទី១
៤. រូបភាពពីបុណ្យអុំទូក
៥. ទិដ្ឋភាពថ្ងៃទី១នៃបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែនិងអកអំបុក
៦. ភ្លៀងធំនៅថ្ងៃទី៣ នៃបុណ្យអុំទូក
៧. យេស៊ូ លុកលុយបុណ្យអុំទូក
៨. បុណ្យប្រពៃណីខ្មែរក្លាយជាបុណ្យឯកឧត្ដម
ថ្ងៃនេះអុំទូក ថ្ងៃទី១ ខែ វិច្ឆិកា 1, 2009
Posted by សុភ័ក្ត្រ in កីឡា, អំពីស្រុកខ្មែរ.4 comments
កកន៖ អត្ថបទខាងក្រោមនេះដកស្រង់ចេញមកពីគេហទំព័ររបស់វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ ដើម្បីឲ្យសមស្របតាមបច្ចុប្បន្នភាពរបស់ព្រះរាជាណាចក្រកម្ពុជាយើងក្នុងរយៈពេលទេសកាលបុណ្យប្រចាំឆ្នាំ៣ថ្ងៃនេះ ខ្ញុំសូមចែកប្រកាសខាងក្រោមនេះដាក់ជាបីថ្ងៃដើម្បីលោកអ្នកបានស្វែងយល់បន្ថែមដូចតទៅ៖
ព្រះរាជពិធីធំៗ៣ មុខ គឺព្រះរាជពិធីអុំទូក បណ្ដែតប្រទីប សំពះព្រះខែ តែងមានរៀងរាល់ឆ្នាំនៅប្រទេសកម្ពុជា។ ព្រះរាជពិធីទាងនេះ ធ្វើនៅក្នុងទន្លេចតុម្មុខ នឹងនៅកំពង់ផែ ខាងមុខព្រះបរមរាជវាំង អស់ថិរវេលា ៣ ថ្ងៃ គឺថ្ងៃ ១៤ កើត ១៥ កើត នឹង ១ រោច ខែកត្តិក។
តាមកំណត់ព្រះរាជពិធី ក្នុងរជ្ជកាលព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សុរាម្រឹត ព.ស.២៥០១ គ.ស.១៩៥៨ មានសេចក្ដីដូចរៀបរាប់តទៅ៖
ព្រះរាជពិធីអុំទូក នឹងបណ្ដែតប្រទីប ឥតមានប្រកាន់ឈ្មោះថ្ងៃទេ ប្រកាន់តែលំដាប់ថ្ងៃ គឺ ១៤-១៥កើត និង ១ រោច ខែកត្តិកប៉ុណ្ណោះ ដូចរៀបរាប់ខាងមុខ៖
-
ថ្ងៃទី ១ គឺថ្ងៃ ១៤ កើត ខែកត្តិក
ម៉ោង ១៦ គឺម៉ោង ៤ រសៀល ប្រណាំងទូកង ទូកមួង
ទូកដែលត្រូវមកប្រណាំងនោះ ប្រហែល៣០គូ (កកន៖ បច្ចុប្បន្នមានជាង៤០០ទៅ៥០០គូឯណោះ) មកពីវត្តក្នុងខែត្រផ្សេងៗ ដែលនៅជិតមាត់ទន្លេ មានខែត្រកណ្ដាល និងខែត្រកំពង់ចាម ជាដើម។
របៀបប្រណាំងទូក គេផ្គូគ្នាជាគូ២ ចេញប្រណាំងតៗគ្នាជាលំដាប់លំដោយបណ្ដោយទឹកតាមដងទន្លេកំពង់ឆ្នាំង ដើមទីទន្ទឹមនឹងភ្នំដូនពេញ ចុងទីចំមុខព្រះរាជដំណាក់ផែ ផ្គូប្រណាំង ២ គូ ឬ ៣ គូ ម្ដងក៏មាន ច្រើនជាងនោះក៏មាន ចុះមកដល់ចុងទី ហើយសារត្រឡប់ឡើងទៅផ្គូម្ដងទៀត សារចុះសារឡើង ៣ លើកក្នុង១ថ្ងៃ គ្រប់ទាំង៣ថ្ងៃ។
នៅពេលប្រណាំងទូក ភ្លេងតន្ត្រីព្រះរាជទ្រព្យ ភ្លេងពិណពាទ្យប្រគំនៅព្រះរាជដំណាក់ផែ តាមរយៈទូកចុះឡើង។ ព្រះរាជវង្សានុវង្ស តំណាងរាស្ត្រ ក្រុមប្រឹក្សាព្រះរាជអាណាចក្រ នាហ្មឺនសព្វមុខមន្ត្រី ទាំងទាហាន ទាំងស៊ីវិល មន្ត្រីកិត្តិយស ប្រជុំនៅព្រះទីនាំងមករ ព្រះទីនាំងបល្ល័ង្ក តាំងពីម៉ោង២រសៀលចាំក្រាបបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានី ដែលនឹងស្ដេចយាងមកប្រថាប់ក្នុងព្រះរាជដំណាក់ផែ នៅវេលាម៉ោង ៤-១០ នាទីរសៀល។
ទាហានក្រុមរក្សាព្រះអង្គ ក្រុមខេមរភូមិន្ទ ចាំគោរពអមសងខាងផ្លូវ តាំងពីមុខទ្វារព្រះបរមរាជវាំង រហូតដល់មាត់ច្រាំង, ទាហានសេះក្រុមរក្សាព្រះអង្គ ចាំគោរពអមតាមមាត់ជណ្ដើរ ដែលស្ដេចចុះទៅព្រះរាជដំណាក់ផែ។ ប្រធានរដ្ឋសភា ប្រធានក្រុមប្រឹក្សាព្រះរាជអាណាចក្រ រដ្ឋមន្ត្រី រដ្ឋលេខាធិការ ចាងហ្វាងក្រុមព្រះរាជមន្ទីរ រង់ចាំក្រាបបង្គំទទួលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានី នៅមាត់ជណ្ដើរខាងលើ ហើយតាមហែព្រះអង្គទៅព្រះរាជដំណាក់ផែ។
ម៉ោង ១៦ គឺម៉ោង ៤-១០ នាទីរសៀល ព្រះករុណាជាម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រិយានីស្ដេចយាងចេញពីព្រះបរមរាជវាំង ទៅគង់ប្រថាប់ក្នុងព្រះរាជដំណាក់ផែ ត្រាតែរួចព្រះរាជពិធី។
កាលទ្រង់ស្ដេចយាងចេញ មានក្រុមឧត្ដមប្រឹក្សាព្រះរាជា និងព្រះរាជបរិពារផ្ទាល់ព្រះអង្គតាមហែ មានភ្លេងតន្ត្រីព្រះរាជទ្រព្យ ប្រគំគោរព។
សូមជ្រាបថា ក្នុងព្រះរាជពិធីនេះ តាំងពីថ្ងៃដំបូងរហូតដល់ថ្ងៃបង្ហើយ គ្រឿងទ្រង់នឹងសំលៀកបំពាក់, សម្រាប់ព្រះរាជា ព្រះពស្ត្រព័ណ៌ ព្រះភូសាស័ក្ដិព្រះអង្សា ឬស្នាប់ព្រះជង្ឃ ព្រះភូសាស បើកព្រះសូរង ស័ក្ដិព្រះអង្សា។ សម្រាប់នាហ្មឺនសព្វមុខមន្ត្រី សំពត់ព័ណ៌ អាវកុតស ស័ក្ដិស្មា ឬខោជើងវែង អាវបើកកស។ សម្រាប់ទាហាន ខោវែងឯកសណ្ឋានតាមក្រុម។ គ្រឿងឥស្សរិយយស «បារ៉េត»។
ម៉ោង ១៩ គឺម៉ោង ៧ យប់ អុជប្រទីបជ្វាលានៅព្រះរាជដំណាក់ផែ នឹងទូកកប៉ាល់
នៅពេលដំណាលគ្នានោះ បណ្ដែតប្រទីបដែលរចនារូបភាពផ្សេងៗ។ បណ្ដាប្រទីបទាំងនោះ ប្រទីបរបស់ព្រះមហាក្ស័ត្រិយ៍មានត្រាមកុដជាសញ្ញា, ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងធម្មការមានរូបសីមាជាសញ្ញា, ប្រទីបរបស់ទីស្ដីការរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានរូបត្រាជូ (ជញ្ជីង) ជាសញ្ញា ជាដើម សុទ្ធតែតាំងលើទូកលើកប៉ាល់តូចៗ រចនាដោយអគ្គិសនីព័ណ៌ផ្សេងៗ។ មានកប៉ាល់ ១ សណ្ដោងប្រទីបទាំងនោះមកប្រជុំនៅមុខព្រះរាជដំណាក់ផែ។ មុនពេលចេញដំណើរហែតាមដងទន្លេ ប្រទីបព្រះមហាក្ស័ត្រិយ៍ដែលនៅមុខគេបំផុត អែបចូលទៅជិតព្រះរាជដំណាក់ផែ ហើយព្រះរាជាទ្រង់អុជប្រទីបនោះផ្ទាល់ព្រះអង្គ ដោយព្រះឈុតឈ្នួនដងវែង ដែលឧកញ៉ាព្រះស្ដេចចាងហ្វាងសង្ឃការីថ្វាយទ្រង់។ ប្រទីបដែលព្រះរាជាទ្រង់អុជនោះ ជាទៀនក្រមួនសុទ្ធ ខ្នាតតូចៗ ហៅទៀនរ៉ាវ ដែលបិទរាយភ្ជាប់នៅរាងប្រទីបមានចំនួន ៥០០ ដើម ព្រះមហាក្សត្រទ្រង់អុជ៣ដើម ហើយសម្ដេចព្រះមហាក្សត្រិយានី ព្រះទាំងសម្ដេចព្រះឧបយុវរាជទ្រង់អុជ ៣ ដើមៗ មួយព្រះអង្គទៀត។ រួចព្រះរាជវង្សានុវង្សទ្រង់អុជ និងនាហ្មឺនធំ២ ដែលនៅគាល់ជិតព្រះករុណាអុជតៗ ទៅដរាបដល់គ្រប់ទៀនរ៉ាវ ៥០០ដើម។ រួចហើយកប៉ាល់សណ្ដោងប្រទីបនោះចេញបែរមុខទៅខាងជើង មានល្បឿនគ្រឿនៗ សន្សឹមៗ ច្រាសទឹកទៅតាមទន្លេកំពង់ឆ្នាំង ដល់មុខវត្តភ្នំដូនពេញ ហើយវិលត្រឡប់ចុះបណ្ដោយទឹកមកវិញ ដល់មុខព្រះរាជដំណាក់ផែត្រឡប់ឡើងច្រាសទឹកទៅវិញទៀត សារចុះ សារឡើង៣លើក ដរាបដល់ម៉ោង ២២ គឺម៉ោង ១០ យប់ទើបឈប់។
ពីម៉ោង ២១ គឺម៉ោង ៩ យប់ដល់អាធ្រាត បញ្ចាំងភាពយន្តនៅវាលព្រះមេរុ ចែកជូនមហាជនទស្សនា។
ពីម៉ោង ២២ គឺម៉ោង ១២ យប់ដល់ភ្លឺ ពួកកញ្ញានារីច្រៀងសកវាទិ៍ក្នុងព្រះរាជដំណាក់ផែ ដោយមានប្រគំភ្លេងមហោរី ភ្លេងពិណពាទ្យ យ៉ាងពីរោះក្រលួចគួរសវនា។
(អានត)






